ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះការវែកញែក ! លើបណ្តាញសង្គមជុំវិញករណីនាយរងប៉ុស្តិ៍នគរ បាលទះកំផ្លៀងអ្នកដំណើរតាមផ្លូវ

1 អាទិត្យ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ លោក​អនុសេនីយទោ រឿ​ន សា​រ៉ា​វុ​ធ នាយ​រង​ប៉ុស្តិ៍​នគរបាល​ខ្នារ​សណ្តាយ​នៃ​អធិការដ្ឋាន​នគរបាល ស្រុក​បន្ទាយស្រី ត្រូវ​ផ្អាក​ការងារ​បណ្តោះអាសន្ន​សិន ដោយសារ​បាន​ប្រើ​ហិ​.​ង្សា​លើ​ពលរដ្ឋ ដែល​កំពុង​ធ្វើ​ដំណើរ​រ​តាម​ផ្លូវ…

ខេត្តសៀមរាប ៖ លោក​អនុសេនីយទោ រឿ​ន សា​រ៉ា​វុ​ធ នាយ​រង​ប៉ុស្តិ៍​នគរបាល​ខ្នារ​សណ្តាយ​នៃ​អធិការដ្ឋាន​នគរបាល ស្រុក​បន្ទាយស្រី ត្រូវ​ផ្អាក​ការងារ​បណ្តោះអាសន្ន​សិន ដោយសារ​បាន​ប្រើ​ហិ​.​ង្សា​លើ​ពលរដ្ឋ ដែល​កំពុង​ធ្វើ​ដំណើរ​រ​តាម​ផ្លូវ ។ នេះ​បើ​យោង​តាម​ការ​លិខិត​បង្គាប់ការ​ដែល​ចុះហត្ថលេខា​ដោយ​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២៤ ។

ការ​សម្រេច​ផ្អាក​ការងារ​បណ្តោះអាសន្ន​សិន​ចំពោះ​នាយ​រង​ប៉ុស្តិ៍​នគរបាល​ខ្នារ​សណ្តាយ​រូប​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​វី​ដេ​អូ​សកម្មភាព​ហិ​.​ង្សា​មួយ​ត្រូវ​បាន​បង្ហោះ​ចែកចាយ​នៅ​លើ​បណ្តាញ​សង្គម និង​ចុះ​ផ្សាយ​យ៉ាង​ព្រោងព្រាត តាម​បណ្តាសារ​ព័ត៌មាន​នា​ចុង​ស​ប្តា​ហ៍​នេះ ។

តាម​រយៈ​វី​ដេ​អូ​នោះ​គេ​ឃើញ លោក​អនុសេនីយទោ រឿ​ន សា​រ៉ា​វុ​ធ ជាមួយនឹង​កងកម្លាំង​បុ​ស្តិ៍ នគរបាល​ខ្នារ​សណ្តាយ ជា​ច្រើន​បាន​កាក់​បុរស​អ្នកដំណើរ​ដែល​បើក​ម៉ូតូ​ម្នាក់​សួរនាំ ។ ក្រោយ​ពី​ចង្អុលមុខ សម្លុត​សួរ​យ៉ាង​តឹង​ស​សៃ​ករ នាយ​រង​ប៉ុស្តិ៍​រូប​នេះ បាន​ទះ​មួយ​កំផ្លៀង​យ៉ាង​ពេញទំហឹង និង​ស្រែក​ជេរ​ទៅ​លើ​បុរស​អ្នកដំណើរ​ម្នាក់​រូប​នេះ មុន​ពេល​ដែល​អនុញ្ញាត​ឱ្យ​បន្តដំណើរ​ទៅ​មុខ ។

សកម្ម​ហិ​.​ង្សា​របស់​មន្ត្រី​នគរបាល​រូប​នេះ ត្រូវ​បាន​លោកស្នងការ​នគរបាល​ខេត្តសៀមរាប អះអាង​នៅ​ក្នុង​លិខិត​បង្គាប់​ថា ជា​អំពើ​ល្មើស​នឹង​បទ​វិន័យ​នគរបាល​ជាតិ​កម្ពុជា លេខៈ​៨៧៣ ប្រក ។ ដោយ​បង្គាប់​ឱ្យ​ផ្អាក​ការងារ​បណ្តោះអាសន្ន​ពី​ឋានៈ​នាយ​រង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ខ្នារ​សណ្តាយ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បន្ទាយស្រី ហើយ​តម្រូវ​ឱ្យមក​បង្ហាញមុខ​នៅ​ការិយាល័យ បុគ្គលិក​រៀង​រាល់​ម៉ោង​ធ្វើការ ។

យ៉ាងណា​ក៏​ដោយ​ការ​សម្រេច​ដាក់​ពិន័យ​ផ្អាក​ការងារ​តាម​វិន័យ​កងកម្លាំង​នគរបាល​ជាតិ លោកស្នងការ​នគរបាល​ខេត្ត សៀមរាប មិន​បាន​បញ្ជាក់​ថា នាយ​រង​ប៉ុស្តិ៍​ខាងលើ​នឹង​ត្រូវ​ប្រឈម​នឹង​ទោសទណ្ឌ​អ្វី​តាម​ច្បាប់​នោះ​ទេ ដែល​នាំ​មហាជន​លើ​បណ្តាញ​ផ្ទុះ​ការ​វែកញែក និង​ចោទ​ជា​សំណួរ​ជា​ច្រើន ។

ជាក់ស្តែង តាម​រយៈ​ការ​បង្ហោះ​ព័ត៌មាន​ស្តី​ពី​ករណី​នេះ នៅ​លើ​ផេ​ក Koh Santepheap Daily ត្រឹមតែ​រយៈពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បាន​ទាក់ទាញ​អ្នកលេង​ហ្វេ​ស​បុក​រាប់រយ​នាក់​ចូល​ទៅ​បញ្ចេញមតិ​ថា សម​មុខ តែ​អ្នកខ្លះ​ថា ត្រឹម​ផ្អាក​ការងារ​មិន​សម ដក​ចោល​ទើប​សម មន្ត្រី​ពាល​បែប​នេះ​! មាន​មតិ​ជា​ច្រើន​ចោទសួរ​ថា វ៉ៃ​គេ​គ្រាន់តែ​ផ្អាក​ការងារ ទោស​ត្រឹម​ចំណាត់ការ​រដ្ឋបាល? ឯណា​បទល្មើស​ព្រហ្មទណ្ឌ ?

ពលរដ្ឋ​ធម្មតា បើ​វ៉ៃ​គេ​របៀប​នេះ អាច​មានទោស​ហិ​.​ង្សា​ដោយ​ចេ​ទ​នា មាន​ស្ថាន​ទម្ងន់ទោស បញ្ជូន​សំណុំរឿង​ឡើង​តុលាការ? បើ​ប្រជាជន​ខុស​ដាក់​ខ្នោះ ហេតុ​អី ប៉ូលិស​ខុស​ផ្អាក​ការងារ ឬ​ផ្ទេរ​ភារកិច្ច តើ​ការ​អនុវត្ត​ច្បាប់​អនុវត្ត​មាន​តម្លាភាព​ទេ? ប្រសិនបើ​ពលរ​ដ្ធ​អ្នក​វៃ​សមត្ថកិច្ច​វិញ ដល់​ម៉ោង​ប៉ុណ្ណឹង​ប្រាកដជា​នៅ​ក្នុង​ឃុំ​ហើយ គ្រួសារ​ត្រូវ​រក​លុយ​យក​មក​សងជំងឺចិត្ត តើ​ឯណា​ទៅ​យុ​ត្តិ​ធ​ម៍? តើ​ប្រទេស​កម្ពុជា​យើង​ពិតជា​គ្មាន​ច្បាប់​ដាក់ទោស​លើ​មន្ត្រី​ប្រើ​អំពើ​ហិ​.​ង្សា​បែប​នេះ​ឬ? ចុះ​តើ​លោក​អ្នក​យល់​យ៉ាងណា ?​ហើយ​តើ​អ្នក​ច្បាប់​បកស្រាយ​យ៉ាងណា?អត្ថបទ៖ អោម ចែតច័ន្ទណារ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ