រាជធានីភ្នំពេញ ៖ អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំងគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីវេលាម៉ោង ១៧និង៤០នាទីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងការិយាល័យប្រឆាំងការសម្អាតប្រាក់ (ក.៥) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ និងវរសេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងដឹកនាំសម្របសម្រួលដោយលោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបករណី ជួយដូរគ្រឿងញៀន ១ករណី នៅចំណុចហាងកាហ្វេយីហោ «ស្តាប៉ាក់» តាមបណ្តោយផ្លូវ ៦០ម៉ែត មុខផ្សារអ៉ីអន៣ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជាលទ្ធផល នៃប្រតិបត្តិការនេះ កម្លាំងជំនាញឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ ឈ្មោះ TUAN ANG ភេទប្រុស ជនជាតិវៀតណាម, ឈ្មោះ នង សុវណ្ណា ភេទប្រុស ជនជាតិខ្មែរ, ឈ្មោះ ឈុន ដារ៉ា ភេទប្រុស ជនជាតិខ្មែរ ។
វត្ថុតាងចាប់យក ៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន០៥ដុំ ស្មើទម្ងន់៤ គ.ក្រ ៩៨០ក្រាម និងម្សៅពណ៌កាហ្វេចំនួន ១៥០កញ្ចប់ ស្មើទម្ងន់ ៣,០០០ក្រាម ដែលជាសារធាតុមិនច្បាស់ ។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ និងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕






ចែករំលែកព័តមាននេះ