ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ឡោម​ព័ទ្ធទីតាំង​ក្លឹ​បយីហោ«ប៉ាវលីជី»​​ឃាត់មនុស្ស​ជិត​២០០​នាក់

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាលជំនាញ​ពាក់ព័ន្ធ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌទួលគោក បាន​ចុះ​ឡោម​ព័ទ្ធ ពាក់ព័ន្ធ​ទីតាំង​ក្លឹ​ប យីហោ ប៉ាវ លី ជី…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាលជំនាញ​ពាក់ព័ន្ធ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌទួលគោក បាន​ចុះ​ឡោម​ព័ទ្ធ ពាក់ព័ន្ធ​ទីតាំង​ក្លឹ​ប យីហោ ប៉ាវ លី ជី និង​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​១៩៤​នាក់ ។

ជាក់ស្ដែង​ កាលពីវេលា​ម៉ោង​១២​យប់​រំលង​អ​ធ្រា​ត្រកម្លាំង​នគរបាល​នៃនាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ក្រសួងមហាផ្ទៃ និង​កម្លាំង​តម្រួត​បទបញ្ជា សហការ​ជា​កម្លាំង​នគរបាល ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​ចុះ​ឡោម​ព័ន្ធ​ទីតាំង​ក្លឹ​ប​មួយ​កន្លែង​យីហោ ប៉ាវ លី​ជី​ង ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៥៩៨ សង្កា​យ់​បឹង​កក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

ក្នុង​រង្វង់​ប្រតិបត្តិការ​នេះ ​កម្លាំង​នគរបាល​ជំនាញ​បាន​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ក្រសួងមហាផ្ទៃ ទទួល​បាន​សេចក្ដី​រាយ​ការ និង​ធ្វើការ​ស៉ើ​ប​អង្កេត ច្បាស់លាស់​ថា​ទីតាំង​ក្លឹ​ប យីហោ ប៉ាវ​លី​ជី​ង នេះ​ពិតជា​លួចលាក់​បម្រើសេវា​ផ្លូវភេទ ពិតប្រាកដ​។

ដូច្នេះ ដោយ​សុំ​គោលការណ៍​ដាក់​កម្លាំង​ឡោម​ព័ន្ធ ចុះ​បង្ក្រាប​ជាក់ស្ដែង​តែ​ម្ដង​។ ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រីចំនួន​១៩៤​នាក់ និង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​ទៀត​ផង​ដែរ​។

ក្រោយ​ប្រតិបត្តិការ​មនុស្ស​ប្រុស​ស្រី​ទាំង​១៩៤​នាក់ ត្រូវ​បាន​នគរបាលបញ្ជូន​ទៅ​ស្នងការដ្ឋាន
​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ