ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយសម្រាលកូនរួច អ្នកម្តាយ​មានសុខភាពខ្សោយ តើគួរធ្វើដូចម្តេច?

4 ខែ មុន

នៅក្រោយពេលដែលសម្រាលកូនរួច សុខភាពរបស់អ្នកម្តាយគ្រប់រូបនឹងអាចចុះខ្សោយ

នៅក្រោយពេលដែលសម្រាលកូនរួច សុខភាពរបស់អ្នកម្តាយគ្រប់រូបនឹងអាចចុះខ្សោយ ដោយសារតែបាត់បង់ឈាមច្រើនពេក ហើយប្រឹងក្នុងដំណាក់កាលបង្កើតកូន។ ដូចនេះអ្នកនឹងអាចអស់កម្លាំងច្រើន ជាហេតុដែលអាចធ្វើឲ្យសុខភាពកាន់តែទ្រុតទ្រោមទៅៗ។ តើមានអ្វីសម្រាប់ឲ្យអ្នកម្តាយទាំងអស់ប៉ូវ ហើយមានសុខភាពរឹងមាំឡើងវិញនោះ?

នៅក្រោយពេលដែលអ្នកសម្រាលកូនរួច ហើយស្ថិតក្នុងដំណាក់កាលកូនខ្ចី ឲ្យតែអ្នកបរិភោគអាហារដែលត្រូវ នោះសុខភាពអ្នកនឹងអាចរឹងមាំវិញហើយ ដូចនេះអ្នកអាចពិសារការ៉ុតបាន ដោយ សារ តែវា មានសារធាតុម្យ៉ាងក្រោយពេលដែលអ្នកញ៉ាំ ហើយឆ្លងកាត់ពោះវៀនអ្នករួច វានឹងប្រែជាវីតាមីនA ដែលអាចជួយការពារភ្នែកអ្នកម្តាយឲ្យមានសុខភាពល្អ ថែមទាំងអាចជួយការពារស្បែកឲ្យមានសភាពស្អាតដូចមុនអញ្ចឹង។ ម្យ៉ាងទៀតពពួកវីតាមីនB ដែលមានក្នុងនោះ នឹងជួយកាត់បន្ថយភាពនឿយហត់របស់អ្នកម្តាយ នោះអ្នកនឹងឆាប់មានកម្លាំងឡើងវិញ។

ជាងនេះទៅទៀត នៅក្នុងនោះមានសារធាតុដែលអាចជួយបង្កើនប្រព័ន្ធការពាររាងកាយរបស់អ្នកឲ្យកាន់តែមានភាពរឹងមាំ មិនត្រឹមតែប៉ុណ្ណោះ វាថែមទាំងអាចជួយជម្រះជាតិពុលពីពោះវៀនរបស់អ្នកមកក្រៅអស់ទៀតផង ថែមទាំងអាចជួយការពារអ្នកពីការឡើងទម្ងន់ក្រោយពេលសម្រាលរួច៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ