ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំប្រហែស ! នារីម្នាក់ជិះម៉ូតូទុកទូរស័ព្ទនៅក្នុងហោប៉ៅក្រោយត្រូវ ចោរឆ.ក់ សំណាងអ្នកដំណើរជិះម៉ូតូដេញតាមយកបានវិញ

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ជិះ​ម៉ូតូ​១​គ្រឿង តាម​ផ្លូវ​ហើយ​បាន​ទុក​ទូរស័ព្ទ​១​គ្រឿង នៅ​ក្នុង​ហោប៉ៅ​ខោ​ក្រោយ ខណៈនោះ​ស្រាប់តែ​ចោរ​ម្នាក់​ជិះ​ម៉ូតូ​តាម​ក្រោយ​ទៅ​ដល់​ធ្វើ​សកម្មភាព​ឆ​.​ក់​យក​បាន​សម្រេច និង​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន ។ ប៉ុន្តែ​នាង​បាន​ជិះ​ម៉ូតូ​ដេញ​តាម ហើយ​បាន​ស្រែ​កថា…

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ជិះ​ម៉ូតូ​១​គ្រឿង តាម​ផ្លូវ​ហើយ​បាន​ទុក​ទូរស័ព្ទ​១​គ្រឿង នៅ​ក្នុង​ហោប៉ៅ​ខោ​ក្រោយ ខណៈនោះ​ស្រាប់តែ​ចោរ​ម្នាក់​ជិះ​ម៉ូតូ​តាម​ក្រោយ​ទៅ​ដល់​ធ្វើ​សកម្មភាព​ឆ​.​ក់​យក​បាន​សម្រេច និង​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន ។

ប៉ុន្តែ​នាង​បាន​ជិះ​ម៉ូតូ​ដេញ​តាម ហើយ​បាន​ស្រែ​កថា «​ចោរ​ៗ» បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល សំណាងល្អ មាន​អ្នកដំណើរ​ម្នាក់​ជិះ​ម៉ូតូ​បញ្ច្រាស់ទិស​ឃើញ​បែប​នេះ​ក៏​បាន​បើក​ម៉ូតូ​បំ​បុក​ម៉ូតូ​ចោរ បណ្ដាល​ឲ្យ​ដួល​ទើប​អ្នក​ភូមិ​នាំ​គ្នា​ជួយ​ឃាត់ខ្លួន​បាន​រួច​ដកហូត​យក​បាន​ទូរស័ព្ទ​មក​វិញ ។

ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២៤ នៅ​តាម​ផ្លូវ​បេតុង​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ឈ្មោះ ហេង លី​ហ៊ា​ង អាយុ​១៨​ឆ្នាំ បាន​ធ្វើ​សកម្មភាព​ឆ​.​ក់​ទូរស័ព្ទ​១​គ្រឿង​ម៉ាក​Iphone11 ពី​នារី​ម្នាក់​ឈ្មោះ សយ ស៊ី ណេ​ត អាយុ​១៨​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ។

អ្នក​ភូមិ​ត្រពាំង​ពោធិ៍​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​នារី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ព​ណ៍​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1JR-4144 ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី ត្បូង​ទៅ​ជើង ដោយ​បាន​ទុក​ទូរស័ព្ទ​នៅ​ក្នុង​ហោប៉ៅ​ខោ​ក្រោយ ។ ខណៈនោះ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឃ្លី​ក​ព​ណ៍​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1JS-0265 ក្នុង​ទិស​ដៅ​ស្របគ្នា​តាម​ពីក្រោយ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​បាន​ឆក់​យក​ទូរស័ព្ទ​រួច​ព្យាយាម​ជិះ​គេចខ្លួន ។

អ្នក​ភូមិ​ដដែល​បាន​ប្រាប់​ទៀត​ថា ភ្លាម​ៗ​នោះ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​និង​ស្រែ​កថា «​ចោរ​ៗ» បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឆោឡោ ហើយ​បន្តិច​ក្រោយមក​មាន​អ្នកដំណើរ​តាម​ផ្លូវ​ម្នាក់​ឃើញ​នារី​រង​គ្រោះ​ដេញ​តាម​ផង​ស្រែ​កថា​ចោរ​ៗ​ផង​បែប​នេះ ក៏​បាន​ជិះ​ម៉ូតូ​ទៅ​បំ​បុក​ម៉ូតូ​ចោរ បណ្ដាល​ឲ្យ​ដួល​ទើប​ពួក​គាត់​ដែល​ជា​អ្នក​ភូមិ​ជួយ​ចាប់ខ្លួន​បាន ។

បន្ទាប់​មក​បាន​ដកហូត​បាន​ទូរស័ព្ទ​ត្រឡប់​មក​វិញ រួច​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ឲ្យ​ទៅ​យក​ជន​នោះ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ