ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីទី២ហើយ! ស្ត្រីម្នាក់ទៀតបានលោ.តពីលើស្ពាន​សេកុង ដោយមិនដឹងមូលហេតុ

4 ខែ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ នេះ​ជាករណីទី២ហើយ គិតត្រឹមថ្ងៃទី២០ ខែមិថុនា ឆ្នាំ​២០២៤ វេលាម៉ោង

ខេត្តស្ទឹងត្រែង ៖ នេះ​ជាករណីទី២ហើយ គិតត្រឹមថ្ងៃទី២០ ខែមិថុនា ឆ្នាំ​២០២៤ វេលាម៉ោង
ប្រហែល១១​និង២០នាទីព្រឹក មានស្ត្រីម្នាក់ដែលគេអះអាងថាជាអ្នករស់នៅស្រុកសៀមប៉ាងបានលោ.តទឹក​បញ្ចប់ជីវិត​ពីលើស្ពានសេកុង ដែលបង្កឲ្យមានការភ្ញាក់ផ្អើលជាថ្មីម្ដងទៀតបន្ទាប់
ពីកន្លងទៅថ្មីៗនេះ ក៏មានហេតុការណ៍ដោយការលោតទឹក​បញ្ចប់ជីវិត​ពីសំណាក់ស្ត្រីដែលជានគរបាលក្រុងដែលមានវិបត្តិគ្រួសារផងដែរ។ គួររំលឹកថា ភ្ញាក់ផ្អើល​ខ្លាំង​! ក្រោយ​ប៉ូលិស​ស្រី​ស្អាត​ម្នាក់​លោ​.​ត​.​ទឹ​.​ក​.​លើ​ស្ពាន​សេ​កុង

ទាក់ទិនករណីនេះផងដែរ គេនៅពុំទាន់ដឹងថា ស្ត្រីរូបនោះមានរឿងអ្វីឬវិបត្តិអ្វីនោះឡើយទើប​មក​លោតទឹកលើស្ពានសេកុងបង្កការភ្ញាក់ផ្អើលដូច្នេះ។

នៅទីកន្លែងកើតហេតុ ត្រូវបានគេប្រទះឃើញស្បែកជើងមួយគូ មួកមួយ និងទូរសព្ទមួយគ្រឿង។

ជាមួយគ្នានោះដែរ សមត្ថកិច្ចកងរាជអាវុធហត្ថនគរបាលអាជ្ញាធរក្រុងនិងមន្ត្រីសន្តិសុខការពារសណ្ដាប់ធ្នាប់ក៏បាននៅកន្លែងកើតហេតុ ព្រមទាំងបានទំនាក់ទំនងទៅក្រុមគ្រួសារសាច់ញាតិតាមរយៈទូរសព្ទដែលនៅទីនោះផ្ទាល់ ដើម្បីជូនជាដំណឹងនិងចុះមកពីស្រុកសៀមប៉ាងឱ្យត្រៀម​លក្ខណៈសម្បត្តិ ដើម្បីទទួលយកនៅព័ត៌មានដ៏ក្រៀមក្រំនេះផងដែរ។

តាម​ប្រភពពី​សាក្សីនៅកន្លែងកើតហេតុបាននិយាយថា គេប្រទះឃើញស្ត្រីរូបនោះមិនដឹងដើរមកពីណានោះឡើយ ស្រាប់តែអង្គុយលើស្ពាន ភ្លាមនោះក៏បានដោះស្បែកជើង ដោះមួក និងទុកទូរសព្ទហើយក៏ចាប់ផ្ដើមឡើងលើបង្កាន់​ស្ពាន គ្រានោះ​មាន​គេបានស្រែកឲ្យ​ស្ត្រី​រូបនោះ​ចុះវិញដែរ តែ​នាង​មិនបញ្ឈប់ ក៏លោតចុះទៅភ្លាម ហើយខណៈពេលធ្លាក់ទៅដល់ក្នុងទឹកក៏ងើបឡើងមកលើទឹកដែរ​ តែក្រោយមកក៏ត្រូវលិចចូលទៅក្នុងទឹកវិញបាត់សូន្យតែម្ដង។

រយៈពេលកើតហេតុប៉ុន្មានម៉ោងកន្លងមកនេះ គេនៅពុំទាន់រកឃើញ​តម្រុយណាមួយនៅឡើយទេ ខណៈប៉ុន្មានថ្ងៃកន្លងមកនេះនៅតំបន់ខាងលើមានភ្លៀងធ្លាក់និងទឹកហក់ឡើងជាមធ្យម។

បើតាមបុរសជាប្តីឈ្មោះ យ៉េ អៀត អាយុ៥៥ឆ្នាំ រស់នៅភូមិវ៉ៃថ្ម ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ធ្វើដំណើរមកដល់កន្លែងកើតហេតុ​ថា ស្ត្រីដែលលោតទឹក​រូប​នោះជាប្រពន្ធរបស់​គាត់​ឈ្មោះ ហម ទ្រព្យ អាយុ៤៥ ។

បើតាមការផ្ដល់ព័ត៌មានជូនទៅសមត្ថកិច្ច បុរសជាប្ដីបានរៀបរាប់ថាប្រពន្ធរបស់ខ្លួនមានជំងឺរវើរវាយហើយគាត់បានយកប្រពន្ធគាត់ទៅព្យាបាលនៅផ្ទះគ្រូខ្មែរអ៊ិស្លាមនៅក្រុងស្ទឹងត្រែងអស់​​រយៈពេលជិត១០ថ្ងៃកន្លងមកហើយ ។ ហើយគាត់ក៏ត្រឡប់ទៅស្រុក ដើម្បីរកលុយមកព្យាបាលបន្ថែម តែពុំដឹងមូលហេតុយ៉ាងណា ទើបប្រពន្ធរបស់គាត់ចេញពីផ្ទះនោះមកលោតទឹកពីលើស្ពានបែប​នេះ​។

ក្រោយសាកសួរព័ត៌មានពីបុរសជាប្ដីរួច សមត្ថកិច្ចក៏បានបន្តនីតិវិធីទៅសាកសួរដល់ផ្ទះគ្រូព្យាបាលជំងឺដែលជាជនជាតិខ្មែរឥស្លាមនោះផងដែរ។

គួរបញ្ជាក់ថានេះជាលើកទី ២ហើយដែលមានស្ត្រីលោតទឹកពីលើស្ពានសេកុងក្នុងគោលបំណងបញ្ចប់
ជីវិត ។ ព័ត៌មានលម្អិតយ៉ាងណាកោះសន្តិភាពនិងជូនព័ត៌មានបន្តជូនប្រិយមិត្តអ្នកអានបន្ថែម៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ