ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាមានសម្ពាធទាបធ្វើឱ្យមានភ្លៀងធ្លាក់ដល់ ៦០% លាយផ្គរ រន្ទះ និងខ្យល់បោកបក់

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា​កម្ពុជា​បាន​រង​សម្ពាធ​ទាប​ធ្វើ​មាន​ភ្លៀង​ធ្លាក់​រហូត​ដល់​៦០% លាយ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​បោកបក់ ។ យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​ធាតុអាកាស នៅ​ព្រះរាជាណាចក្រ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា​កម្ពុជា​បាន​រង​សម្ពាធ​ទាប​ធ្វើ​មាន​ភ្លៀង​ធ្លាក់​រហូត​ដល់​៦០% លាយ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​បោកបក់ ។

យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​ធាតុអាកាស នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២៤ របស់​ក្រសួង​ធនធានទឹក បាន​ឲ្យ​ដឹង​ថា សម្ពាធ​ទាប​គ្របដណ្តប់​មក​លើ​ឈូង​សមុទ្រ​ថៃ​ព្រះរាជាណាចក្រ​កម្ពុជា ភាគ​កណ្តាល​នៃ​អាង​ទន្លេមេគង្គ និង​សមុទ្រ​ចិន​ខាងត្បូង ។

ក្រសួង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២៤ នៅ​តំបន់​វាលទំនាប មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៤°C ។

ខ្យល់​បក់​មក​ពី​ទិសបស្ចិម និង​ទិសនិរតី មាន​ល្បឿន​មធ្យម ៣​ម៉ែត្រ​/​វិនាទី ។ ខេត្តសៀមរាប បន្ទាយ​មាន​ជ័យ ឧត្តរមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ ព្រៃវែង ស្វាយ​រៀង កំពង់ធំ កណ្តាល និង​រាជធានី​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​បោកបក់ គ្របដណ្តប់​លើ​ផ្ទៃដី​ប្រមាណ​ពី​១០%-៤០%​។

ចំណែក​នៅ​តំបន់​ខ្ពង់រាប​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២២°C និង និង​សីតុណ្ហភាព​មធ្យម​អតិបរមា ៣៣°C ។ ខ្យល់​បក់​មក​ពី​ទិសបស្ចិម និង​ទិសទក្សិណ មាន​ល្បឿន​មធ្យម​២​ម៉ែត្រ​វិនាទី ។ ខេត្តព្រះវិហារ ស្ទឹង​ត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី កំពង់ចាម ត្បូងឃ្មុំ តំបន់​ជួរ​ភ្នំក្រវាញ និង​ជួរ​ភ្នំ​ដងរែក អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​បក់​បោក គ្របដណ្តប់​លើ​ផ្ទៃដី​ប្រមាណ​ពី​២០%-៥០% ។

ដោយឡែក នៅ​តំបន់​មាត់សមុទ្រ​មនា​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា ៣២°C ។ ខ្យល់​បក់​មក​ពី​ទិសនិរតី​មាន​ល្បឿន​មធ្យម ៤​ម៉ែត្រ​/​វិនាទី ។ ខេត្តកោះកុង ព្រះ​សីហ​នុ កំពត និង​កែប អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​បោកបក់ គ្របដណ្តប់​លើ​ផ្ទៃដី​ប្រមាណ​ពី​២០%-៦០% ។ រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា​១,០០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា ២,៥​ម៉ែត្រ ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​ធនធាន​ទឹកបាន​អំពាវនាវ​ដល់​ប្រជា​នេសាទ និង​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​កម្សាន្ត តាម​ទូក កាណូត នៅ​តំបន់ឆ្នេរ មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ធាតុអាកាស​មិនល្អ​ដែល​អាច​កើត​មាន​ជាយថាហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ