ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេងបែបនេះបាននៅយប់ឡើង​ នោះសុខភាពអ្នកនឹងមិនងាយជួបពេទ្យទេ

1 អាទិត្យ មុន

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីការគេងដែលបង្ហាញថាសុខភាពរបស់អ្នកនៅតែល្អណាស់។

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីការគេងដែលបង្ហាញថាសុខភាពរបស់អ្នកនៅតែល្អណាស់។ តើមានអ្វីខ្លះទៅ?

នៅពេលដែលអ្នកគេងលក់រួច ហើយមិនតែងតែភ្ញាក់នៅកណ្តាលយប់ នោះមានន័យថាអ្នកគេងលក់បានស្រួលណាស់ ដោយមិនងាយជួបនឹងជំងឺអ្វីទេ។ ប៉ុន្តែប្រសិនជាអ្នកតែងតែគេងមិនស្ងប់ ហើយក្រោកឡើងនៅពាក់កណ្តាលយប់ នោះទោះគេងយ៉ាងណាក៏មានអារម្មណ៍ថាគេងមិនគ្រប់ ហើយងងុយផងដែរ។ ដូចនេះ អ្នកគួរតែព្យាយាមគេងឲ្យលក់ស្កប់ស្កល់ ទើបជំងឺមិនតាមរកអ្នក។

នៅពេលដែលអ្នកដល់ម៉ោងគេង គឺគេងលក់ភ្លាម ហើយដល់ម៉ោងក្រោក គឺក្រោកភ្លាម នោះមានន័យថាអ្នកមានទម្លាប់ល្អណាស់ក្នុងការគេង ហើយក៏ជាទម្លាប់ដែលល្អចំពោះសុខភាពខ្លាំងផងដែរ។ ដូចនេះ អ្នកគួរតែសាងទម្លាប់នេះឲ្យបានខ្ជាប់ខ្ជួន។

នៅពេលដែលអ្នកគេងដោយស្ងប់ មិនពិបាកដកដង្ហើម ​នោះមានន័យថាសុខភាពផ្លូវដង្ហើមរបស់អ្នកល្អណាស់។ ប៉ុន្តែបើអ្នកគេងៗហើយពិបាកដកដង្ហើម អ្នកគួរតែប្រយ័ត្នពីសុខភាពផ្លូវដង្ហើមរបស់អ្នកឲ្យបានខ្ពស់ ទើបមិនប្រឈមនឹងគ្រោះថ្នាក់។

នៅពេលដែលអ្នកគេង មានអារម្មណ៍ថារាងកាយសម្រាកបានល្អណាស់ នោះមានន័យថាឆ្អឹងអ្នកគឺនៅមានសុខភាពល្អ ដោយមិនទាន់កើតមានបញ្ហានោះទេ ទើបអ្នកមិនមានអារម្មណ៍ថាឈឺចុកចាប់ ឬឈឺសន្លាកផ្នែកណាមួយ។

នៅពេលដែលអ្នកគេង មិនមានអារម្មណ៍ថាឈឺក្បាល ឬវិលមុខ ហើយមិនធ្ងន់ក្បាល នោះមានន័យថាសុខភាពខួរក្បាលរបស់អ្នកមិនទាន់មានបញ្ហាអ្វីទេ ដោយវាដំណើរការប្រក្រតី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ