ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនឃើញឪពុកមកផ្ទះវិញ កូនទៅរកដល់ចម្ការប្រទះឃើញក្នុងស្ថានភាព​​យ៉ាងរន្ធ.ត់

1 អាទិត្យ មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវបានកូនប្រទះឃើញដេកស្លា.ប់ បង្កឱ្យមានការភ្ញាក់ផ្អើលល់សមត្ថកិច្ច

ខេត្ត​កំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវបានកូនប្រទះឃើញដេកស្លា.ប់ បង្កឱ្យមានការភ្ញាក់ផ្អើលល់សមត្ថកិច្ចចុះទៅពិនិត្យដើម្បីស្រាវជ្រាវ សង្ស័យថាជាករណីឃាតកម្ម។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ករណីខាងលើ​នេះ​​បានកើតឡើង​កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១២​និង២០នាទី នៅចំណុចក្នុងដីឡូតិ៍ចម្ការក្នុងផ្ទះ ស្ថិតក្នុងភូមិដំណាក់ស្មាច់ សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។

តាម​ប្រភពខាងលើបាន​បន្តថា ជនរងគក្រោះ​ឈ្មោះ ឃ្លោក សួរ ភេទប្រុស អាយុ៧៩ឆ្នាំ រស់នៅភូមិសង្កាត់កើតហេតុខាងលើ ។

សមត្ថកិច្ចបាន​​បញ្ជាក់​ថា តាមការបំភ្លឺរបស់ឈ្មោះ ឃ្លោក រក្សា ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិសង្កាត់កើតហេតុ ត្រូវជាកូនបង្កើតរបស់​ជនរងគ្រោះ​ បានឱ្យដឹងថា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល៦និង៥នាទីយប់​ ​គាត់​បានយកនំបញ្ចុក​មកឱ្យជនរងគ្រោះដែលត្រូវជាឪពុកបង្កើតរបស់ខ្លួននៅចំណុចកើតហេតុខាងលើ ។

​កូនប្រុសរបស់ជនរងគ្រោះ​បាន​ឱ្យ​ដឹង​បន្ត​ថា លុះមកដល់ថ្ងៃទី១៦ ខែឆ្នាំដដែល ដោយមិនឃើញឪពុក​មកផ្ទះវិញ និងបានតេទូរសព្ទដែរ​ តែតេមិនចូល ​គាត់​ក៏បានជិះម៉ូតូមកមើលឪពុកនៅចំណុចកើតហេតុខាងលើ ពេលមកដល់ឃើញទ្វាររបងចម្ការចាក់សោពីខាងក្នុង ហើយខ្លួនក៏បានស្រែកហៅឪពុកដែរ ប៉ុន្តែមិនមានអ្នកណាឆ្លើយទេ ។ ពេលនោះ​គាត់​ក៏បានឡើងតាមរបង និងបានចូលទៅមើលក្នុងផ្ទះក៏បានឃើញសពឪពុកដេកស្លា.ប់ផ្កាប់មុខ ដៃទាំងពីរចង់ផ្គួបគ្នាដោយក្រមា ។ តាម​ការ​សន្និដ្ឋាន​របស់សមត្ថកិច្ចជំនាញសង្ស័យថា​ជាករណីឃាតកម្ម។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តស្វែងរកឃាតករ ដើម្បីយកមកចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ