UEFA Euro 2024 ៖ ពូល F កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo រំពឹងរកគ្រាប់បាល់បានច្រើន
ប្រទេសអាល្លឺម៉ង់ ៖ ការប្រកួតព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤ ឬ UEFA Euro 2024 ដែលធ្វើ
ប្រទេសអាល្លឺម៉ង់ ៖ ការប្រកួតព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤ ឬ UEFA Euro 2024 ដែលធ្វើ
ប្រទេសអាល្លឺម៉ង់ ៖ ការប្រកួតព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤ ឬ UEFA Euro 2024 ដែលធ្វើឡើងនៅប្រទេសអាល្លឺម៉ង់ បានចាប់ផ្តើមដំណើរការប្រកួតនៅថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ។ ក្នុងថ្ងៃនេះ សារព័ត៌មាន «កោះសន្តិភាព» សូមបង្ហាញជូនខ្លះៗ អំពីពូល F ដែលជាពូលចុងក្រោយ រួមមាន ៖ តួកគី ហ្សកហ្ស៊ី ព័រទុយហ្គាល់ និង សាធារណរដ្ឋឆែក។ គួររំលឹកថា UEFA Euro 2024 ៖ ពូល E បិសាចក្រហមបែលហ្ស៊ិក ប្រកាសអុកឡុកពូល
តួកគី ធ្លាប់បង្ហាញវត្តមានការប្រកួតជើងឯកអឺរ៉ុបចំនួន ៥ លើករួចមកហើយ ដោយលើកដំបូងនៅឆ្នាំ ១៩៩៦។ កំណត់ត្រាល្អបំផុតរបស់តួកគីនៅជើងឯកអឺរ៉ុប គឺឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ១ដងគត់ នៅឆ្នាំ ២០០៨។ តួកគី បច្ចុប្បន្នក្រោមការដឹកនាំរបស់លោក Vincenzo Montella គ្រូបង្វឹកជនជាតិអ៊ីតាលី ដែលមានខ្សែបម្រើ Hakan Çalhanoğlu របស់ក្រុម Inter Milan គឺជាប្រធានក្រុម។
ហ្សកហ្ស៊ី ព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុបនៅឆ្នាំនេះ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីរបស់ពួកគេ សម្រាប់ការបង្ហាញវត្តមានលើកដំបូងនៅក្នុងពានរង្វាន់ដ៏ធំរបស់អឺរ៉ុបមួយនេះ។ ហ្សកហ្ស៊ី បច្ចុប្បន្នស្ថិតក្រោមការដឹកនាំរបស់លោក Willy Sagnol គ្រូបង្វឹកជនជាតិបារាំង ដែលមានខ្សែការពារ Guram Kashia របស់ក្រុម Slovan Bratislava គឺជាប្រធានក្រុម។
ព័រទុយហ្គាល់ ធ្លាប់បង្ហាញវត្តមាននៅជើងឯកអឺរ៉ុបចំនួន ៨ លើករួចមកហើយ ដោយលើកដំបូងនៅឆ្នាំ ១៩៨៤ និងធ្លាប់ឈ្នះជើងឯក១ដង នៅឆ្នាំ ២០១៦ ហើយក៏ធ្លាប់ធ្វើជាម្ចាស់ផ្ទះ១ដងគត់ នៅឆ្នាំ ២០០៤។ ក្រុមបញ្ចខែលព័រទុយហ្គាល់ បច្ចុប្បន្នស្ថិតក្រោមការដឹកនាំរបស់លោក Roberto Martínez គ្រូបង្វឹកជនជាតិអេស្ប៉ាញ ដែលមានខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo របស់ក្រុម Al Nassr គឺជាប្រធានក្រុម។
សាធារណរដ្ឋឆែក រួមនឹងស្លូវ៉ាគី ត្រូវបានចាត់ទុកជាក្រុមដ៏ជោគជ័យមួយ ក្នុងនាមជាឆេកូស្លូវ៉ាគី ដោយសហព័ន្ធបាល់ទាត់ពិភពលោក និងសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប ដោយបានបង្ហាញវត្តមាននៅជើងឯកអឺរ៉ុបចំនួន ១០ លើក ដោយលើកដំបូងនៅឆ្នាំ ១៩៦០។ វត្តមាន ៣ លើកក្នុងនាមជាឆេកូស្លូវ៉ាគី និង ៧លើកទៀត នៅក្នុងនាមសាធារណរដ្ឋឆែក និងធ្លាប់ឈ្នះជើងឯក ១ ដង នៅឆ្នាំ ១៩៧៦។ សាធារណរដ្ឋឆែក បច្ចុប្បន្នស្ថិតក្រោមការដឹកនាំរបស់លោក Ivan Hašek គ្រូបង្វឹកជនជាតិឆែក ដែលមានខ្សែបម្រើ Tomáš Souček របស់ក្រុម West Ham គឺជាប្រធានក្រុម។
នៅក្នុងពូល F បញ្ចខែលព័រទុយហ្គាល់ និងតួកគី គឺជាក្រុមមានភាគរយខ្ពស់ បន្តឡើងទៅវគ្គបន្ទាប់ ខណៈដែលសាធារណរដ្ឋឆែក គឺជាក្រុមលេខ ៣ ល្អ។
បញ្ជីឈ្មោះកីឡាកររបស់ក្រុមជម្រើសជាតិតួកគី ៖
-អ្នកចាំទី ៖ Altay Bayındır (Man United), Mert Günok (Beşiktaş) និង Uğurcan Çakır (Trabzonspor)
-ខ្សែការពារ ៖ Samet Akaydin (Panathinaikos), Abdülkerim Bardakcı (Galatasaray), Zeki Çelik (Roma), Merih Demiral (Al-Ahli), Ferdi Kadıoğlu (Fenerbahçe), Ahmetcan Kaplan (Ajax) និង Mert Müldür (Fenerbahçe)
-ខ្សែបម្រើ ៖ Hakan Çalhanoğlu (Inter), İsmail Yüksek (Fenerbahçe), Kaan Ayhan (Galatasaray), Okay Yokuşlu (West Brom), Orkun Kökçü (Benfica) និង Salih Özcan (Dortmund)
-ខ្សែប្រយុទ្ធ ៖ Yunus Akgün (Leicester), Kerem Aktürkoğlu (Galatasaray), Arda Güler (Real Madrid), İrfan Can Kahveci (Fenerbahçe), Semih Kılıçsoy (Beşiktaş), Cenk Tosun (Beşiktaş), Yusuf Yazıcı (Lille), Bertuğ Yıldırım (Rennes), Kenan Yıldız (Juventus) និង Barış Alper Yılmaz (Galatasaray)
បញ្ជីឈ្មោះកីឡាកររបស់ក្រុមជម្រើសជាតិហ្សកហ្ស៊ី ៖
-អ្នកចាំទី ៖ Luka Gugeshashvili (Qarabağ), Giorgi Loria (Dinamo Tbilisi) និង Giorgi Mamardashvili (Valencia)
-ខ្សែការពារ ៖ Lasha Dvali (APOEL), Giorgi Gocholeishvili (Shakhtar Donetsk), Giorgi Gvelesiani (Persepolis), Otar Kakabadze (Cracovia), Guram Kashia (Slovan Bratislava), Solomon Kverkvelia (Al-Okhdood), Luka Lochoshvili (Cremonese) និង Jemal Tabidze (Panetolikos)
-ខ្សែបម្រើ ៖ Sandro Altunashvili (Wolfsberger), Giorgi Chakvetadze (Watford), Zuriko Davitashvili (Bordeaux), Otar Kiteishvili (Sturm Graz), Giorgi Kochorashvili (Levante), Nika Kvekveskiri (Lech Poznań), Saba Lobjanidze (Atlanta United), Anzor Mekvabishvili (Universitatea Craiova), Gabriel Sigua (Basel), Levan Shengelia (Panetolikos) និង Giorgi Tsitaishvili (Dinamo Batumi)
-ខ្សែប្រយុទ្ធ ៖ Khvicha Kvaratskhelia (Napoli), Giorgi Kvilitaia (APOEL), Georges Mikautadze (Metz) និង Budu Zivzivadze (Karlsruhe)
បញ្ជីឈ្មោះកីឡាកររបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ ៖
-អ្នកចាំទី ៖ Diogo Costa (Porto), Rui Patrício (Roma) និង José Sá (Wolves)
-ខ្សែការពារ ៖ João Cancelo (Barcelona), Diogo Dalot (Man United), Rúben Dias (Man City), Gonçalo Inácio (Sporting CP), Nuno Mendes (Paris), Pepe (Porto), Nélson Semedo (Wolves) និង António Silva (Benfica)
-ខ្សែបម្រើ ៖ Danilo (Paris), Bruno Fernandes (Man United), Pedro Neto (Wolves), João Neves (Benfica), Rúben Neves (Al-Hilal), Matheus Nunes (Man City), João Palhinha (Fulham), Bernardo Silva (Man City) និង Vitinha (PSG)
-ខ្សែប្រយុទ្ធ ៖ Francisco Conceição (Porto), João Félix (Barcelona), Diogo Jota (Liverpool), Rafael Leão (AC Milan), Gonçalo Ramos (PSG) និង Cristiano Ronaldo (Al-Nassr)
បញ្ជីឈ្មោះកីឡាកររបស់ក្រុមជម្រើសជាតិសាធារណរដ្ឋឆែក ៖
-អ្នកចាំទី ៖ Vítězslav Jaroš (Sturm Graz), Matěj Kovář (Leverkusen) និង Jindřich Staněk (Slavia Praha)
-ខ្សែការពារ ៖ Vladimír Coufal (West Ham), David Douděra (Slavia Praha), Robin Hranáč (Viktoria Plzeň), David Jurásek (Hoffenheim), Ladislav Krejčí (Sparta Praha), Martin Vitík (Sparta Praha), Tomáš Vlček (Slavia Praha) និង David Zima (Slavia Praha)
-ខ្សែបម្រើ ៖ Antonín Barák (Fiorentina), Lukáš Červ (Viktoria Plzeň), Tomáš Holeš (Slavia Praha), Matěj Jurásek (Slavia Praha), Ondřej Lingr (Feyenoord), Lukáš Provod (Slavia Praha), Michal Sadílek (Twente), Tomáš Souček (West Ham) និង Pavel Šulc (Viktoria Plzeň)
-ខ្សែប្រយុទ្ធ ៖ Václav Černý (Wolfsburg), Tomáš Chorý (Viktoria Plzeň), Mojmír Chytil (Slavia Praha), Adam Hložek (Leverkusen), Jan Kuchta (Sparta Praha) និង Patrik Schick (Leverkusen) ៕ (ប្រភព ៖ UEFA)
ចែករំលែកព័តមាននេះ