ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកអ្នកជ្រាបទេ ខេត្តព្រះសីហនុមានភ្នំប៉ុន្មានឈ្មោះអ្វីខ្លះ ?

1 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​​ព្រះ​សីហនុ​​ ៖ តំបន់​ភាគ​ខាងលិច​កម្ពុជា រាប់​ទាំង​តំបន់​មាត់សមុទ្រ​ផង​នោះ គឺជា​ភូមិ

ខេត្ត​​ព្រះ​សីហនុ​​ ៖ តំបន់​ភាគ​ខាងលិច​កម្ពុជា រាប់​ទាំង​តំបន់​មាត់សមុទ្រ​ផង​នោះ គឺជា​ភូមិ
សាស្ត្រ​សម្បូរ​ដោយ​ភ្នំ​ជា​ច្រើន ។ សម្រាប់​ផ្លូវជាតិ​លេខ​៤ ចាប់ពី​ទឹកដី​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ឆ្ពោះទៅ​ខេត្ត​ព្រះ​សីហ​នុ គឺ​មាន​ជួរ​ភ្នំ​រាប់​មិនអស់ទេ​…​ភ្នំ​ច្រើន​ណាស់​ ។

នៅ​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ លោក​អភិបាលស្រុក អុ​ី ធា​រិ​ន បានឱ្យ​ដឹង​ថា នៅ​ឃុំ​សាមគ្គី មាន​ជួរ​ភ្នំ​កំចាយវែង​អន្លាយ​​ជាប់​ព្រំ​ប្រទល់​ខេត្តកំពត ដែល​លាតសន្ធឹង​ជាមួយ​ភ្នំ​បូកគោ ។ ចំណែក​នៅ​ឃុំ​សំរុង ក៏​មាន​ភ្នំ​មួយ​ដែរ​ឈ្មោះ​ភ្នំ ច្រមុះ​ស្នា ។ រីឯ​ឃុំ​អូរ​ជ្រៅ មាន​ភ្នំ​ស្រែ​រាម ។

មន្ត្រី​បរិស្ថាន​បាន​ឲ្យ​ដឹង​ដែរ​ថា ​នៅ​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ មាន​ភ្នំ​អូរ​ដំរី ។ នៅ​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ មាន​ភ្នំ​រហូត​ដល់​៩៦ តែ​បច្ចុប្បន្ន​​បាន​ប្រែក្លាយ​ជា​តំបន់​កម្មសិទ្ធិឯកជន​អស់​ទៅ​ហើយ​ ដោយ​មានការ​កសាង​ភូមិ​គ្រឹះផង ។ រីឯ​នៅ​ភូមិ​ពូ​ធឿ​ង​​ ​​ឃុំ​បិត​​ត្រាំ​ង​ ស្រុក​​ព្រៃ​នប់​​ ព្រំ​ប្រទល់​​​ជាប់​​នឹង​​ក្រុង​ព្រះ​សីហនុ​ មានមួយ​ឈ្មោះ​ភ្នំត្រងោល​ ។

លោក ចាន់ ពន្លក អភិបាលរងស្រុក​កំពង់​សិលា បាន​ឲ្យ​ដឹង​ថា នៅ​ស្រុក​កំពង់​សិលា មាន​ជួរ​ភ្នំ​ក្រវា​ញ​ខាងត្បូង​ ក្នុង​នោះ​មានកូន​ភ្នំ​តូច​ៗ​ដូច​ជា​កូនភ្នំ​បាក់​កង បន្ត​ភ្ជាប់​ទៅ​​ជួរ​ភ្នំ​កំចាយ ភ្នំ​បូកគោ ខេត្តកំពត ។

មន្ត្រី​​មន្ទីរ​រៀបចំ​ដែនដី​ នគរូប​នីយកម្ម​ ​ សំណង់​និងសុរិ​យោដីខេត្ត​ បាន​​ឲ្យ​ដឹង​ថា តាម​ប្លង់​ផែន
ទី (UTM)​ ឈ្មោះ​ភ្នំ​មួយ​ចំនួន​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ចាប់ផ្តើម​ពី​ចំណុចរង្វង់​មូល​រូបសំណាក​នាគព័ន្ធ​ផ្លូវ​ចូល​មូលដ្ឋាន​សមុទ្រ​រាម​ប៉ែក​ខាងឆ្វេង​ដៃ មាន​ភ្នំកង្កែប ភ្នំ​ថ្ម​ម្លូ ដែល​មាន​កម្ពស់​២៧៧​ម៉ែត្រ បន្ត​ភ្ជាប់​ទៅ​រង្វង់​មូល​រូបសំណាក​ព្រះ​សិវៈ មាន​ភ្នំ​អណ្តូងទឹក ​កម្ពស់​២០០​ម៉ែត្រ ។ នៅ​តំបន់​យៀ​ក​ជា មាន​ភ្នំ​ត្បែង ភ្នំ​គា​បាន ភ្នំ​ព្រែក​តា​បែក ភ្នំ​តម្លា​ញ ភ្នំ​ថ្ម​ថែម ភ្នំ​កោះ​សំពោច និង​ភ្នំ​ព្រែក​ចារ ។

ប្រភព​ខាងលើ​បាន​​ឲ្យ​ដឹង​​ទៀត​ថា នៅ​​ខាងកើត​ទីតាំង​បញ្ជរ​បង់ប្រាក់​ទី​១ ចេញពី​ខេត្ត​ព្រះ​សីហ​នុ តាម​ផ្លូវ​ល្បឿន​លឿន មាន​ជួរ​ភ្នំ​នាម​ដែង ប៉ែក​ខាងកើត​តំបន់​សេដ្ឋកិច្ច​ពិសេស​តាម​​ផ្លូវជាតិ​លេខ​៤ នៅ​ខាងឆ្វេង​ដៃ​មាន​ភ្នំកោះ​គេ​ថុ​ន ភ្នំ​អូរ​តា​សេក ភ្នំ​ចែកចាយ ភ្នំ​វាយ​លប់ ភ្នំ​តា​ប៉ា​ង ។ នៅ​​ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ មាន​ភ្នំ​ព្រៃ​នប់ ភ្នំ​តា​រៀល ភ្នំ​អណ្តូង​ថ្ម ភ្នំ​ជើងគោ ភ្នំ​ម៉ា​ហូ​លី ភ្នំ​ថ្មភក់ ។​ល​។
សូម​បញ្ជាក់​​ថា ការ​រៀបរាប់​ត្រួស​ៗ​ខាងលើ​នេះ​គឺជា​ការ​ស្វែងរក​តាម​ប្រភព​ព័ត៌មាន​ដាច់​ដោយឡែក​ពី​គ្នា​ប៉ុណ្ណោះ ។ រីឯ​ចំនួន​ជាក់លាក់​មិន​ត្រូវ​បានដឹង​ឱ្យ​ប្រាកដ​នោះ​ទេ ខណៈ​ការ​សាកសួរ​មន្ត្រី​ខ្លះ​ដែល​សមត្ថភាព​គ្រប់​គ្រង​អា​ណា​ចក្រ​របស់​ខ្លួន​​នៅ​មាន​កម្រិត​នៅ​ឡើយ​ អត់​ខ្វល់​ពី​ឈ្មោះ​ភ្នំ​ដែល​មាន​ពាស​ពេញ​នេះ​ទេ​បាន​ត្រឹម​ឆ្លើយ​ថា «​មិនដឹង​ទេ​»…ហេ ! ហេ !​​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ