ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់កន្រ្តាក់! បំផ្លា.ញផ្ទះអស់​ជាង២០ខ្នង នៅស្រុកបរវេល

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ យ៉ាងហោចណាស់ លំនៅឋានរបស់ប្រជាពលរដ្ឋចំនួន២៤ខ្នង ត្រូវបានរងការ​ខូច​ខាត​ដោយសារខ្យល់កន្រ្តាក់ ដែលបានកើតឡើងលាយឡំនឹងភ្លៀងធ្លាក់យ៉ាងខ្លាំងក្លា កាលពីល្ងាចថ្ងៃទី ១៦ មិថុនា ដែលប៉ះទង្កិចទៅភូមិចំនួន០២ ក្នុងឃុំឃ្លាំងមាស ស្រុកបវេល តែពុំមានបង្កគ្រោះថ្នាក់ដល់មនុស្សទេ។ នេះបើតាមសេចក្ដីរាយការណ៍របស់សមត្ថកិច្ច។

សេចក្ដីរាយការណ៍បានឱ្យដឹងថា ភ្លៀងបានធ្លាក់ខ្លាំងគូរសមនៅក្នុងស្រុកបវេល តែបានប៉ះទង្កិចខ្លាំងទៅលើឃុំឃ្លាំងមាស ជាពិសេសខ្យល់កន្រ្តាក់ ដែលធ្វើឱ្យផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងខូចខាត។

បើតាមមន្រ្តីមូលដ្ឋានបានឱ្យដឹងបឋមដែរថា ខ្យល់កន្រ្តាក់បានវាយប្រហារខ្លាំងនៅឃុំឃ្លាំងមាស ដែលប៉ះទៅលើភូមិចំនួន០២ គឺ ភូមិព្រៃធំ ខូចខាតផ្ទះប្រជាពលរដ្ឋអស់ចំនួន០៩ខ្នង និង ភូមិត្រពាំងក្បាលស្វា ខូចខាតផ្ទះអស់ចំនួន១៥ខ្នង។ សមត្ថកិច្ចបានបញ្ជាក់ថា លំនៅឋានដែលរងការខូចខាតទាំងនេះ មានមួយចំនួនរបើកដំបូល រីឯមួយចំនួនទៀតរលំទាំងស្រុងតែម្ដង តែពុំមានគ្រោះថ្នាក់ដល់មនុស្សទេ៕