ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ទំនើប​១គ្រឿង​បានខូច ម្ចាស់ក៏ហៅជាងឲ្យមកជួសជុល ស្រាប់តែជាងកា.ច់សោបញ្ឆេះចេញផ្កាភ្លើងឆេះសន្ធោសន្ធៅ

1 អាទិត្យ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ រថយន្ត​សេរី​ទំនើប​មួយ​គ្រឿង​ឆ្លង​ចរន្ត​អគ្គី​ស​នី​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​រង​ការ​ខូចខាត​ទាំងស្រុង ដែល​ស្ថិត​នៅ​ភូមិ​៤ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ។ លោក​វរសេនីយ៍ឯក រស់ កី…

ខេត្ត​ព្រះ​សីហ​នុ ៖ រថយន្ត​សេរី​ទំនើប​មួយ​គ្រឿង​ឆ្លង​ចរន្ត​អគ្គី​ស​នី​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​រង​ការ​ខូចខាត​ទាំងស្រុង ដែល​ស្ថិត​នៅ​ភូមិ​៤ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ។

លោក​វរសេនីយ៍ឯក រស់ កី អធិការ​នគរបាល​ស្រុក​ស្ទឹង​ហាវ បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​២០​និង​២៥​នាទី ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២៤ នៅ​តាម​បណ្តោយ​តិ​រវិ​ថី​សម្តេច​តេ​ជោ លេខ​១៤៨B ស្ថិត​ក្នុង​ចន្លោះ​បង្គោល​គីឡូ​តិ៍​ម៉ែត្រ​លេខ (១៣,១៤ ) ស្ថិត​នៅ​ភូមិ​៤ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​ឆាបឆេះ​រថយន្ត​សេរី​ទំនើប​មួយ​គ្រឿង ម៉ាក AUDI A6 ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​២AK១៨៣១ ។

ដោយ​អ្នកបើកបរ​ជា​ជន​ជាតិចិន មានឈ្មោះ LI JIE ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មានស្រុក​កំណើត​ប្រទេស​ចិន បើកបរ​មាន​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ ទៅ​ស្រុក​ស្ទឹង​ហាវ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ រថយន្ត​ក៏​បាន​ខូច ពេល​នោះ​ម្ចាស់​រថយន្ត​ហៅ​ជាង​មក​ជួសជុល ពេល​ជាង​មក​ដល់​ភ្លាម ជាង​ក៏​កាច់​សោ​បញ្ឆេះ​រថយន្ត ស្រាប់តែ​ឆ្លង​ចរន្ត​បង្កើត​ជា​ផ្កាភ្លើង​ឆាបឆេះ​រថយន្ត​ដ៏​សន្ធោសន្ធៅ​តែ​ម្ដង​ទៅ ករណី​ខាងលើ​បណ្ដាល​ឲ្យ​ខូចខាត​រថយន្ត​ទាំងស្រុង​តែ​ម្តង ។

លោក​អធិការ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ករណី​ខាងលើ​មិន​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់​ម្ចាស់​រថយន្ត ឬ​ក៏​ស្ទះចរាចរណ៍​នោះ​ទេ ។

នៅ​ពេល​កើតហេតុ ករណី​ខាងលើ​នេះ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹង​ហាវ បាន​ចេញ​រថយន្ត ដើម្បី​ជួយ​អន្តរាគមន៍​ភ្លាម​ៗ ប៉ុន្តែ​ដោយសារ​តែ​ការ​ឆាបឆេះ​រថយន្ត​ខាងលើ​លឿន​ខ្លាំង​ពេក គួរ​ឲ្យ​សោកស្តាយ យើង​បាន​ប្រើប្រាស់​ទឹក​អស់​ចំនួន​១​រថយន្ត​ក្នុង​ការ​ពន្លត់​នៅ​ក្នុង​ហេតុការណ៍​ខាងលើ​នេះ ។ បច្ចុប្បន្ន ក្រោយ​កើតហេតុ​រថយន្ត​ត្រូវ​បាន​ម្ចាស់​ហៅ​រថយន្ត​ស្ទូច​យក​ទៅ​ដោយ​ខ្លួនឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ