ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​វៀតណាម​ស.ម្លា.ប់​ និង​លាក់​សា.ក​ស.ព​រយៈ​ពេល​១៣​ឆ្នាំ​ត្រូវជា​.ប់​គុ.ក​១៨​ឆ្នាំ

5 ខែ មុន

ទី​ក្រុង​ហាណូយ៖ ថ្មី​ៗ​នេះ​មាន​រឿង​ភ្ញាក់​ផ្អើ​ល​នៅប្រទេស​វៀតណាម​នៅ​ពេល​​​បុរស​ម្នាក់​ត្រូវ​តុលាការ​ផ្ដន្ទា​ទោស​ឱ្យ​ជាប់​ពន្ធ​នា​គារ​​១៨​ឆ្នាំ​ពី​បទ​សម្លាប់​នារី​ម្នាក់​ ហើយ​​លាក់​​​ទុក​សាក​សព​​១៣​ឆ្នាំ​ទម្រាំ​បែក​ការណ៍​។​ កាល​ពី​ថ្ងៃ​ចន្ទ​ តុលាការ​សាលា​ដំបូង​នៃ​ទី​ក្រុង​ហៃហ្វុង​​សម្រេច​​​ផ្ដន្ទា​ទោស​ជន​ជាប់​ចោទ​ឈ្មោះ​បួយ​ជុង​ថាញ់ (Bui Trong Thanh) អាយុ​៣១​ឆ្នាំ​​ ឱ្យ​ជាប់​ពន្ធ​នា​គារ​១៧​ឆ្នាំ​ពី​បទ​មនុស្ស​ឃាត​…

ទី​ក្រុង​ហាណូយ៖ ថ្មី​ៗ​នេះ​មាន​រឿង​ភ្ញាក់​ផ្អើ​ល​នៅប្រទេស​វៀតណាម​នៅ​ពេល​​​បុរស​ម្នាក់​ត្រូវ​តុលាការ​ផ្ដន្ទា​ទោស​ឱ្យ​ជាប់​ពន្ធ​នា​គារ​​១៨​ឆ្នាំ​ពី​បទ​សម្លាប់​នារី​ម្នាក់​ ហើយ​​លាក់​​​ទុក​សាក​សព​​១៣​ឆ្នាំ​ទម្រាំ​បែក​ការណ៍​។​ កាល​ពី​ថ្ងៃ​ចន្ទ​ តុលាការ​សាលា​ដំបូង​នៃ​ទី​ក្រុង​ហៃហ្វុង​​សម្រេច​​​ផ្ដន្ទា​ទោស​ជន​ជាប់​ចោទ​ឈ្មោះ​បួយ​ជុង​ថាញ់ (Bui Trong Thanh) អាយុ​៣១​ឆ្នាំ​​ ឱ្យ​ជាប់​ពន្ធ​នា​គារ​១៧​ឆ្នាំ​ពី​បទ​មនុស្ស​ឃាត​ និង​ផ្ដន្ទា​ទោស​ឱ្យ​ជាប់​ពន្ធ​នា​គារ​៤​ឆ្នាំ​​ទៀត​ពី​​បទ​កាន់​កាប់​ទ្រព្យ​សម្បត្តិ​​អ្នក​ដទៃ​​ដោយ​ខុស​ច្បាប់​។

ដោយ​ហេតុ​ថា​នៅ​ពេល​​ប្រព្រឹត្ត​បទ​ល្មើស​នោះ ​ជន​ជាប់​ចោទ​​​នៅ​ជា​អនីតិ​ជន​​ក្រោម​​​អាយុ​១៨​ឆ្នាំ ដូច្នេះ​តុលាការ​​យ​ល់​ព្រម​​បន្ថយរយៈ​ពេល​ជាប់​ពន្ធ​នា​​គារ​មក​​ត្រឹម​​១៨​ឆ្នាំ​វិញ​។ សព​របស់​នារី​រង​គ្រោះ​​​ត្រូវ​គេ​ប្រទះ​ឃើញ​ដោយ​ចៃ​ដន្យ​កាល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០២២​។ ​កាល​នោះ បុរស​ឈ្មោះ​ង្វៀន​វ៉ាន់​កួយ​ ដែល​ត្រូវ​ជា​ឪ​ពុក​ចុង​របស់​ជន​ដៃ​ដល់​​ដើរ​រក​ឆ្កែ​របស់​គាត់​ដែល​បាត់​។ គាត់​អើត​មើល​​ចុះ​ឡើង​ៗ​នៅ​ក្នុង​អាង​ទឹក​​នៅ​ក្នុង​បរិ​វេណ​ដី​កៀន​​ផ្ទះ​​ក៏​ប្រទះ​ឃើញ​សាក​សព​ស្អុយ​រលួយ​​នោះ​តែ​ម្ដង​។​

តាម​រយៈ​ការ​ពិនិត្យ​នៅ​លើ​សាក​សព គេ​​​ដឹង​ថា​ជន​រង​គ្រោះ​បាន​រង​អំពើ​ឃោរ​ឃៅ​។ នគរបាល​ក៏បើក​ការ​ស៊ើប​អង្កេត​រក​មូល​ហេតុនៃ​ការ​ស្លាប់​។ ក្រោយ​មក គេ​ស៊ើប​ដឹង​ថា​នោះ​ជា​សព​ស្ត្រី​ឈ្មោះ​ង្វៀន​ធី​ធូ​ថាញ់​ អាយុ​២២​ឆ្នាំ​។ នារី​នោះ​បាត់​ខ្លួន​នៅ​ថ្ងៃ​ទី​៣ ខែ​ធ្នូ​ឆ្នាំ​២០១០​នៅ​ពេល​ជិះ​ម៉ូតូ​ដើរ​លក់​ហ្គាស​ច្រក​កំប៉ុង​។ នៅ​ក្នុង​រាត្រី​នោះ ក្រុម​គ្រួសារ​មិន​បាន​ឃើញ​នារី​រង​គ្រោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទេ​។ ក្រៅ​ពី​ម៉ូតូ​របស់​នាង​ដែល​ចត​ទុក​ចោល​ចម្ងាយ​កន្លះ​គីឡូម៉ែត្រ​ពី​ផ្ទះ ក្រុម​គ្រួសារ​គ្មាន​តម្រុយ​អ្វី​ទាំង​អស់​។

ពូក​គេ​នៅ​តែ​សង្ឃឹម​ថា​ថ្ងៃ​ណា​មួយ​នឹង​រក​ឃើញ​នារី​រូប​នេះ​ទោះ​ស្លាប់​ ឬ​រស់​។ ប៉ុន្តែ​​សេចក្ដី​សង្ឃឹម​ថា​រស់​បែរ​ជា​រលាយ​សាប​សូន្យ​អស់​រលីង​នៅ​ពេល​ដឹង​ថា​នារី​នោះ​បាន​ស្លាប់​ហើយ​ ហើយ​ស្លាប់​យ៉ាង​វេទនា​​​ ត្រូវ​គេ​ញាត់​​​សាក​សព​​ដាក់​ចូល​ទៅ​ក្នុង​អាង​​ទឹក​ចម្ងាយ​៣០០​ម៉ែត្រ​ពី​ផ្ទះ​របស់​ជន​រង​គ្រោះ​។ នារី​ឈ្មោះ​ថាញ់​រៀប​ការ​រួច​ហើយ​ ហើយ​មាន​កូន​ប្រុស​ម្នាក់​អាយុ​២​ឆ្នាំ​។

ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ទាម​ទារ​ប្រាក់​​៥០០​លាន​ដុង​ ឬ​ស្មើ​នឹង​ជាង​១៩០០០​ដុល្លារ​ដើម្បី​​សង​ជំងឺ​​ចិត្ត​ និង​ទាម​ទារ​ប្រាក់​១៧០​លាន​ដុង​ទៀត​ដើម្បី​ធ្វើ​បុណ្យ​សព​។ ក្រៅ​ពី​នេះ ពួក​គេ​ទាម​ទារ​ប្រាក់​បំប៉ន​២លាន​ដុង​ក្នុង​មួយ​ខែ​ដើម្បី​ចិញ្ចឹម​កូន​ប្រុស​របស់​ជន​រង​គ្រោះ​រហូត​ដល់​អាយុ​១៨​ឆ្នាំ​។​ ប៉ុន្តែ​ជាក់​ស្ដែង ក្រុម​គ្រួសារ​ជន​ដៃ​ដល់​​ផ្ដល់​ជូន​បាន​ត្រឹម​តែ​​៣០​លាន​ដុង​​តែ​ប៉ុណ្ណោះ​ ឬ​ស្មើ​នឹង​ជាង​១១០០​ដុល្លារ​។ នេះ​បើ​យោង​តាម​របាយ​ការណ៍​ដែល​តុលាការ​ទទួល​បាន​។

លោក​ង្វៀន​វ៉ាន់​ហៀន​ជា​អនុ​ប្រធាន​ការិយាល័យ​ព្រហ្ម​ទណ្ឌ​ក្រុង​ហៃ​ហ្វុង​ប្រាប់​ថា​កាល​ពី​ឆ្នាំ​២០២៣​ សមត្ថ​កិច្ច​ត្រូវ​រៀប​ចំ​ការ​ស៊ើប​អង្កេត​ពិសេស​មួយ​ដោយ​សារ​តែ​សំណុំ​រឿង​នេះ​មាន​លក្ខណៈ​ស្មុគ​ស្មាញ​ប្រទាក់​ក្រឡា​គ្នា​។ កន្លែង​បាត់​ខ្លួន​របស់​ជន​រង​គ្រោះ​ជា​ទី​តាំង​ជីក​យក​ថ្ម។ ដូច្នេះ បន្ទាប់​ពី​សមត្ថ​កិច្ច​ធ្វើ​កោសល្យ​វិច័យ​ឌី​អឹន​អេ​ដឹង​ថា​ជា​សព​របស់​នារី​ឈ្មោះ​ថាញ់​នោះ​ហើយ​ សមត្ថ​កិច្ច​ក៏​ដាក់​មុខ​សញ្ញា​ជន​សង្ស័យ​ចំនួន​៤​ប្រភេទ​៖ ទី១-​អាច​ជា​កម្ម​ករ​ជីក​ថ្ម, ទី២-​អាច​ជា​កម្ម​សំណង់​,​ ទី៣-​អាច​ជា​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន និង​ទី​៤-​អាច​ជា​មុខ​សញ្ញា​ចាស់​ដែល​ធ្លាប់​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ពី​មុន​មក​។

​ជា​បឋម សមត្ថ​កិច្ច​កំណត់​មុខ​សញ្ញា​ជន​សង្ស័យ​ជា​ច្រើន​នាក់​។ ប៉ុន្តែ​ក្រោយ​ការ​សួរ​នាំចុះ​ឡើង​ៗ​​ទៅ​, គេ​ក៏​ដោះ​លែង​អ្នក​ទាំង​នោះ​វិញ ​ហើយ​រក្សា​ទុក​តែ​​៤​នាក់​ប៉ុណ្ណោះ​។ ក្នុង​នោះ​​​មាន​ឈ្មោះ​បួនជុង​ថាញ់​​ជា​​មុខ​សញ្ញា​គួរ​ឱ្យ​សង្ស័យ​ខ្លាំង​ជាង​គេ​​​។ នៅ​ពេល​ប្រព្រឹត្ត​អំពើ​មនុស្ស​ឃាត​នោះ ថាញ់​នៅ​ជា​កុមារ​វ័យ​ជំទង់​​​ដែល​មាន​ប្រវត្តិ​ពោរ​ពេញ​ដោយ​ជីវិត​គ្រោត​គ្រាត និង​ជួប​នឹង​បញ្ហា​មិន​ចេះ​ចប់​។ បន្ទាប់​ពី​សមត្ថ​កិច្ច​ហៅ​មក​សាក​សួរ​ដដែល​ៗ​ជា​ច្រើន​លើក​ច្រើន​សា​ គាត់​ក៏​ឆ្លើយ​សារ​ភាព​តាម​ត្រង់។

គាត់​ប្រាប់​ថា​បន្ទាប់​ពី​ប៉ា​ម៉ាក់​លែង​លះ​គ្នា គាត់​នៅ​តែល​តោល​គ្មាន​នរណា​ទំនុក​បម្រុង។​​ ម៉្យាង​ខ្លួន​នៅ​ក្មេង​​គ្មាន​ការ​ងារ​ធ្វើ​។ ខ្លួន​ក៏​ធ្លាក់​ខ្លួន​តោក​យ៉ាក​ខ្លាំង​មែន​ទែន​ ជំពាក់​លុយ​គេ​ និង​សេព​គ្រឿង​ញៀន​។ អាយុ​១៧​ឆ្នាំ គាត់​ចាប់​ផ្ដើម​ដើរ​ប្លន់​គេ​ដើម្បី​យក​លុយ​​ចិញ្ចឹម​ជីវិត​។ គាត់​ឃើញ​នារី​ឈ្មោះ​ង្វៀន​ធី​ធូថាញ់​ពាក់​មាស​ជាប់​នឹង​ខ្លួន​។ គាត់​ក៏​បែក​គំនិត​ប្លន់​នារី​នោះ​តែ​ម្ដង​។

នៅ​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១០​ គាត់​​​​បោក​បញ្ឆោត​ជន​រង​គ្រោះ​​ដឹក​ហ្គាស​មួយ​ធុង​ទៅ​ផ្ទះ​​ដែលម្ដាយ​ និង​ឪ​ពុក​ចុង​របស់​ខ្លួន​រស់​នៅ​ជុំ​គ្នា​។ នៅ​ពេល​យក​ហ្គាស​ទៅ​ឱ្យ​នោះ គាត់ និង​នារី​​រង​គ្រោះ​​នៅ​ក្នុ​ងផ្ទះ​​​តែ​២​នាក់​ប៉ុណ្ណោះ​​ព្រោះ​ម្ដាយ​ និង​ឪ​ពុក​ចុង​ជាប់​ពន្ធ​នា​គារ​ពី​បទ​ជីក​កកាយ​ថ្ម​ខុស​ច្បាប់​ និង​ផលិត​គ្រឿង​ផ្ទុះ​ដើម្បី​បំបែក​ថ្ម។ គាត់​​សារ​ភាព​​ថា​គាត់​សម្លាប់​នារី​​រង​គ្រោះ​​ដើម្បី​ប្លន់​យក​គ្រឿង​អលង្ការ​​​។ គាត់​យក​ដៃ​រឹត​ក​​នារី​រង​គ្រោះ​ ហើយ​យក​សាក​សព​ទៅ​លាក់​ទុក​នៅ​ក្នុង​អាង​​ទឹក​ដើម្បី​បំបាត់​ដាន​។​​

គាត់​ប្រាប់​ថាចាប់​តាំង​ពី​ថ្ងៃ​ឃាត​កម្ម​រហូត​មក​ដល់​ពេល​ចាប់​ខ្លួន​រយៈ​ពេល​១៣​ឆ្នាំ​ហើយ​។ ​គាត់​រស់​នៅ​ក្នុង​ជីវិត​គ្រាំ​គ្រា​នៅ​ក្នុង​ចិត្ត​ឥត​ឧប​មា​។ ប៉ុន្តែ​គាត់​មិន​ដាច់​ចិត្ត​ចូល​សារ​ភាព​ទោស​កំហុស​ទាល់​តែ​សោះ​។ ថ្វី​ដ្បិត​គាត់​ប្រព្រឹត្ត​អំពើ​ឃោរ​ឃៅ​​ក៏​ពិត​មែន​​ ប៉ុន្តែ​គាត់​ខិត​ខំ​កសាង​អំពើ​ល្អ​​ដើម្បីលុប​លាង​​បាប​កម្ម​ដែល​បាន​សាង​​។ នគរ​បាល​​ប្រាប់​ថា​កាល​ពី​ពេល​កន្លង​មក​ពួក​គេ​ធ្លាប់​ជួប​នឹង​សំណុំ​រឿង​ឃាត​កម្ម​ដែល​​កន្លង​ផុត​ទៅ​រយៈ​ពេល​យូរ​ទម្រាំ​រក​ឃើញ​សាក​សព​ជន​រង​គ្រោះ​ដូច​ករណី​នេះ​ដែរ​។ ប៉ុន្តែសំណុំ​រឿង​​៤​​​ករណី​ទៀត​មិន​ទាន់​បំបែក​ចេញ​នៅ​ឡើយ​ទេ​។ ​​មាន​តែ​ករណី​១​នេះ​គត់​ដែល​អាច​ចាត់​ការ​បាន​ជោគ​ជ័យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ