ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Lao Airlines នឹងបញ្ឈប់ការហោះហើរត្រង់ពី ទីក្រុងវៀងចន្ទ័ មកទីក្រុងភ្នំពេញ

1 អាទិត្យ មុន

(ឡាវ)៖ ទើបតែតភ្ជាប់ជើងហោះហើរឡើងវិញមិនទាន់បាន ៣ខែផង ស្អែកនេះជាថ្ងៃចុងក្រោយនៃជើងហោះហើរត្រង់មកកាន់ភ្នំពេញតាមរយៈក្រុមហ៊ុនអាកាសចរណ៍ Lao Airlines។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Laotian Times…

(ឡាវ)៖ ទើបតែតភ្ជាប់ជើងហោះហើរឡើងវិញមិនទាន់បាន ៣ខែផង ស្អែកនេះជាថ្ងៃចុងក្រោយនៃជើងហោះហើរត្រង់មកកាន់ភ្នំពេញតាមរយៈក្រុមហ៊ុនអាកាសចរណ៍ Lao Airlines។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Laotian Times នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។

ការសម្រេចចិត្តបញ្ឈប់ជើងហោះហើរនេះ ធ្វើឡើងត្រឹមតែ៣ខែប៉ុណ្ណោះ ក្រោយក្រុមហ៊ុនអាកាសចរណ៍Lao Airlines ប្រកាសចាប់ផ្តើមសេវាកម្មហោះហើរមកកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញឡើងវិញ ដោយដំណើរការជើងហោះហើរត្រង់ពីទីក្រុងវៀងចន្ទន៍កាលពី ខែមីនា។

បើតាមអ្នកជំនាញខាងវិស័យទេសចរណ៍ បានឲ្យដឹងថាការលុបចោលការហោះហើរត្រង់នេះ អាចមកពីតម្រូវការហោះហើរទៅមករវាងទីក្រុងទាំងពីរ ទាបខ្លាំងពេក៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ