ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ូបានអត់គ្នាយើង? Euro កំពុងប្រកួត Copa América ក៏ចូលមកបន្តកន្ទុយគ្នា

1 អាទិត្យ មុន

សហរដ្ឋអាមេរិក ៖ ការប្រកួតបាល់ទាត់ព្រឹត្តិការណ៍ CONMEBOL Copa América ឆ្នាំ ២០២៤ ដែល

សហរដ្ឋអាមេរិក ៖ ការប្រកួតបាល់ទាត់ព្រឹត្តិការណ៍ CONMEBOL Copa América ឆ្នាំ ២០២៤ ដែលសហរដ្ឋអាមេរិកទទួលធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្តើមដំណើរការប្រកួតរបស់ខ្លួន នៅថ្ងៃទី២១ ខែមិថុនា រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ដែលត្រូវជាមួយនឹងពេលវេលានៅប្រទេសកម្ពុជា។

ព្រឹត្តិការណ៍នៅក្នុងឆ្នាំនេះ គឺជាការប្រកួតលើកទី៤៨ នៃពានរង្វាន់ដ៏ធំរបស់សហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង CONMEBOL មួយនេះ ហើយប្រទេសសរុបចំនួន ១៦ ដែលចែកចេញជា៤ពូល នឹងធ្វើការប្រកួតប្រជែងដណ្តើមជើងឯក។

ពូល A ៖ ក្រុមការពារតំណែងជើងឯកអាហ្សង់ទីន ប៉េរូ ឈីលី និង កាណាដា
ពូល B ៖ ម៉ិកស៊ិក អេក្វាឌ័រ វ៉េណេស៊ុយអេឡា និង ចាម៉ៃកា
ពូល C ៖ ម្ចាស់ផ្ទះសហរដ្ឋអាមេរិក អ៊ុយរ៉ាហ្គាយ ប៉ាណាម៉ា និង បូលីវី
ពូល D ៖ ប្រេស៊ីល កូឡុំប៊ី ប៉ារ៉ាហ្គាយ និង កូស្តារីកា

ការប្រកួតបើកព្រឹត្តិការណ៍ Copa América ឆ្នាំ ២០២៤ មានតែ១ប្រកួតប៉ុណ្ណោះ គឺជាការជួបគ្នារវាងក្រុមការពារតំណែងជើងឯកអាហ្សង់ទីន ប៉ះ កាណាដា ក្នុងពូល A ដែលធ្វើឡើងនៅកីឡដ្ឋាន Mercedes-Benz តម្លៃ ១.៦ពាន់លានដុល្លារអាមេរិក ដែលស្ថិតនៅទីក្រុងអាត្លង់តា (Atlanta) នាវេលាម៉ោង ០៧:០០នាទីព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជា។

ដូច្នេះមានន័យថា ព្រឹត្តិការណ៍ Copa América 2024 ចាប់ផ្តើមការប្រកួតចំពេលនៃការព្រឹត្តិការណ៍ជើងឯកអឺរ៉ុប UEFA Euro 2024 នៅប្រទេសអាល្លឺម៉ង់ ដែលកំពុងដំណើរការប្រកួតតាំងពីថ្ងៃទី១៤ ខែមិថុនា កន្លងទៅ មកម្ល៉េះ ហើយគ្រោងបញ្ចប់នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។ អ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោក នឹងជក់ចិត្តដិតអារម្មណ៍ជាមួយការប្រកួតព្រឹត្តិការណ៍ដ៏ធំទាំងពីរនេះ។ ប៉ុន្តែបើងាកមកកាន់អ្នកគាំទ្រសោះស្ម័គ្រនៅកម្ពុជាយើងវិញ នឹងត្រូវដាក់ដំណេកដោយសារម៉ោងប្រកួតបន្តកន្ទុយគ្នាជាប់តែម្តង។

ជាក់ស្តែង ម៉ោងប្រកួតព្រឹត្តិការណ៍ Euro 2024 គូខ្លះចាប់ផ្តើមនៅម៉ោង ៨:០០នាទីយប់ គូខ្លះនៅម៉ោង ១១:០០នាទីយប់ និងគូខ្លះនៅម៉ោង ២:០០នាទីទៀបភ្លឺ ខណៈការប្រកួតវគ្គផ្តាច់ព្រ័ត្រធ្វើឡើងនៅវេលាម៉ោង ២:០០នាទីទៀបភ្លឺ។ ចំណែក ម៉ោងប្រកួតព្រឹត្តិការណ៍ Copa América 2024 គូខ្លះចាប់ផ្តើមនៅម៉ោង ៥:០០ព្រឹកព្រលឹម គូខ្លះនៅម៉ោង ៧:០០នាទីព្រឹក និងគូខ្លះនៅម៉ោង ៨:០០នាទីព្រឹក ខណៈការប្រកួតវគ្គផ្តាច់ព្រ័ត្រធ្វើឡើងនៅម៉ោង ៧:០០នាទីព្រឹក៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ