ម្ចាស់ភ័យមិនស្ទើរ ! ខណៈរថយន្តស៊េរីទំនើបមួយគ្រឿងឆេះហ្មត់នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ យោងតាមប្រភព និងរូបភាពដែលប្រជាពលរដ្ឋផ្តល់ហើយបានឱ្យដឹងថា នៅវេលាម៉ោង8:00 និង១៣នាទីយប់ ថ្ងៃទី១៦ ខែមិថុនានេះ ត្រង់ចំណុចគីឡូម៉ែត្រលេខ13 ស្ថិតក្នុងភូមិ4 ឃុំអូត្រេះស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានប្រទះឃើញរថយន្តមួយគ្រឿងបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយគេពុំដឹងថា បណ្ដាលមកពីអ្វីឲ្យច្បាស់នោះទេ ។

យោងតាមសេចក្តីរាយការណ៍ដដែលបានបញ្ជាក់ឲ្យដឹងថា ខណៈពេលដែលគាត់បានធ្វើដំណើរក្នុងទិសដៅពីស្រុកស្ទឹងហាវឆ្ពោះមកក្រុងព្រះសីហនុ បានប្រទះឃើញរថយន្តមួយគ្រឿង មានអណ្ដាតភ្លើងឆាប់ឆេះចេញពីផ្នែកខាងមុខតែបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែបន្តិចក្រោយមកអណ្ដាតភ្លើងបានឆាប់ឆេះរាលដាលយ៉ាងសន្ធោសន្ធៅ ដែលជាហេតុធ្វើឲ្យទាំងរូបគាត់ និងម្ចាស់រថយន្ត ពុំអាចជួយពន្លត់បានៗត្រឹមរាយការណ៍ទៅសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍ តែដោយសារល្បឿននៃការឆាប់ឆេះលឿនពេកសមត្ថកិច្ចពុំអាចជួយសង្គ្រោះបានឡើយ ។

ជុំវិញករណីនេះផងដែរ បើយោងប្រភពព័ត៌មានបឋមពីសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជា ក្រុមរថយន្តពន្លត់អគ្គិភ័យបានឲ្យដឹងថា រថយន្តដែលត្រូវបានឆាបឆេះនៅផ្លូវតិរៈវិថីសម្ដេចហ៊ុនសែន ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៣ ជារថយន្តស៊េរីទំនើបបើកបរដោយជនជាតិចិនក្នុងទិសដៅពីក្រុងព្រះសីហនុខ្ពស់មកស្រុកស្ទឹងហាវ ។
ចំពោះមូលហេតុនៃការឆាប់ឆេះ អ្នកបើកបររថយន្តជាជនជាតិចិនបានបញ្ជាក់ថា គាត់ក៏មិនដឹងថា មូលហេតុអ្វីបានជារថយន្តនេះឆាបឆេះនោះទេ គ្រាន់តែដឹងថា វាមានអណ្ដាតភ្លើងចេញពីផ្នែកខាងមុខនៃរថយន្ត ហើយក៏បានឆេះរាលខ្លាំងតែម្ដង ។ ចំពោះហេតុនេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសឡើយ ៕










ចែករំលែកព័តមាននេះ