ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ឺ​ម​មិន​គួរ​សោះ​…​កើតជម្លោះ​តិចតួច បងប្អូន​បង្កើត​​​​.ចា​.​ក់​ស​.​ម្លា​.​ប់​គ្នាដែរ​

2 ឆ្នាំ មុន
  • ព្រះសីហនុ

​​ខេត្ត​ព្រះ​សីហ​នុ ៖ មាន​សេចក្តីរាយការណ៍​ថា បុរសចំណាស់​ជា​សន្តិសុខ​ឯកជន​ម្នាក់ ត្រូវ​បាន​ប្អូនបង្កើត​ចាក់​សម្លាប់​កាលពី​វេលា​ម៉ោង​០១​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែមិថុនា ស្ថិត​ត្រង់​ចំណុច​មុខ​បន្ទប់​យល់​មួយ​កន្លែង ស្ថិតក្នុងភូមិ១ សង្កាត់១ ក្រុងនិងខេត្តព្រះសីហនុ ។

យោង​តាម​របាយការណ៍​បឋម​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ករណី​ឃាតកម្ម (​ចាក់​នឹង​កាំបិត​ចុង​ស្រួច​) កើតឡើង​កាលពី​យប់​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង​០១​កណ្តាល​អា​ធ្រា​ត្រ ស្ថិត​នៅ​មុខ​បន្ទប់​ជួល​ខាងកើត​សាលា​ចំការ​កៅស៊ូ​ក្រុម​ទី​១៣ ភូមិ​១ សង្កាត់​លេខ​១ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ ។

ប្រភព​បន្ត​ថា ជនសង្ស័យ​ឈ្មោះ ប៉ុន ភារ​ម្យ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ (​ត្រូវជា​ប្អូនបង្កើត​ជន​រង​គ្រោះ​)​មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន ស្នាក់​នៅ​កន្លែង​កើតហេតុ​ក្រុម​ទី​១៣ ភូមិ​១ សង្កាត់​លេខ​១ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ បាន​យក​កាំបិត​ចិតបន្លែ​ចុង ដង​ជ័រ​ពណ៌​លឿង ចាក់​ទៅ​លើ​ឈ្មោះ ប៉ុន ភា​រិ​ទ្ធ (​បង​បង្កើត​) ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​សន្តិសុខ​ឯកជន បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​ក្បែរ​គ្នា ត្រូវ​ក្រោម​ក្លៀក​ខាងស្តាំ​០១​កាំបិត ,​ដើមដៃ​ស្តាំ​០១​កាំបិត បណ្តាល​ឪ្យ​ស្លាប់​នៅ​នឹង​កន្លែង ។​ចំពោះ​វត្ថុ​តាង​ចាប់​យក​បានកូន​កាំបិត​ចុង​ស្រួច ដង​ជ័រ​ពណ៌​លឿង​០១ (​អាវុធ​ធ្វើ​ធ្វើ​សកម្មភាព​) ។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា «​ខ្លួន​ពិតជា​បាន​យក​កាំបិត​ចិតបន្លែ​ចុង​ស្រួច​ចេញពី​បន្ទប់​របស់​ខ្លួន មក​ចាក់​បងប្រុស​បង្កើត​ឈ្មោះ ប៉ុន ភា​រិ​ទ្ធ ប្រាកដ​មែន ដោយ​មូលហេតុ​គាត់​បាន​យក​កាំបិត​ផ្គាក់​មករ​កកាប់​ខ្ញុំ​មុន ក្នុង​ពេល​ផឹកស៊ី​ស្រវឹង​ទាស់​ពាក្យ​សំដី​គ្នា ដែល​មាន​គ្នា​០៣​នាក់​ជាមួយ​ប្រពន្ធ​គាត់​នៅ​មុខ​បន្ទប់​គាត់ ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ​កម្លាំង​ជំនាញ​យើង​បាន​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល ក្រុងព្រះសីហនុ ដើម្បី​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ចាត់ការ​បន្ត​តាម​នីតិវិធី ។