ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង បញ្ជាក់​ជា​ថ្មី​ថា អាជ្ញាធរ និង​សមត្ថកិច្ច ត្រូវ​ចាប់​អោយ​បាន អ្នក​យក​ភាស៊ី​លើស​សៀវភៅ​បន្ទុក

6 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​១៤ ខែមិថុនា​នេះ ក្នុង​ឱកាស​អ​ញ្ជើ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ក្រុមប្រឹក្សា​ខណ្ឌ​ច្បារ​អំពៅ នៅ​សាលា​ខណ្ឌ​ច្បារ​អំពៅ លោក ឃួ​ង ស្រេង…

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​១៤ ខែមិថុនា​នេះ ក្នុង​ឱកាស​អ​ញ្ជើ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ក្រុមប្រឹក្សា​ខណ្ឌ​ច្បារ​អំពៅ នៅ​សាលា​ខណ្ឌ​ច្បារ​អំពៅ លោក ឃួ​ង ស្រេង បាន​បញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់​ថា ៖ «​អាជ្ញាធរ កម្លាំង​មាន​សមត្ថកិច្ច ចៅសង្កាត់ ពិសេស​ប្រធាន​ផ្សារ ត្រូវ​ចាប់​អោយ​បាន ចំពោះ​អ្នក​យក​ភាស៊ី លើស​សៀវភៅ​បន្ទុក ដើម្បី​យក​ពួក​គាត់​មក​ដាក់ទោស​ទណ្ឌ ទៅ​តាម​ច្បាប់​» ។

លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​លើក​ជា​ឧទាហរណ៍ ថា ផ្ញើ​កង់ ម៉ូតូ ក្នុង​សៀវភៅ​បន្ទុក​តែ​៣០០​រយ​រៀល យក​តម្លៃ​៥០០​រយ ឬ​១,០០០​រៀល គឺ​យក​លើស​សៀវភៅ​បន្ទុក​ហើយ ដែល​អាជ្ញាធរ និង​សមត្ថកិច្ច​របស់​យើង ត្រូវ​ធ្វើការ​រឿង​នេះ ។

លោក ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​លើក​ឡើង​ទៀត​ថា ៖ ការ​កាន់​អំណាច​យូរ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី តាម​រយៈកាល​បោះ​ឆ្នោត គាំទ្រ​ពី​ប្រជាពលរដ្ឋ មិន​ខុសច្បាប់​ទេ​។ ម​ហិ​ច្ច​តា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​ធ្វើ​យ៉ាងណា អភិវឌ្ឍន៍​ប្រទេស អោយ​សម្រេច​បាន​នូវ​ចក្ខុវិស័យ ក្លាយជា​ប្រទេស ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់ នៅ​ឆ្នាំ ២០៥០ ។ ដូច្នេះ សូម​ចូលរួម​ទាំងអស់​គ្នា ដើម្បី​អោយ​កម្ពុជា ឈាន​ឆ្ពោះទៅ​សម្រេច​បាន​នូវ​គោលដៅ​នេះ ។

លោក ឃួ​ង ស្រេង បាន​បន្ត​ទៀត​ថា ៖ គម្រោង​សំដៅ​បញ្ចប់ បញ្ហា​ទឹក​ជន់​លិច​រាជធានី​ភ្នំពេញ ពិសេស​ទឹកភ្លៀង​ហូរ​មក​ពី​ខេត្តកំពង់ស្ពឺ តាម​អនុសាសន៍​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី គឺ​បាន​ដាក់​ចេញ នូវ​គោលបំណង​ប្រកបដោយ​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់ សំដៅ​បញ្ចប់ បញ្ហា​ទឹក​ជន់​លិច​រាជធានី​ភ្នំពេញ ក្នុង​រយៈពេល​០៥​ឆ្នាំ ក្រោយ​បញ្ចប់​គម្រោង​នេះ រាជធានី​ភ្នំពេញ នឹង​លែង​លិចលង់ ជាមួយ​និង​ការ​សាទរ​យ៉ាង​ពេញទំហឹង​ពី​ប្រជាពលរដ្ឋ ។

លោក ចេ​ង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារ​អំពៅ បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ៖ ៥​ឆ្នាំ​កន្លង​មកនេះ រដ្ឋបាល​ខណ្ឌ​ច្បារ​អំពៅ បាន​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ បាន​ចំនួន​ជាង ៩១៣,០០០​សេវា ដោយ​ទទួល​បាន​ថវិកា​ពី​សេវា​នេះ​ប្រមាណ ១,៨៥៦​លាន​រៀល ចូល​ជា​ថវិកាជាតិ ។ បាន​កសាង​សមិទ្ធផល​ជា​ច្រើន នៅ​ក្នុង​មូលដ្ឋាន ដែល​មាន​ដូច​ជា ធ្វើ​សួនច្បារ បាន​៣​សួនច្បារ ដាក់​ភ្លើង​បំភ្លឺ​សាធារណៈ បាន​ចំនួន​២,៦១៨​គោម ស្ថាបនា​ផ្លូវ​បេតុង​បានជា​ច្រើន​ខ្សែ ដាក់​លូ​បានជា​ច្រើន​ខ្សែ ស្តារ​ប្រឡាយ ដាំ​ដើមឈើ​នៅ​តាម​សាលារៀន និង​តាម​វត្ត​អារាម ជាមួយ និង​ការ​រៀបចំ​ចិញ្ចើម​ផ្លូវ​ផង​ដែរ ។ រដ្ឋបាល​ខណ្ឌ​ច្បារ​អំពៅ រក្សា​បាន នូវ​សន្តិសុខ សណ្តាប់ធ្នាប់ បង្ការ ទប់ស្កាត់​បាន​នូវ​ភាព​វឹកវរ​នៅ​ក្នុង​សង្គម​។ បន្ថែម​ពី​នេះ រដ្ឋបាល​ខណ្ឌ នូវ​បាន​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ជាមួយ​និង​ការ​បង្ក្រាប​ក្មេង​ទំនើង ផង​ដែរ ។

គួរ​បញ្ជាក់​ថា ៖ ក្រុមប្រឹក្សា​ខណ្ឌ​ច្បារ​អំពៅ ដែល​ត្រូវ​បាន​ប្រកាស​អោយ​ចូល​កាន់​តំណែង នៅ​ពេល​នេះ​មាន សមាជិក សមាជិកា​ចំនួន ២១​រូប ក្នុង​នោះ​លោក អ៊ុំ ម៉ា​រ៉េ​ត ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​ច្បារ​អំពៅ សម្រាប់​អាណត្តិ​ទី​៤​នេះ ៕

អត្ថបទសរសេរ ដោយ