រាជធានីភ្នំពេញ ៖ តាមព័ត៌មានបឋម ខណៈនេះអគ្គិភ័យកំពុងតែឆាបឆេះឃ្លាំងស្តុកសម្ភារៈចម្រុះធ្វើស្លាកយីហោរបស់ក្រុមហ៊ុនមួយដែលនៅក្នុងភូមិបែកបក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ផងដែរ ។

ទាក់ទិននឹងមូលហេតុខាងលើនេះ ខាងយើងនៅមិនទាន់ដឹងមូលហេតុច្បាស់នៅឡើយទេ ។ ខណៈមុនពេលកើតហេតុ បុគ្គលិកកំពុងតែធ្វើការនៅឃ្លាំងធំខាងមុខ ហើយស្រាប់តែភ្លើងបានឆាបឆេះសម្ភារនៅឃ្លាំងតូចខាងក្រោយ យ៉ាងសន្ធោសន្ធៅតែម្តង ។

ក្នុងករណីនេះដែរគេបានសង្ស័យថា បណ្តាលមកពីទុស្សេខ្សែភ្លើង ។ ហើយពេលនេះសមត្ថកិច្ច កំពុងតែជួបទប់ស្កាត់ ជាមួយនឹងរថយន្តជាច្រើនគ្រឿងកំពុងតែមកអន្តរាគមន៍ តែដោយសារតែឃ្លាំងនៅផ្នែកខាងក្រោយ ធ្វើឲ្យរថយន្តពិបាកទៅដល់រហូតដល់កន្លះម៉ោងហើយនៅមិនទាន់អាចទប់ស្កាត់បាននៅឡើយទេ ៕






ចែករំលែកព័តមាននេះ