ជាកំហុសអ្នកណា? កំពូលកូនសិស្សមួយរូបត្រូវបានមហាជនចាប់អារម្មណ៍ពេញបណ្តាញសង្គម ក្រោយនាងនិយាយថា «កត់អក្សរហើយ ស្រាប់តែមិនអក្សរត់ទៅណាអស់»។ ផ្ទុះសំណើចផង ហួសចិត្តផង ហើយក៏បង្កើតជាបរិយាកាសរីករាយដែរ ។
ជាការពិត ធ្លាប់តែបានឃើញវីដេអូកំប្លែងចិន ឬ ចិនហុងកុង ជាដើម អំពីសិស្សខូចធ្វើបាបគ្រូ ឬ គ្រូប៉ះសិស្សខូចជាដើម។ តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នៅខ្មែរយើងកាលពីពេលថ្មីៗនេះ គឺ កំពូលសិស្ស ប៉ះគ្រូជើងខ្លាំង ចុងក្រោយជួបរឿងបែបនេះ។
តាមរយៈរូបភាពដែលបានចែកចាយដោយលោកម្នាក់ឈ្មោះ ឌុក សុរិទ្ធី ដែលគេស្គាល់ថា ជាគ្រូបង្រៀនស្រុកស្រែ បានជួបកំពូលសិស្ស ធ្វើអោយមហាជនអ្នកនិយមលេងបណ្តាញសង្គម សម្តែងការអស់សំណើច សើចផង អាណិតផង។ ចំពោះវីដេអូដែលបានបង្ហោះកូនសិស្សនិយាយជាមួយលោកថា « កាលពីល្ងាចបានកត់អក្សរហើយ ស្រាប់តែព្រឹកឡើងបាត់អក្សរ »។ រួចនាងបន្តថា « ទំនងមានគេលួចហែង ដោយអក្សរនាងសរសេរមានដាននៅជាប់សៀវភៅ »។
ក្រោយនាងរៀបរាប់ទាំំងទឹកភ្នែកហើយ លោកគ្រូទទួលយកសំណើរនេះ « គ្រូជឿកូន »។ តាមដានទាន់ទេបងប្អូន កំពូលសិស្ស សរសេរអក្សរហើយ អក្សររត់បាត់ ធ្វើអោយលោកគ្រូពិបាកនឹងបរិ យាយពីការពិត តែអ្វីដែលពិត ប្រសិនបើនាងខកខានការធ្វើលំហាត់នោះ អាចនឹងទទួលពិន័យជាក់ជាមិនខាង។ តោះមកស្តាប់ប្រវត្តិកំពូលកូនរូបនេះត្រួស ខណៈការសិក្សាក៏មានភាពល្អផងដែរ។
ក្នុងបទសម្ភាសន៍ជាមួយកម្មវិធី 60Buzz នៃសារព័ត៌មានកោះសន្តិភាព លោកគ្រូ ឌុក សុរិទ្ធីមានប្រសាសន៍ថា កូនសិស្សដែលរៀនពូកែរូបនេះឈ្មោះ ខា ដាលឿន នាងមានឣាយុ ១២ ការសិក្សាដាលឿនពូកែ នាងរៀនបានលេខ៥ ក្នុងចំណោមសិស្សសរុប ៥២ ស្រី ២១។ លោកគ្រូ ឌុក សុរិទ្ធីដែលជាគ្រូបង្រៀនជនបទស្រស់សង្ហាលោកថា ចម្ងាយពីផ្ទះទៅសាលារៀន បឋមសិក្សាស្វាយស ប្រហែល៥គីឡូ។
នាងតូច ខា ដាលឿន ជាក្មេងស្រីដែលឧស្សារហ៍ នាងជាក្មេងស្រីដែលឆ្លាត សំដីសំដៅចាក់ទឹកមិនលេច គាត់ពូកែនិយាយ រកតែគ្រូដាក់ពិន័យអត់កើ ដោយការលើកឡើងរបស់នាងសមហេតុផល សូម្បីតែលោកគ្រូក៏ដេញជើងស្ទើរមិនទាន់នោះ។ ស្រីស្រស់ ខា ដាលឿន ម្ដាយឪពុកនាងធ្វើស្រែចំការតស៊ូអោយនាងរៀន ដោយឆ្នាំនេះនាងរៀនថ្នាក់ទី៣ ប្រវត្តិការសិក្សារបស់នាងល្អ ដោយពេលទំនេរការរៀនសូត្រនាងក៏បាន ជួយសម្រួលការលំបាករបស់ម្តាយឪពុក។
ជាការពិត ជារឿយលោកគ្រូ ឌុក សុរិទ្ធី តែងតែផ្ដល់ជាលុយ និងសម្ភារះសិក្សារាល់រាល់ខែ អោយនាង និងសិស្សដទៃទៀតដែលជួបការខ្វះខាត ពោលការសិក្សាពិតជាសំខាន់ សម្រាប់សិស្សគ្រប់រូប។ ជាចុងក្រោយ លោកគ្រូសង្ហារូបនេះបន្តថា អ្វីដែលកូនសិស្សរបស់លោកគ្រូត្រូវការបំផុតគឺចំណេះ និងជំនាញទៅប្រកបមុខរបររកស៊ីប្រចាំជីវិត ជាពិសេសវៀងចាកគ្រោះអវិជ្ជា ដោយម្តាយឪពុកគ្រប់រូបត្រូវតែ យកចិត្តទុកដាក់ខ្លាំងនិងតាមដានការសិក្សារបស់កូនៗ
ចែករំលែកព័តមាននេះ