ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្បក​ណែមធ្វើពីអង្ករសុទ្ធ​ ​មុខរបរ​ប្រពៃណី ល្បី​លើ​គុណភាព និង​ជា​ផលិតផល​ទេសចរណ៍ដ៏ទាក់​ទាញ​

6 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ការ​ផលិត​សំបក​ណែម ជា​មុខរបរ​ប្រពៃណី និង​ជា​ផលិតផល​ទេសចរណ៍​ដ៍​ទាក់ទាញ​

ខេត្តបាត់ដំបង ៖ ការ​ផលិត​សំបក​ណែម ជា​មុខរបរ​ប្រពៃណី និង​ជា​ផលិតផល​ទេសចរណ៍​ដ៍​ទាក់ទាញ​មួយ​សម្រាប់​អ្នក​ដូនទាវ ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។

បើតាមឯកសារមន្ទីរទេសចរណ៍ខេត្តបាត់ដំបង តាម​ផ្លូវ​មាត់​អូរ ចាប់ពី​ផ្លូវបំបែក​ផ្សារ​ដូនទាវ ឆ្ពោះទៅ​កាន់​រមណីយដ្ឋាន​ប្រាសាទឯកភ្នំ ភ្ញៀវ​ទេសចរ​អាច​ទស្សនា​នូវប្រពៃណី​នៃ​ការ​ធ្វើ​សំបក​ណែម និង​ការ​ហាល​សំបក​ណែម ។

សម្រាប់​តំបន់​អាស៊ី គេ​និយម​ប្រើប្រាស់​សំបក​ណែម​ជា​គ្រឿង​នាំមុខ​ក្នុង​ការ​ផលិត​ម្ហូបអាហារ​មួយ​ចំនួន​ធំ ពិសេស​ម្ហូបអាហារ​ដែល​ត្រូវការ​ទឹកត្រី​បុក ។

សំបកណែម​ផលិត​ចេញពី​សារជាតិ​អង្ករ​សុទ្ធសាធ ដែល​គេ​យក​ទៅ​កិន​លាយ​ទឹក រួច​ធ្វើការ​ចំហុយ​ដោយ​ចំហាយ​ទឹក និង​ចុង​ក្រោយ​ត្រូវ ហាល​លើ​បន្ទះ​ឫស្សី ដែល​មាន​ក្រឡា​ធំ​ៗ និង​ហាល​ក្រោម​ពន្លឺព្រះអាទិត្យ រហូត​ដល់​ស្ងួត​។

សំបក​ណែម​ជា​ផលិតផល​ក្នុង​តំបន់ និង​មានឈ្មោះ​ល្បីល្បាញ​លើ​គុណភាព រសជាតិ​សម្រាប់​ទីផ្សារ​ក្នុងស្រុក​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ