ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យាយ​ពពក់​ភ្លើង​គោរាលដល់​រោង​ដាក់​ចំបើង​ឆេះ​ចៅ​ស្លា.ប់​​ទាំង២

6 ថ្ងៃ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖ ភ្លើង​ឆាបឆេះ​រោង​ចំបើង ឆេះ​ចៅស្រី​តូច​ៗ០២​នាក់​ស្លាប់​យ៉ាង​រន្ធត់​ធ្វើ​ឲ្យ​អ្នកស្រុក​ស្លុតចិត្ត​នាំ​គា្ន​មក​ជួយ​និង​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​មក​ពន្លត់​២០​នាទី​ទើប​គ្រប់គ្រង​បាន​តែ​អ្វី​ៗ​បាន​ហួស​ទៅ​ហើយ​។​ករណី​ភ្លើង​ឆាបឆេះ​រោង​ចំបើង​នេះ​កើតឡើង​នី​វេលា​ម៉ោង​០៦​និង​០០​នាទី​ល្ងាច​ថ្ងៃ​ទី​១៤​មិថុនា​២០២៤ ស្ថិត​នៅ​ភូមិ​ឬ​ស្សី​ដោច​ឃុំ​រាជមន្ទីរ​ស្រុក​កំពង់​រោ​ទ៌​។​ កុមារ​រង​គ្រោះ​ទាំង​ពីរ​១,​ឈ្មោះ​វី​ន បរ​មី​អាយុ​២​ឆ្នាំ​ភេទ​ស្រី ២•​ឈ្មោះ​ផល រិ​ន​ចេ​ន​ណា ភេទ​ស្រី​អាយុ…

ខេត្តស្វាយរៀង ​៖ ភ្លើង​ឆាបឆេះ​រោង​ចំបើង ឆេះ​ចៅស្រី​តូច​ៗ០២​នាក់​ស្លាប់​យ៉ាង​រន្ធត់​ធ្វើ​ឲ្យ​អ្នកស្រុក​ស្លុតចិត្ត​នាំ​គា្ន​មក​ជួយ​និង​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​មក​ពន្លត់​២០​នាទី​ទើប​គ្រប់គ្រង​បាន​តែ​អ្វី​ៗ​បាន​ហួស​ទៅ​ហើយ​។​ករណី​ភ្លើង​ឆាបឆេះ​រោង​ចំបើង​នេះ​កើតឡើង​នី​វេលា​ម៉ោង​០៦​និង​០០​នាទី​ល្ងាច​ថ្ងៃ​ទី​១៤​មិថុនា​២០២៤ ស្ថិត​នៅ​ភូមិ​ឬ​ស្សី​ដោច​ឃុំ​រាជមន្ទីរ​ស្រុក​កំពង់​រោ​ទ៌​។​

កុមារ​រង​គ្រោះ​ទាំង​ពីរ​១,​ឈ្មោះ​វី​ន បរ​មី​អាយុ​២​ឆ្នាំ​ភេទ​ស្រី ២•​ឈ្មោះ​ផល រិ​ន​ចេ​ន​ណា ភេទ​ស្រី​អាយុ ២​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ឬ​ស្សី​ដោច ឃុំ​រាជមន្ទីរ ស្រុក​កំពង់​រោ​ទិ៍​។​បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កុមារី​រង​គ្រោះ​ទាំង​ពីរ​ត្រូវ​ម្តាយ​ឪពុក យក​មក​ផ្ញើរ​នៅផ្ទះ​ជីដូន ដោយ​ឪពុក​ម្តាយ​ទៅ​ធ្វើការ​រោងចក្រ (​ហើយ​ក្មេង​ទាំង​ពី​នាក់​នេះ​បងប្អូន​ជីដូន​១​បង្កើត​និង​គ្នា​)​គឺ​ព្រឹក​ឡើង​ឪពុក​ម្តាយ​ទាំង​២​គ្រួសារ តែងតែ​យក​កូន​មក​ផ្ញើរ​និង​ម្តាយ​ឲ្យ​ជួយ​មើលថែ លុះ​ពេល​ល្ងាច​ម៉ោង​៦​និង​៣០​នាទី​យប់​មក​ទទួលយក​កូន​ៗ​នៅផ្ទះ​វិញ​។

​ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុជីដូន​ទុក​ចៅ​ទាំង​ពី​ឲ្យ​នៅ​ក្រោមផ្ទះ ហើយ​ក៏​ទៅ​ប្រមូល​សម្រាម​និង​លាមក​សត្វ​ស្ថួ​ត​ៗ ដុត​ពពក់​ភ្លើង​គោក្របី ខណៈនោះ​ចៅ​ទាំង​ពី​មិន​នៅ​ស្ងៀម​ក្រោមផ្ទះ​ទេ ក្មេង​រពឹះ នាំ​គ្នា​រត់​លេង​ក្បែ​ជីដូនភ្លេចខ្លួន​បន្តិច​ស្រាប់តែ​ឃើញ អណ្តាតភ្លើង​ឆេះ​រោង​ដាក់​ចំបើង ក៏​រត់​មក​ស្រែកហៅ​ឲ្យ​គេ​ជួយ​និងរ​ត់រក​ចៅ​ទាំង​ពី​តែ​មិនឃើញ (​សូម​បញ្ជាក់​រោង​ដាក់​ចំបើង​នោះ​ធ្វើ​រាន​ខ្ពស់​ផុត​ពី​ដី និង​មាន​ជង្រុក​ស្រូវ​ក្បែ​គ្នា​ដែរ​)​មិន​និក​ស្មាន​ទល់​តែ​សោះ​ថា ចៅស្រី​ទាំង​ពី​នាក់​បងប្អូន​បាន​លូន​ចូល​ក្រោម​រោង​ចំបើង ឆេះ​ស្លាប់​ទាំង​ពី​អ្នក​បងប្អូន​បែប​នេះ​សោះ​។

ហើយ​ពេល​អ្នកស្រុក​ជិតខាង​រត់​មក​ដល់​ខ្លះ​ក៏​ទូរ​សព្ទ័​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​អធិការដ្ឋាន​នគ​បាល​ស្រុក​កំពង់​រោ​ទ៌​មក​ជួយ​អន្តរាគមន៍​ពន្លត់ភ្លើង​ដែរ ក៏​ប៉ុន្តែ​ទំ​រាំ​មក​ដល់​គឺ​ភ្លើងចំបើង​ឆេះ​ពេញក្រមុំ​ទៅ​ហើយ​បាញ់​ពន្លត់​ម្ភៃ​នាទី​ទើប​គ្រប់គ្រង​បាន​គឺ​ភ្លើង​ឆេះ​រោង​ចំបើង​ហើយ​រាល​ទៅ​ឆេះ​ជង្រុក​ស្រូវ​ទៀត ពន្លត់ភ្លើង​បាន​តែ​ចៅ​ៗ​នៅ​ក្រោម​រោង​ចំបើង​ក៍​ត្រូវ​ភ្លើង​ឆេះ​ស្លាប់​អស់​ដែរ​។​ហើយ​អ្វី​គួរ​ឲ្យ​ស​ង្វេ​ក​ទៅ​ទៀត​នោះ​ឪពុក​ម្តាយ​ក្មេង​រង​គ្រោះ​ទាំង​ពីរ​មក​ពី​ធ្វើការ​រោងចក្រ​ទាំង​០៤​នាក់​សង្ឃឹមថា​មក​យក​កូន​សម្លាញ់​ទៅ​ផ្ទះ​វិញ ស្រាប់តែ​គេ​ប្រាប់​ថា​កូន​របស់​គាត់​ភ្លើង​ឆេះ​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ គ្រាន់តែ​ឮ​ភ្លាម​ស្ត្រី​ជា​ម្តាយ​ស្លុត សន្លប់​ស្មារតី អាណិតកូន​តើ កូន​ៗ ក្តៅ​យ៉ាងណា នៅ​ក្នុង​ភ្នក់ភ្លើង​បែប​នេះ ម្តាយ​ឪពុក​ណា​មិន​ស្លុត កូន​តូច​ៗ អាយុ​២​ឆ្នាំ ស្លាប់​ក្នុង​ភ្នក់ភ្លើង រន្ធត់​ខ្លាំង​ណាស់​។

បើ​តាម​សមត្ថកិច្ច​ធ្វ​ការ​សន្និដ្ឋាន ថា​ទី​១ អាច​កំទេច​ភ្លើង​ផើត​ចេញពី​ភ្នក់ភ្លើង មក​ធ្លាក់​ចំ​រោង​ចំបើង​បណ្តាល​ឲ្យ​ឆេះ ទី​២ សង្ស័យ​ថា ក្មេង​ៗ វារ​ពឹះ ពេល​ជីដូន​កំពុង​ដើរ​ប្រមូល​សម្រាម​និង​អុស​មក​ដុត​បំពក់​នោះ​ចៅ​ៗ​នាំ​គ្នា​អុស​ភ្លើង​យក​ទៅ​លេង​ក្រោម​រោង​ចំបើង​បណ្តាល​ឲ្យ​ឆេះ​ចំបើង ហើយ​ក្មេង​ៗ​គាត់​លូន​ចូល​លេង​ខាងក្រោម​រោង​ចំបើង​ពេល​ភ្លើង​ឆេះ​ក៏​ឈ្លក់​រក​ផ្លូវ​ចេញ​មិន​រួច​ក៏​បណ្តាល​ឲ្យ​ភ្លើង​ឆេះ​ស្លាប់​តែ​ម្តង​។

សូម​មានការ​ប្រុង​ប្រ​យ​ត្ន័ ការ​ដុត​បំពក់ភ្លើង​គោក្របី ជិត​ផ្ទះ​និង​ជិត​រោង​ចំបើង ជា​ពិសេស យាយ យាយ ទទួល​មើល​ចៅ កុំ​ធ្វេសប្រហែស ក្រែង​ជួប​គ្រោះជា​យថាហេតុ​បេ​ប​នេះ​។​ក្រោយ​ពី​សមត្ថ​កិច្ច​ពិនិត្យ​ធ្វើ​កោសល​វិ​ច្ច​យ័​រួច​សមត្ថកិច្ច​បាន​ប្រគល់​សព​ក្មេង​ទាំង​ពីរ​ឲ្យ​ឪពុក​ម្តាយ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​​

អត្ថបទសរសេរ ដោយ