ក្នុងកំឡុងពេលមានផ្ទៃពោះ ប្រសិនជាអ្នកម្តាយធ្វើសកម្មភាពទាំងនេះ កូនកើតចេញមកនឹងមានស្នាមដៅអាក្រក់មើលណាស់។ តើមានអ្វីខ្លះទៅ?
ក្នុងពេលដែលអ្នកម្តាយមានផ្ទៃពោះ មិនគួរតែងតែលាបសក់ និងធ្វើក្រចកដៃនោះទេ ព្រោះក្នុងនោះមានផ្ទុកសារធាតុដែលអាចធ្វើឲ្យរូបរាងកូនក្នុងផ្ទៃប្រែប្រួល ថែមទាំងអាចធ្វើឲ្យកើតមានស្នាមដៅទៀតផង។ ដូចនេះ អ្នកម្តាយមិនគួរប៉ះពាល់របស់ទាំងនោះច្រើននោះទេ។
អ្នកម្តាយគួរតែស្រូបយកសារធាតុចិញ្ចឹមឲ្យបានគ្រប់គ្រាន់ ព្រោះបើរាងកាយខ្វះសារធាតុចិញ្ចឹម នឹងធ្វើឲ្យកូនកើតមានស្នាមដៅដូចគ្នា។ ដូចនេះ អ្នកម្តាយគួរតែបរិភោគគ្រប់មុខ មិនគួរតមអាហារនោះទេ។អ្នកម្តាយគួរតែចៀសពីការជក់បារី និងញ៉ាំស្រាក្រោយពេលដែលពរពោះកូនក្នុងផ្ទៃ។ ជាពិសេស មិនគួរចូលគេងយប់ពេកទេ ព្រោះសុទ្ធតែអាចប៉ះពាល់ដល់សុខភាពកូនក្នុងផ្ទៃទាំងអស់។
មិនត្រឹមតែប៉ុណ្ណោះ អ្នកម្តាយគួរតែរក្សាអារម្មណ៍ឲ្យសប្បាយជានិច្ច ទើបមិនធ្វើឲ្យកូនកើតមានស្នាមដៅដោយមិនដឹងខ្លួន។ចុងក្រោយ អ្នកម្តាយត្រូវតែការពារពោះរបស់ខ្លួនឲ្យបានល្អ ដោយមិនគួរឲ្យប៉ះត្រូវអ្វីនោះទេ ព្រោះបើពោះអ្នកប៉ះ ឬបុកត្រូវរបស់ផ្សេងៗ នឹងធ្វើឲ្យកូនក្នុងផ្ទៃគ្រោះថ្នាក់ ថែមទាំងអាចកើតជាស្នាមដៅក៏មានដែរ។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្នឲ្យបានខ្ពស់៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ