ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ហ្វ៊ីលីពីន​ទាម​ទារ​ឱ្យ​ចិន​ប្រគល់​អា.វុ.ធ​របស់​ខ្លួន​មក​វិញ​បើ​មិន​ចង់​មាន​រឿង​ធំ​ជា​មួយ​គ្នា

3 ខែ មុន

ទី​ក្រុង​ម៉ានីឡា៖ ​អគ្គ​បញ្ជា​ការ​កង​ទ័ព​ហ្វ៊ីលីពីន​ទាម​ទារ​ឱ្យ​ប្រទេស​ចិន​ប្រគល់​កាំ​ភ្លើង​វែង​ដែល​ចិន​រឹប​អូស​បាន​ពី​ទូក​ហ្វ៊ីលីពីន​ដើម្បី​ប្រគល់​ទៅ​ឱ្យ​ហ្វ៊ីលីពីន​វិញ​បើ​មិន​ចង់​មាន​រឿង​ធំ​ជា​មួយ​គ្នា​។ គេ​ដឹង​ថា​កង​ទ័ព​ចិន​ក៏​បាន​រឹប​អូស​គ្រឿង​បរិក្ខារ​យោធាមួយ​ចំនួន​ផង​ដែរ​នៅ​ប្រជុំ​កោះ​មាន​ជម្លោះ​។ អគ្គ​បញ្ជា​ការ​រូប​នេះ​ថែម​ទាំង​ទាម​ទារ​ឱ្យ​ចិន​ផ្ដល់​សំណង​ចំពោះ​ការ​ខូច​ខាត​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​ថ្មី​ៗ​នេះ​ដែល​លោក​ចាត់​ទុក​ថា​ជា​ទង្វើ​ដូច​ចោរ​ហា​​រយ​។ ទាហាន​ជើង​ទឹក​ចិន​ឡើង​ជិះ​អូប័រ​ជាង​៨​គ្រឿង​ ហើយ​​​​ឡោម​​ព័ទ្ធ​ទូក​កៅស៊ូ​២​គ្រឿង​របស់​ហ្វ៊ីលីពីន។​ ​បន្ទាប់​ពី​ហ៊ុម​ព័ទ្ធ​ជាប់​ហើយ​ ពួក​គេ​ឡើង​ទៅ​លើ​ទូក​នោះ​​​​ដើម្បី​ទប់​ស្កាត់​មិន​ឱ្យ​ទាហាន​ជើង​ទឹក​ហ្វ៊ីលីពីន​​ដឹក​ម្ហូប​អាហារ​ និង​គ្រឿង​សាស្ត្រា​វុធ​​ទៅ​ឱ្យ​គ្នា​របស់​ពួក​គេ​​នៅ​​​ប្រជុំ​កោះថូម៉ាស់​ទី​២ (Second…

ទី​ក្រុង​ម៉ានីឡា៖ ​អគ្គ​បញ្ជា​ការ​កង​ទ័ព​ហ្វ៊ីលីពីន​ទាម​ទារ​ឱ្យ​ប្រទេស​ចិន​ប្រគល់​កាំ​ភ្លើង​វែង​ដែល​ចិន​រឹប​អូស​បាន​ពី​ទូក​ហ្វ៊ីលីពីន​ដើម្បី​ប្រគល់​ទៅ​ឱ្យ​ហ្វ៊ីលីពីន​វិញ​បើ​មិន​ចង់​មាន​រឿង​ធំ​ជា​មួយ​គ្នា​។ គេ​ដឹង​ថា​កង​ទ័ព​ចិន​ក៏​បាន​រឹប​អូស​គ្រឿង​បរិក្ខារ​យោធាមួយ​ចំនួន​ផង​ដែរ​នៅ​ប្រជុំ​កោះ​មាន​ជម្លោះ​។ អគ្គ​បញ្ជា​ការ​រូប​នេះ​ថែម​ទាំង​ទាម​ទារ​ឱ្យ​ចិន​ផ្ដល់​សំណង​ចំពោះ​ការ​ខូច​ខាត​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​ថ្មី​ៗ​នេះ​ដែល​លោក​ចាត់​ទុក​ថា​ជា​ទង្វើ​ដូច​ចោរ​ហា​​រយ​។

ទាហាន​ជើង​ទឹក​ចិន​ឡើង​ជិះ​អូប័រ​ជាង​៨​គ្រឿង​ ហើយ​​​​ឡោម​​ព័ទ្ធ​ទូក​កៅស៊ូ​២​គ្រឿង​របស់​ហ្វ៊ីលីពីន។​ ​បន្ទាប់​ពី​ហ៊ុម​ព័ទ្ធ​ជាប់​ហើយ​ ពួក​គេ​ឡើង​ទៅ​លើ​ទូក​នោះ​​​​ដើម្បី​ទប់​ស្កាត់​មិន​ឱ្យ​ទាហាន​ជើង​ទឹក​ហ្វ៊ីលីពីន​​ដឹក​ម្ហូប​អាហារ​ និង​គ្រឿង​សាស្ត្រា​វុធ​​ទៅ​ឱ្យ​គ្នា​របស់​ពួក​គេ​​នៅ​​​ប្រជុំ​កោះថូម៉ាស់​ទី​២ (Second Thomas Shoal)​ដែលជា​តំបន់​ប្រទាញ​ប្រទង់​គ្នា​ ហើយ​ដែល​ត្រូវ​ប្រទេស​ចិន​ចាត់​ទុក​ជា​ទឹក​ដី​របស់​ខ្លួន​​។​

ខ្មោច​កប៉ាល់​នៅ​ប្រជុំ​កោះ​ Thomas Shoal ដែល​បន្សល់​ទុក​តាំង​ពី​សម័យ​សង្គ្រាម​លោក​លើក​ទី​២។ ហ្វ៊ីលីពីន​យក​ខ្មោច​កប៉ាល់​នេះ​ជា​តឹក​តាង​ប្រវត្តិ​សាស្ត្រ​បញ្ជាក់​ថា​ទឹក​ដី​របស់​ខ្លួន​នៅ​ត្រឹម​ហ្នឹង​។ កប៉ាល់​នេះ​មាន​ទាហាន​ជើង​ទឹក​ហ្វ៊ីលីពីន​ស្នាក់​នៅ​ក្នុ​ងនោះ។ ដូចនេះ ហ្វ៊ីលីពីន​ត្រូវ​ដឹក​ជញ្ជូន​ស្បៀង​អាហារ​ទៅ​ឱ្យ​ពួក​គេ​។ ប៉ុន្តែ​មុន​នឹង​ទៅ​ដល់​ទី​នោះ​ត្រូវ​ឆ្លង​កាត់​ខ្សែ​ការ​ពារ​របស់​ទាហាន​ជើង​ទឹក​ចិន​ជា​មុន​សិន​។ អីចឹង​ហើយ​បាន​ជា​មាន​ការ​ប្រទាំង​ប្រទើស​គ្នា​។

បន្ទាប់​ពី​មាន​ហេតុ​ការណ៍​ប្រទាំង​ប្រទើស​គ្នា​ និង​បើក​ទូក​ប៉ះ​​ពារ​គ្នា​ជា​ញឹក​ញាប់​ កង​ទ័ព​ជើង​ទឹក​ចិន​សម្រេច​ចិត្ត​រឹប​អូស​ទូក​ទាំង​នោះ ហើយ​​កាប់​បំផ្លាញ​​ខូច​ខាត​យ៉ាង​ដំណំ​​ដោយ​ប្រើ​ប្រាស់​ពូថៅ​ដៃ, កាំបិត និង​ញញួរ​។ ពួកគេ​រឹប​អូស​បាន​កាំ​ភ្លើង​វែង​ធុន​អឹម​បួន (M4) ចំនួន​៨​ដើម​ដែល​លាក់​ទុក​​នៅ​ក្នុង​កេស​, ​រឹប​អូស​គ្រឿង​បរិក្ខារ​​​​ និង​បង្ក​របួស​ស្នាម​ចំពោះ​ទាហាន​​​ហ្វ៊ីលីពីន​​​។ ក្នុង​នោះ​ទាហាន​ម្នាក់​ដាច់​​មេ​ដៃ​ខាង​ស្ដាំ​។ នេះ​បើ​យោង​តាម​មន្ត្រី​​​​សន្តិ​សុខ​ហ្វ៊ីលីពីន​២​នាក់​និយា​យ​ប្រាប់​អ្នក​សារ​ព័ត៌​មាន​។​

តាម​រយៈ​រូប​វីឌីអូ​ឃ្លីប និង​រូប​ថត​សន្លឹក​មួយ​ចំនួន​ដែល​ផ្សព្វ​ផ្សាយ​ដោយ​​ទាហាន​ហ្វ៊ីលីពីន​កាល​ពី​យប់​ថ្ងៃ​ពុធ គេ​ឃើញ​ថា​ទាហាន​ចិន និង​ហ្វ៊ីលីពីន​ពិត​ជា​បាន​​ប្រឈម​មុខ​ដាក់​គ្នា​​ខ្លាំង​ក្លា​ណាស់​។ គេ​ឃើញ​​ទាហាន​ចិន​បង្ហាញ​​កាំបិត​ផ្គាក់​ ពូថៅ​ដៃ និង​ឈើ​ជ្រុង​​ដើម្បី​ត្រៀម​កាប់​ចាក់​ និង​វាយ​សំពង​ទាហាន​ហ្វ៊ីលីពីន ​បើ​​ពួក​គេ​ហ៊ាន​ធ្វើ​ខ្លាំង​ដាក់​ខ្លួន​។ ពេល​នោះ ទាហាន​ចិន​បាន​ហ៊ុម​ព័ទ្ធ​​ទូក​កៅស៊ូ​របស់​ហ្វ៊ីលីពីន​​។ គេ​ស្ដាប់​ឮ​សំឡេង​ស៊ីរ៉ែន​​ស្រែក​កង​រំពង​ពេញ​ផ្ទៃ​សមុទ្រ​នៅ​ពេល​ភាគី​ទាំង​២​ស្រែក​ជំទាល​ខ្លាំង​ៗ​ដាក់​គ្នា​។ ក្រោយ​មក​​ ​ទាហាន​ចិន​យក​ដំបង​​វាយ​ទូក​របស់​ហ្វ៊ីលីពីន​ និង​​ចាប់​​ទាញ​​សាក់​កាដូ​ដោយ​ប្រើ​ឈើ​ជ្រុង​។

តាម​រយៈ​រូប​ថត​សន្លឹក​ទាំង​នោះ គេ​ឃើញ​ទូក​​ហ្វ៊ីលីពីន​​១​គ្រឿង​រង​ការ​ខូច​ខាត​។ ពោះ​វៀន​ឡាន​ដែល​​ដាក់​នៅ​ចំហៀង​ទូកក៏​​ត្រូវ​ចិន​យក​កាំ​បិត​ឆូត​ឱ្យ​ធ្លាយ​ចេញ​ខ្យល់​អស់​រលីង​។ ​ទូក​១​គ្រឿង​ទៀត​មាន​ក្បាំង​ការ​ពារ​នៅ​ខាង​មុខ​​ និង​អេក្រង់​​សម្រាប់​​មើល​​ផ្លូវ​ក៏​ត្រូវ​ទាហាន​ចិន​វាយ​បែក​បាក់​​​។​ គេ​ឃើញ​បុរស​ម្នាក់​លើក​បង្ហាញ​ទូរ​ស័ព្ទ​ដៃ​របស់​ខ្លួន​ដែល​ត្រូវ​គេ​វាយ​បែក​អេក្រង់​។​

ឧត្ដម​សេនីយ៍​រ៉ូម៉េអូ ប្រន​ណឺ (Romeo Brawner) ជា​អគ្គ​បញ្ជាការ​កង​ទ័ព​ហ្វ៊ីលីពីន​​បាន​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​នៅ​កោះ​ផាឡាវ៉ាន់​ (Palawan) ជា​ទី​ដែល​លោក​ចុះ​សួរ​សុខ​ទុក្ខ​ទាហាន​របួស​។ លោក​ទាម​ទារ​​ឱ្យ​​​ចិន​ប្រគល់​​កាំ​ភ្លើង​ និងរបស់​របរ​​​ដែល​ពួកគេ​​យក​ទៅ​ ហើយ​​ត្រូវ​សង​ការ​ខូច​ខាត​​។​ ​លោក​យល់​ថា​ធ្វើ​បែប​ហ្នឹង​មិន​សម​ទាល់​តែ​សោះ​។ ពួកគេ​កាន់​កាំបិត​ និង​​​ពូថៅ​​ប្រុង​កាប់​ចាក់​ទៅ​លើ​ទាហាន​ជើង​ទឹក​របស់​យើង​ដែល​គ្មាន​អាវុធ​នៅ​ក្នុ​ងដៃ​។ ពួក​យើង​គ្រាន់​តែ​តវ៉ា​ដោយ​ដៃ​ទទេ​។​

​បើ​គេ​ស្ដាប់​ការ​បក​ស្រាយ​ពី​ភាគី​​ចិន​វិញ​ម្ដង​។ ចិន​ដាក់​ការ​ស្ដី​បន្ទោស​ទៅ​លើ​ហ្វីលីពីន​។ ​ទោះ​បី​ទាហាន​ជើង​ទឹកចិន​ដាក់​បារ៉ាស់​ហាម​ឃាត់​មិន​ឱ្យ​ចេញ​ចូល​តំបន់​ហាម​ឃាត់​យ៉ាង​ណា​ក្ដី ក៏​ទាហាន​ជើង​ទឹក​ហ្វ៊ីលីពីន​នៅ​តែ​ជម្នះ​ចិត្ត​បើក​​​ចូល​ឱ្យ​ទាល់​តែ​បាន​។ អីចឹង​ហើយ បាន​ជា​ទាហាន​ជើង​ទឹក​ចិន​ប្រើ​ប្រាស់​សិទ្ធិ​ការ​ពារ​ខ្លួន​នៅ​ពេល​ភាគី​ហ្វ៊ីលីពីន​​ធ្វើ​ផ្គើន​នឹង​ការ​ព្រមាន​។​​

នៅ​ទី​ក្រុង​ប៉េកាំង អ្នក​នាំ​ពាក្យ​ថ្មី​របស់​ក្រសួង​ការ​បរទេស​ចិន​ លោក​លីន​ជៀន (Lin Jian) ថ្លែង​ថា​មូល​ហេតុ​ដែល​នាំ​ឱ្យ​មាន​ការ​ប្រទាំង​ប្រទើស​គ្នា​គឺ​ផ្ដើម​ចេញ​ពី​ទាហាន​ជើង​ទឹក​ហ្វ៊ីលីពីន​​​ធ្វើ​ផ្គើន​ដាក់​​ទាហាន​ចិន​​។ លោក​ថ្លែង​ថា ​«ឆ្មាំ​ការ​ពារ​ដែន​សមុទ្រ​របស់​ចិន​បាន​ធ្វើ​រឿង​ត្រឹម​ត្រូវ​​ស្រប​​តាម​ច្បាប់​អន្តរ​ជាតិ​ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់​សមុទ្រ​។ លោក​ថា​នេះ​ជា​វិធាន​ការ​ទប់​ស្កាត់​មិន​ឱ្យ​ហ្វ៊ីលីពីន​ដឹក​ស្បៀង​អាហារ​ដោយ​ខុស​ច្បាប់​ទៅ​ផ្គត់​ផ្គង់​គ្នា​របស់​គេ​​នៅ​ប្រជុំ​កោះ​មាន​ជម្លោះ​។ ចិន​គ្រាន់​តែ​ចាត់​វិធាន​ការ​មិន​ឱ្យ​ទូក​ទាំង​នោះ​បើក​ទៅ​មុខ​រួច​ ហើយ​មិន​មាន​បំណង​បង្ក​ការ​ប៉ះ​ពាល់​ចំពោះ​​ទាហាន​ជើង​ទឹក​ហ្វ៊ីលីពីន​ទេ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ