ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​អាច​ផលិត​កូន​ត្រី​បាន​ប្រមាណ​ជា១២​ប្រភេទ

2 ខែ មុន
  • ភ្នំពេញ

មក​ដល់​ពេល​នេះ​ វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​​ និង​អភិវឌ្ឍន៍​វារីវប្បកម្ម​សម្តេច​តេ​ជោ អាច​មាន​សមត្ថភាព​ផលិត​កូន​ត្រី​ សម្រាប់​ស្រាវជ្រាវ​និង​ផលិតកម្ម​បាន​ប្រមាណ​ជា១២ប្រភេទ ។ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី…

មក​ដល់​ពេល​នេះ​ វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​​ និង​អភិវឌ្ឍន៍​វារីវប្បកម្ម​សម្តេច​តេ​ជោ អាច​មាន​សមត្ថភាព​ផលិត​កូន​ត្រី​ សម្រាប់​ស្រាវជ្រាវ​និង​ផលិតកម្ម​បាន​ប្រមាណ​ជា១២ប្រភេទ ។

ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ១៤ ខែមិថុនា ឆ្នាំ​២០២៤ នៅ​ក្នុងអំឡុងពេល លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានចុះ​ពិនិត្យ​ការ​ភ្ញាស់​កូន​ត្រីនៅ​វិទ្យាស្ថាន​ដែល ស្ថិត​នៅ​សង្កាត់​រកា​ខ្ពស់ ក្រុង​តា​ខ្មៅ​ថា ការ​ផលិត​កូន​ត្រី​ពូជ​នៅ​វិទ្យាស្ថាន​នេះ​គឺ​បាន​ត្រី​ចំនួន១២ប្រភេទ ។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ការ​ផលិត​នោះ ចែក​ចេញ​ជា​ពីរ គឺត្រី​ស្រាវជ្រាវ និង​ត្រី​ផលិតកម្ម​។

ប្រភព​ដដែល​បាន​បន្ត​ថា ត្រី​សម្រាប់​ស្រាវជ្រាវ​មាន ៥​ប្រភេទ ដូច​ជា ត្រី​ខ្យា ត្រី​គ្រំ ត្រី​ត្រចៀកដំរី ត្រី​ខ្ជឹង និង​ត្រី​ក្រាយ រីឯ​ត្រី​សម្រាប់​ផលិតកម្ម​មាន​ចំនួន ៧​ប្រភេទ ដូច​ជា ត្រី​ឆ្ពិន ត្រី​ព្រលូង ត្រី​កាហែ ត្រី​កាប​ស ត្រី​កាប​ក្បាល​ធំ ត្រី​រា​ហ៊ូ និង​បង្កង​។

នា​ឱកាស​នោះ រដ្ឋមន្ត្រីបាន​ផ្តល់​អនុសាសន៍​ជំរុញ​ការ​ពិនិត្យ​ពី​លក្ខណៈ​មេ​ពូជ​សក្តានុពល និង​ត្រី​ដែល​ជិត​ផុត​ពូជ​ឱ្យ​បាន​ច្បាស់លាស់​ទៅ​តាម​បច្ចេកទេស​។ ជាមួយ​គ្នា​នេះ​ដែរ​លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​មានការ​គិតគូរ​លក្ខណៈ​សេដ្ឋកិច្ច ធ្វើ​ឱ្យ​មាន​ផល​ចំណេញ មាន​ប្រសិទ្ធភាព និង​និរន្តរ​ភាព​ពិតប្រាកដ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ