ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុកចុង​ចិត្ត​អប្រិយ វា.យ​ស.ម្លា.ប់កូនប្រុស​អាយុ៤​ខែ​

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ទារក​អាយុទើប​៤​ខែ​ម្នាក់ ត្រូវឪពុកចុង​ចិត្ត​អប្រិយវាយ​ធ្វើបាប រហូត​ដល់​ដាច់​ខ្យល់​ស្លាប់​នៅ​ពេល​បញ្ជូនទៅ​កាន់​មន្ទីរពេទ្យគន្ធ​បុ​ប្ជា​ ដោយសារ​តែ​ខឹង​កូនដើម​យំ​ពេក​។ ​ហេតុការណ៍​នេះ​ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើលដល់សមត្ថកិច្ច កាលពី​វេលា​ម៉ោង​ប្រមាណ១០​ព្រឹក​ថ្ងៃ​ទី​១៥​ ខែមិថុនា…

រាជធានី​ភ្នំពេញ ​៖ ទារក​អាយុទើប​៤​ខែ​ម្នាក់ ត្រូវឪពុកចុង​ចិត្ត​អប្រិយវាយ​ធ្វើបាប រហូត​ដល់​ដាច់​ខ្យល់​ស្លាប់​នៅ​ពេល​បញ្ជូនទៅ​កាន់​មន្ទីរពេទ្យគន្ធ​បុ​ប្ជា​ ដោយសារ​តែ​ខឹង​កូនដើម​យំ​ពេក​។

​ហេតុការណ៍​នេះ​ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើលដល់សមត្ថកិច្ច កាលពី​វេលា​ម៉ោង​ប្រមាណ១០​ព្រឹក​ថ្ងៃ​ទី​១៥​ ខែមិថុនា ឆ្នាំ​២០២៤ ខ​ណៈពេលដែល​ឪពុក​ម្តាយ​នាំ​សព​កូន​យក​មក​ធ្វើបុណ្យនៅ​ឈាប​នដ្ឋាន វត្ត​នាគ​វ័ន ក្នុង សង្កាត់​បឹង​កក់​ទី​២​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

សព​ក្មេង​ប្រុស​រូប​នោះ​ ​ថៃ វ​រះ​បុត្រ អាយុ​ទើបតែ​៤​ខែ ។ ចំណែកឪពុកចុង​ដែល​វាយ​កូនដើម​អោយ​ស្លាប់​ពុំ​ស្គាល់​អត្តសញ្ញាណ​ឡើយ បាន​រត់គេច​ខ្លួន​បាត់​។ ​២​នាក់​ប្តី ប្រពន្ធ ពុំ​មាន​ទីលំនៅ​ពិតប្រាកដ​ឡើយ ។

តាម​ព័ត៌មាន​បានអោយ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​៨​ជាង​យប់​ថ្ងៃ​ទី​១៤​ខែមិថុនា គេ​ឃើញ ២​នាក់ បាន​ប្តី​កូន ប្រុស​ដើរទៅ​តាម​ផ្លូវ​រថភ្លើង ក្នុង ខាងត្បូង​វត្ត​នាគ​វ័ន ខ​ណះ​នោះ ឪពុកចុង ក៍បាន​សុំ​ទឹក​១​ផ្តិច​ពី​អ្នក​ភូមិ ផឹក​ហើយ​បាន​យក​ទឹក​ចាក់​ចូល​ច្រមុះ​កូន និង​វាយ​កូន ២​ដៃ​។​ភ្លាម​ៗ បណ្តាល​កូន​ឈ្លក់​បាត់​មាត់​ត្រូវ​អ្នក​ភូមិ​នាំ​គ្នា ជួយ សង្គ្រោះ​ដឹងខ្លួន​វិញ ។ លុះ​ក្រោយ ២​នាក់​ប្តី​ប្រពន្ធ​ក៏បាន​បីកូន ទៅ​ដេក​ផ្ទះសំណាក់ នៅ​ម្តុំ​ផ្សារ​នាគ​មាស ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ហើយ នៅ​វេលា​ម៉ោង​ប្រមាណ​២​រំលង​អា​ធ្រា​ត្រ ក៍បាន​វាយ​ធ្វើបាប​កូន ដោយ​ខឹង​កូន​ខំ​ពេក​។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា រហូត​ដល់​ម៉ោង​ប្រមាណ​៦​ភ្លឺ​ ឪពុក​ម្តាយ​ក៍បាន​ជិះ​ម៉ូតូ​កង់​៣​នាំ​កូន​ទៅ​កាន់​មន្ទីរពេទ្យគន្ធ​បុ​ប្ជា ហើយក៍​ប្រុស​ក៏បាន​ដាច់ខ្យល់​ស្លាប់​តាម​ផ្លូវ ក៍បាន​ដឹក​តាម​កង់​៣​មក​វត្ត​នាគ​វ័ន​ក៍​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល ដល់​សមត្ថកិច្ច តែ​ម្តង​។​ភ្លាម​ៗ​ឪពុក ក៍បាន​រត​គេចខ្លួន​បាត់​។

នៅ​ព្រឹក​នោះ​ដែរ នគរបាល​ក៍បាន​ឃាត់ខ្លួន​ស្ត្រី​ជា​ម្តាយ ដើម្បី សួរនាំ និង​ស្រាវជ្រាវ រក​ឃាតករ​ដែល​ជា​ឪពុក ចុង​ដើម្បី​ចាប់ខ្លួន​យក​មក​កាត់ទោស​តាម​ច្បាប់ ។ តាម​សមត្ថកិច្ច អោយ​ដឹង​ថា សព​ទារក ត្រូវ​បាន​ឪពុកចុង​វាយ​អោយ​មាន​ស្លា​ម​ចំ​លើ​ផ្ទៃមុខ​ធ្ងន់ធ្ងរ ៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ