ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ប៉ៃលិន ហៅ​អ្នក​រត់​តាក់ស៊ី មក​សាកសួរ​ករណី​រឿង​ជម្លោះ​ជាមួយនឹង​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ប្រឹក្សា​ផ្នែក​ផ្លូវច្បាប់

1 អាទិត្យ មុន

ខេត្ត​ប៉ៃលិន ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២៤ លោក​ជំទាវ បាន ស្រី​មុំ អភិ​អភិបាលខេត្ត​ប៉ៃលិន បាន​ដឹកនាំ​ក្រុមការងារ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ម្នាក់…

ខេត្ត​ប៉ៃលិន ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២៤ លោក​ជំទាវ បាន ស្រី​មុំ អភិ​អភិបាលខេត្ត​ប៉ៃលិន បាន​ដឹកនាំ​ក្រុមការងារ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ម្នាក់ ដែល​ជា​ម្ចាស់​រថយន្ត​តាក់ស៊ី និង​លោក​មេ​ភូមិ ដើម្បី​ពន្យល់​អំពី​នីតិវិធី​យន្តការ​ច្បាប់ និង​ផ្តល់​ភាព​កក់ក្តៅ​ជឿជាក់​លើ​សុខ​សុវត្ថិភាព ជូន​គាត់​ក្រោម​ម្លប់​សន្តិភាព ។

សូម​បញ្ជាក់​ថា ប្រជាពលរដ្ឋ បាន​អះអាង​ថា កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​មួយ​ក្រុម ដឹកនាំ​ដោយ​មេបញ្ជាការ​រង កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន មួយ​រូប ទើបតែនឹង​តែងតាំង​ថ្មី​ៗ បាន​នាំ​កូនចៅ ទៅ​ជា​ក្រុម​មាន​គ្នា​ចំនួន​៤​នាក់ ស្លៀកពាក់​ជា ឯកសណ្ឋាន សម្រុកចូល​ទៅ​ចាប់​បុរស​ម្នាក់​ទាំង​យប់ កាលពី​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៤ នៅ​ភូមិ​ផ្សារ ព្រំ​ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយ​គ្មាន​ដីកា​អ្វី​ទាំងអស់ តែ​ត្រូវ​បងប្អូន​ប្រជាពលរដ្ឋ​អ្នក​ជិតខាង​ឃើញ ក៏​នាំ​គ្នា​មក​ជួយ​ប្រតាយប្រតប់ និង​ស្រែក​ឆោឡោ​ធ្វើ​អោយ​ក្រុម​កងរាជអាវុធហត្ថ​នោះ​នាំ​គ្នា​ចូល​រថយន្ត​ត្រលប់​ទៅ​វិញ​បាត់​ស្រមោល ។

សូម​រម្លឹក​ថា «​ឈ្លោះ​ទា​.​ស់​ទែង​ពាក្យ​សម្តី​គ្នា​រឿង​ដឹក​ឥ​វ៉ា​ន់រ​វាង​មន្ត្រី​ប៉េ​អឹ​ម​ម្នាក់ ជាមួយ​អ្នក​រត់​តាក់ស៊ី​កក្រើក​ភូមិ​ផ្សារ​ព្រំ​បង្ក​ការ​ភ្ញាក់ផ្អើល​ខ្លាំង​» បុរស​ម្នាក់​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន បាន​រង​របួសស្រាល​ត្រូវ​បាន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ផ្សារ​ព្រំ រួម​គ្នា​ប្រវា​.​យ​ប្រតប់ ខណ​:​ដែល​រូប​លោក​ដឹកនាំ​មន្ត្រី​កងរាជអាវុធហត្ថ​ចុះ​ទៅ​សួរនាំ​អ្នក​រត់​តាក់ស៊ី​ម្នាក់​ពី​រឿង​ទារ​តម្លៃ​ឈ្នួល​ដឹក​ឥ​វ៉ា​ន់ (​កង់​ហាត់ប្រាណ​) ដែល​ជួល​ដឹក​ពី​ក្រុង​ប៉ោយ​ប៉ែ​ត មក​ក្រុងប៉ៃលិន លើស​ហួស​ពី​អ្វី​ដែល​បាន​ចរចា​គ្នា លុះ​ពេល​ទៅ​ដល់​ភ្លាម​ក៏​ក្លាយទៅជា​ទាស់​ពាក្យ​សម្តី​ប្រវា​.​យ​ប្រតប់​គ្នា​រង​របួស បង្ក​ឱ្យ​ភ្ញាក់ផ្អើល​តែ​ម្តង ។

ទោះបីជា​យ៉ាងណា អ្នក​រត់​តាក់ស៊ី​កើតទុក្ខ​មិន​សុខចិត្ត ដោយ​ចោទ​លើ​មន្ត្រី​កងរាជអាវុធហត្ថ​ថា នាំ​កម្លាំង​ទៅ​រករឿង​ដល់​ផ្ទះ​ពួក​គាត់ ក៏​ដាក់​ពាក្យបណ្តឹង​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្ទឹង​កាច់ ។ ហេតុការណ៍​រឿងរ៉ាវ​ផ្ទុះ​ឡើង រវាង​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត និង​អ្នក​រត់​តាក់ស៊ី​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​យប់ ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៤ ស្ថិត​នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​បានឱ្យ​ដឹង​ថា ៖ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ ខេត្ត​ប៉ៃលិន ឈ្មោះ សរ ប៊ុ​ន​សឿង ភេទ​ប្រុស រង​របួសស្រាល ។ ចំណែក​អ្នក​រត់​តាក់ស៊ី​ឈ្មោះ ទ្រី ភេទ​ប្រុស រស់នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន អត់​មាន​របួស​ទេ ។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ បុរស​មេបញ្ជាការ​រង​កង​រាជ​អាវុធ​ហេ​ត្ថ បាន​ទាក់ទង​រថយន្ត​តាក់ស៊ី​ដឹក​ឥ​វ៉ា​ន់ (​កង់​ហាត់ប្រាណ​) ពី​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្ត​បន្ទាយ​ជ័យ ដើម្បី​ដឹក​យក​មក​ខេត្ត​ប៉ៃលិន ដោយ​ចរចា​តម្លៃ​គ្នា​ចំនួន​៦​ម៉ឺន​រៀល​លុះ​រថយន្ត​តាក់ស៊ី បើកបរ​មក​ដល់​ជិត​ក្បែរ​គោលដៅ ស្រាប់តែ​ម្ចាស់​រថយន្តឈ្នួល​ប្រាប់​ថា ទូរស័ព្ទ​អត់​ចូល ហើយ​ក៏​ដឹក​ហួស​យក​ទៅ​ដល់​ភូមិ​ផ្សារ​ព្រំ ជាប់​ព្រំដែន​កម្ពុជា​ថៃ ។

ពេល​នោះ ខាង​ម្ចាស់​ឥ​វ៉ា​ន់​ឱ្យ​ដឹក​ទៅ​ប៉ៃលិន​វិញ តែ​ខាង​អ្នក​រត់​តាក់ស៊ី​ទារ​លុយ​ថែម​២​ម៉ឺន​ទៀត សរុប​៨​ម៉ឺន​រៀល ហើយ​ខាង​ម្ចាស់​ឥ​វ៉ា​ន់​បាន​តប​ទៅ​វិញ​ថា និយាយ​មិន​ចេះ​ស្តាប់​គ្នា ឱ្យ​ដឹក​ទៅ​ក្រុងប៉ៃលិន បែរជា​ដឹក​ទៅ​ព្រំដែន រួច​ក៏​ទាស់​ពាក្យ​សម្តី​គ្នា​ជេរ​គ្នា​តាម​ប្រព័ន្ធ​តេ​លេ​ក្រាម និង​ក្លាយទៅជា​ការ​ប្រវា​.​យ​ប្រតប់​គ្នា បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ។

ទោះបីជា​យ៉ាងណា រឿងរ៉ាវ​តិចតួច​ក្លាយទៅជា​រឿង​ធំ​ដោយសារ​តែ​ការ​ប្រើ​ពាក្យ​សម្តី​ជេរ​ប្រមាថ​គ្នា​នេះ ខាង​ម្ចាស់​រថយន្ត​តាក់ស៊ី​បាន​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្ទឹង​កាច់ ឱ្យ​ជួយ​អន្តរាគមន៍ ខណ​:​ដែល​អាជ្ញាធរ​មូលដ្ឋាន​សុំ​ឱ្យ​ជួប​ដោះស្រាយ​គ្នា​នៅ​ក្នុង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ