ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Euro 2024 ៖ អង់គ្លេស ហូឡង់ បាន៣ពិន្ទុទាំងលំបាក ខណៈដាណឺម៉ាក ស្លូវេនី ចែកពិន្ទុគ្នា

1 អាទិត្យ មុន

ប្រទេសអាល្លឺម៉ង់ ៖ ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស និងហូឡង់ ដែលត្រូវបានចាត់ទុកជាក្រុម

ប្រទេសអាល្លឺម៉ង់ ៖ ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស និងហូឡង់ ដែលត្រូវបានចាត់ទុកជាក្រុមខ្លាំង និងលេចធ្លោសម្រាប់ព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤ ឬ UEFA Euro 2024 ដែលប្រទេសអាល្លឺម៉ង់ធ្វើជាម្ចាស់ផ្ទះនោះ ដណ្តើមបាន៣ពិន្ទុដ៏ តានតឹងពីការបើកឆាកវគ្គចែកពូលរៀងៗខ្លួន កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។ ស្របពេលដែលដាណឺម៉ាក និង ស្លូវេនី បានត្រឹមចែកពិន្ទុគ្នា។

ខ្សែបម្រើ Jude Bellingham របស់ក្រុមស្តេចស Real Madrid បានដើរយ៉ាងសំខាន់បំផុត ដោយជួយក្រុមតោកំណាចអង់គ្លេសទទួលបានជ័យជម្នះ នៅក្នុងការប្រកួតបើកឆាកពូល C ក្រោយយកឈ្នះលើក្រុមឥន្ទ្រីស៊ែបទាំងលំបាកក្នុងលទ្ធផល ១-០ នៅឯកីឡដ្ឋាន Arena AufSchalke។ នៅក្នុងពូល C ដដែលនោះ ខ្សែបម្រើ Christian Eriksen រកគ្រាប់បាល់បញ្ចូលទីជូនដាណឺម៉ាក ស្របពេលដែលខ្សែការពារស្លាបឆ្វេង Erik Janža រកបានមួយគ្រាប់សម្រាប់ស្លូវេនី ដែលធ្វើឱ្យក្រុមទាំងពីរបញ្ចប់ទៅលទ្ធផលស្មើគ្នា ១-១ នៅកីឡដ្ឋាន MHPArena ។ ដូច្នេះបញ្ចប់ការប្រកួតជុំទី១ អង់គ្លេស កាន់កាប់កំពូលតារាងបណ្តោះអាសន្ន ដាណឺម៉ាកលេខ ២ ស្លូវេនីលេខ ៣ និងស៊ែប នៅបាតតារាង។

ដោយឡែក នៅក្នុងពូល D ឯណោះវិញ ក្រុមមច្ចុរាជព៌ណទឹក្រូច ហូឡង់ យកបាន៣ពិន្ទុទាំងលំបាកផងដែរ ក្រោយយកឈ្នះលើក្រុមកាកបាទស ស្វីស លទ្ធផល ២-១ នៅកីឡដ្ឋាន Volksparkstadion ដើម្បីឡើងកាន់កាប់កំពូលតារាងបណ្តោះអាសន្ន មុនពេលអូទ្រីស និងបារាំងតតាំងគ្នា។ ជ័យជម្នះរបស់ហូឡង់រកបានដោយខ្សែបម្រើប្រយុទ្ធ Cody Gakpo របស់ក្រុម Liverpool នៅនាទី២៩ និងខ្សែប្រយុទ្ធ Wout Weghorst របស់ក្រុម Burnley នៅនាទី៨៣ ខណៈដែល១គ្រាប់របស់ស្វីស រកបានមុននៅនាទី១៦ ដោយខ្សែប្រយុទ្ធ Adam Buksa របស់ក្រុម Antalyaspor៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ