សួនសត្វភ្នំតាម៉ៅ ឥឡូវមានសត្វព្រៃប្រមាណជាជាង៣០០០ក្បាលឯណោះ
ក្រុមអ្នកអភិរក្សនៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម ដែលគេស្គាល់ជាទូទៅថា«ភ្នំតាម៉ៅ» ឥឡូវមានសត្វព្រៃប្រមាណជា ៣០០០ ក្បាលឯណោះ ។ លោក ហុង…
ក្រុមអ្នកអភិរក្សនៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម ដែលគេស្គាល់ជាទូទៅថា«ភ្នំតាម៉ៅ» ឥឡូវមានសត្វព្រៃប្រមាណជា ៣០០០ ក្បាលឯណោះ ។ លោក ហុង…
ក្រុមអ្នកអភិរក្សនៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម ដែលគេស្គាល់ជាទូទៅថា«ភ្នំតាម៉ៅ» ឥឡូវមានសត្វព្រៃប្រមាណជា ៣០០០ ក្បាលឯណោះ ។
លោក ហុង សុផាន ដែលជាមន្ត្រីអនុរក្សនៅសួនសត្វនោះ បានអះអាង កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ថ្មីៗនេះថា មន្ត្រីអនុរក្សនៅទីនេះ ដើម្បីធានារក្សា និងការពារសត្វទាំងអស់នេះឲ្យបានដិតដល់ គឺត្រូវបានចែកចែកភារកិច្ចគ្នាជួយថែ និងបំប៉នក៏ដូចជាអោយចំណីសត្វទាំងនោះ ។ លោកបានបញ្ជាក់ថា« ដូចខ្ញុំ គឺមានភារៈមើលសត្វក្រពើ ប្រើស ឈ្លូស ឆ្កែ ជាដើម» ។
លោកបានបន្តទៀតថា សត្វទាំងអស់គួរឲ្យស្រលាញ់ ហើយត្រូវបានចិញ្ចឹមបំប៉នយ៉ាងដិតដល់ ប៉ុន្តែសត្វដែលត្រូវប្រយ័ត្នគឺក្រពើដោយនៅសួនសត្វទាំងមូលមានក្រពើសរុបប្រមាណជា ២៦៦ ក្បាល។ លោកបានបញ្ជាក់ថា «រៀងរាល់ពេលដែលចូលទៅឲ្យចំណីក្រពើ គឺត្រូវមានគ្នាពីរនាក់ ហើយមួយសប្តាហ៍យើងអោយវាស៊ីតែម្តងទេ» ។
ដោយឡែក លោក សម វឿន ដែលបានធ្វើការនៅសួនសត្វប្រមាណជា ២៥ ឆ្នាំ បានឲ្យដឹងថា លោកមានភារៈថែរក្សាសត្វខ្ទីង តោ ប្រើស រមាំង ជាដើម ។
លោក សាំង សុផាត ជាប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បានឲ្យដឹងថា លោកឧស្សាហ៍នាំកូនទៅទីនោះ ដោយសារមានម្ហូបអាហារលក់ស្រាប់ ហើយមិនសូវឆ្ងាយណាមួយកូនតូចៗពួកគេចូលចិត្តមើលសត្វ ។ លោកបានបញ្ជាក់ថា « អូហ៍! ដូចកូនខ្ញុំអីពូកគេចូលចិត្តបំផុត ដំរី ហើយគេចម្លែកបានឃើញពស់វែករនាម ដែលយើងឭតែឈ្មោះផងដែរ » ។ លោកបានបន្តទៀត ទីនោះមានសត្វច្រើន សត្វខ្លះមិនមែននៅក្នុងស្រុកក៏មានដូចជាអូទ្រីស ហើយពពួកអាបង្កួយយក្សធំៗខ្លះជាដើម ។
ភ្នំតាម៉ៅ ដែលមានផ្ទៃដីសរុបប្រមាណជា ២.០២៥ ហិកតា មានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកបាទី ខេត្តតាកែវ គឺជាកន្លែងអភិវឌ្ឍន៍សួនភូតគាមសាស្ត្រដែលមានពូជឈើប្រណិត និងមានតម្លៃសេដ្ឋកិច្ចខ្ពស់, អភិវឌ្ឍន៍ ទៅជាតំបន់គោលដៅទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រ ដែលផ្ដល់ការថែរក្សាសង្គ្រោះសត្វព្រៃ ព្យាបាល និងស្តារលទ្ធភាពសត្វព្រៃ, ការធ្វើវិបុលកម្មសត្វព្រៃ ប្រភេទសត្វ និងរុក្ខជាតិកម្រ ជិតផុតពូជ។
ភ្នំតាម៉ៅ ត្រូវបានបែងចែកជា ៣តំបន់ ដោយ ទី១ ជាតំបន់ព្រៃការពារសម្រាប់ស្ដារលទ្ធភាពសត្វព្រៃ ជាតំបន់សម្រាប់ធានាការធ្វើវិបុលកម្មសត្វព្រៃ ការអភិរក្ស និងការអភិវឌ្ឍធនធានធម្មជាតិប្រកបដោយនិរន្តរភាព ដែលមានផ្ទៃដីទំហំ ១.០២១ហិកតា ។ ទី២ តំបន់សួនភូតគាមឈើប្រណិតភ្នំតាម៉ៅ ជាតំបន់សម្រាប់ធានាថែរក្សាកូនឈើ និងអភិវឌ្ឍជាសួន ភូតគាម មានពូជឈើប្រណិត និងសោភ័ណភាព ដែលមានផ្ទៃដីទំហំ៥៣០ហិកតា និងទី៣ តំបន់ឧទ្យានសួនសត្វភ្នំតាម៉ៅជាតំបន់សម្រាប់ថែរក្សាសត្វព្រៃ ព្យាបាល សង្គ្រោះសត្វព្រៃ អប់រំផ្សព្វ ផ្សាយ និងបម្រើសេវាទេសចរណ៍ ដែលមានផ្ទៃដីទំហំ ៤៧៤ហិកតា។
សួនសត្វភ្នំតាម៉ៅមានចម្ងាយ ផ្លូវប្រមាណជា៤០គីឡូម៉ែត្រពីរាជធានីភ្នំពេញធ្វើដំណើរតាមផ្លូវជាតិលេខ២រួចបត់ស្តាំតាមផ្លូវលំចម្ងាយ៥គីឡូម៉ែត្រ ៕
ចែករំលែកព័តមាននេះ