ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់លោកគួរជ្រាប…អ្នកលេងល្បែ.ងឈ្នះចេញអត់រួចទេ

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ប្តឹង​ប៉ូលិស​ប៉ុស្តិ៍​ទន្លេបាសាក់​ឱ្យ​ជួយ​អន្តរាគមន៍ បន្ទាប់​ពី​ជនជាតិ​ចិន​៤​នាក់ ចាប់​បុរស​ខ្មែរ​ម្នាក់​ញាត់​ចូល​រថយន្ត ដោយ​មិនដឹង​ពី​មូលហេតុ​ច្បាស់លាស់ សង្ស័យ​ឈ្នះ​ច្រើន​ពេក កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែមិថុនា…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ប្តឹង​ប៉ូលិស​ប៉ុស្តិ៍​ទន្លេបាសាក់​ឱ្យ​ជួយ​អន្តរាគមន៍ បន្ទាប់​ពី​ជនជាតិ​ចិន​៤​នាក់ ចាប់​បុរស​ខ្មែរ​ម្នាក់​ញាត់​ចូល​រថយន្ត ដោយ​មិនដឹង​ពី​មូលហេតុ​ច្បាស់លាស់ សង្ស័យ​ឈ្នះ​ច្រើន​ពេក កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៤ នៅ​ចំណុច​ផ្សារ​ចិន ទល់មុខ​អគារ THE BRIDGE ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ដែល​ប្តឹង​ប៉ូលិស​បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​និង​ប្អូនប្រុស បាន​នាំ​គ្នា​ទៅ​លេងល្បែង BANKER PLAYER [​បា​កា​រ៉ាត់​] បន្ទាប់​ពី​ប្អូន​គាត់​ឈ្នះ​លុយ​ច្រើន​រហូត​ដល់​ជាង​៤.០០០​ដុល្លារ ក៏​ស្រាប់តែ​មាន​ជនជាតិ​ចិន​ដែល​ជា​ម្ចាស់​ទីតាំង​ខាងលើ បាន​មក​ឈរ​ក្បែរ រួច​ប្រាប់​ដោយ​បង្ខំ​ឱ្យ​លេង​បន្ត រហូត​ចាញ់​អស់​លុយ​នោះ​វិញ​ទើប​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ ។ គឺ​មិន​ខុស​ពី​មេ​ជាន់ក​ដកស្លាប​អ្នក​ដែល​លេង​ឈ្នះ​នោះ​ឡើយ ។

ស្ត្រី​ខាងលើ​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​លេង​ចាញ់​អស់ ពួក​គេ​បាន​ដើរ​ចេញពី​ទីតាំង​ខាងលើ ស្រាប់​តែ​មាន​រថយន្ត​តូ​យ៉ូ​តា​ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២BA-៨៤៨២ បើក​មក​ឈប់​ក្បែរ រួច​មាន​ជនជាតិ​ចិន​៤​នាក់​ចុះ​ពីលើ​រថយន្ត​នោះ បាន​ចាប់​ប្អូនប្រុស​គាត់​ញាត់​ចូល​រថយន្ត រួច​បើក​ចេញពី​ទីតាំង​ខាងលើ ។

ភ្លាម​ៗ​នោះ គាត់​ក៏​បាន​ទៅ​ប្តឹង​សមត្ថកិច្ច​ដើម្បី​ជួយ​តាម​រក​រថយន្ត ដោយសារ​ប្អូន​គាត់​ត្រូវ​គេ​ចាប់ រហូត​ប្រទះ​ឃើញ​រថយន្ត​នោះ​ឈប់​នៅ​ក្បែរ​អគារ​THE PEAK ។ បន្ទាប់​ពី​ទទួល​ពាក្យបណ្តឹង​ពី​ស្ត្រី​ខាងលើ សមត្ថកិច្ច​ក៏​បាន​មក​ដល់ទី​តាំង​កើតហេតុ កំណាត់​មុខសញ្ញា​រថយន្ត​ខាងលើ​បាន ក៏​ចុះ​ទៅ​ឃាត់ខ្លួន​ជនជាតិ​ចិន​បាន​៤​នាក់ ជួយ​បុរស​ខ្មែរ​ខាងលើ​បាន​មក​វិញ ។ ក្រោយ​ឃាត់ខ្លួន​បាន សមត្ថកិច្ច​បាន​នាំ​ភាគី​រង​គ្រោះ និង​ភាគី​បង្ក​ជា​ជនជាតិ​ចិន​ទៅ​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ។

បើ​តាម​ចម្លើយ​សារភាព​របស់​បុរស​ខ្មែរ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ថ្ងៃ​ទី​១៦ មិថុនា គាត់​បាន​មក​លេងល្បែង​នៅ​ទីតាំង​ខាងលើ ឈ្នះ​លុយ​ជាង​៥​ពាន់​ដុល្លារ ។ បន្ទាប់​មក​ថ្ងៃ​កើតហេតុ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៤ គាត់​បាន​បន្ត​លេង​ឈ្នះ​ជាង​៤​ពាន់​ដុល្លារ​ថែម​ទៀត ទើបត្រូវ​ក្រុម​ជនជាតិ​ចិន​ខាងលើ មានការ​សង្ស័យ ក៏​បានឱ្យ​គាត់​លេង​ទាល់តែ​ចាញ់​អស់​លុយ​នោះ​ទៅ​វិញ ទើប​អនុញ្ញាត​ឱ្យទៅ​ផ្ទះ ។

ស្រាប់តែ​ពេល​ចេញ​មក​ដល់​ក្រៅ ក៏​ត្រូវ​ពួក​គេ​ចាប់​ញាត់​ចូល​រថយន្ត​តែ​ម្តង រួច​សួរនាំ​គាត់​ថា ម៉េច​បាន​លេង​ឈ្នះ​រហូត​អី​ុ​ចឹ​ង ? ទើប​គាត់​ឆ្លើយ​ថា ឈ្នះ​ដោយសារ​សំណាង ។ បុរស​ខ្មែរ​រូប​នេះ​ក៏​បាន​បន្ត​ទៀត​ថា មុន​ថ្ងៃ​កើតហេតុ កាលពី​ថ្ងៃ​ទី​១៤ និង​១៥ មិថុនា គាត់​ក៏​បាន​ឈ្នះ​លុយ​ជាង​៣​ម៉ឺន​ដុល្លារ​ផង​ដែរ ។

ក្រោយ​ពី​ធ្វើការ​សាកសួរ​រួច តាម​ចម្លើយ​សារភាព​របស់​បុរស​ខ្មែរ ដោយសារ​ជនជាតិ​ចិន​ទាំង​អស់នោះ​ខឹង​គាត់​លេងល្បែង​ឈ្នះ​ច្រើន​ពេក ខ្លាច​គាត់​លេងល្បិច ក៏​ប្រើ​គ្នីគ្នា​ចាប់​ញាត់​រថយន្ត​យក​ទៅ​ធ្វើការ​ឈ្លេច​សួរនាំ និង​គំរាម​តែ​ម្តង ។ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​នេះ អនុវត្ត​បន្ត​តាម​នីតិ
វិធី ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ