ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​នគរបាល​ចូល​និវត្តន៍​ម្នាក់ នាំ​ប្រពន្ធចុង​ចូល​ដេក​ផ្ទះសំណាក់ ស្រាប់តែ​គាំងបេះដូង ដួល​ផ្ងាក​ក្រោយ​ស្លា​.​ប់

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​មន្ត្រី​នគរបាល​ចូល​និវត្តន៍ មាន​ជំងឺ​បេះដូង​ស្រាប់​ផង បាន​បើករថយន្ត ១​គ្រឿង ទៅ​ដឹក​ប្រពន្ធចុង​របស់​គាត់ ចូល​ទៅ​ដេក​នៅ​ក្នុងផ្ទះ​សំណាក់​មួយ​កន្លែង ក្រោយមក ស្រាប់តែ​មាន​អាកា​រៈ​មិន​ស្រួលខ្លួន​តឹង​ណែន​ទ្រូង…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​មន្ត្រី​នគរបាល​ចូល​និវត្តន៍ មាន​ជំងឺ​បេះដូង​ស្រាប់​ផង បាន​បើករថយន្ត ១​គ្រឿង ទៅ​ដឹក​ប្រពន្ធចុង​របស់​គាត់ ចូល​ទៅ​ដេក​នៅ​ក្នុងផ្ទះ​សំណាក់​មួយ​កន្លែង ក្រោយមក ស្រាប់តែ​មាន​អាកា​រៈ​មិន​ស្រួលខ្លួន​តឹង​ណែន​ទ្រូង និង​ថប់ដង្ហើម ។ ពេល​នោះ ប្រពន្ធចុង បាន​ជួយ​គក់​ច្របាច់​ធ្វើ​ចលនា​បេះដូង​ឲ្យ​រហូត​បាន​ធូរស្រាល​បន្តិច​វិញ ហើយ​គាត់​បាន​សម្រាក​លើ​គ្រែ​មួយសន្ទុះ ទើប​ក្រោក​ចុះ​ដើរទៅ​បន្ទប់ទឹក ដើម្បី​ងូតទឹក​សម្អាតខ្លួន ។

ប៉ុន្តែ​ជា​អកុសល ក៏​ស្រាប់តែ​ដួល​ផ្ងាក​ក្រោយ បណ្ដាល​ឲ្យ​សន្លប់ បន្ទាប់​មក​ស្ត្រី​ជា​ប្រពន្ធចុង បាន​ប្រាប់​ម្ចាស់ផ្ទះ​សំណាក់ ឲ្យ​ជួយ​ហៅ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង ដើម្បី​ទៅ​ជួយ​សង្គ្រោះ​ប្ដី​ដែរ តែ​ពេល​ទៅ​ដល់​ក្រុម​គ្រូពេទ្យ​ពិនិត្យ​ឃើញ​ប្ដី​ស្លា​.​ប់​បាត់​ទៅ​ហើយ ។

ហេតុការណ៍​នេះ បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២៤​នេះ នៅ​ក្នុង​បន្ទប់​លេខ​២០៤ ជាន់​ទី​២ ផ្ទះសំណាក់​យីហោ «​ពិភព​សួគ៌​១» ស្ថិត​នៅ​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បុរស​ខាងលើ​ឈ្មោះ រស់ បុ​ណ្ណ អាយុ​៥៩​ឆ្នាំ ជា​មន្ត្រី​នគរបាល ដែល​ទើប​ចូល​និវត្តន៍ បាន​រយៈពេល​១​ឆ្នាំ​ប៉ុណ្ណោះ បច្ចុប្បន្ន​គាត់​រស់នៅ​ជាមួយ​ប្រពន្ធដើម និង​មានកូន​ស្រី​៣​នាក់ នៅផ្ទះ​លេខ​២៥០ ភូមិ​សន្សំ​កុសល សង្កាត់​បឹង​ទំពន់ ខណ្ឌមានជ័យ ។

ដោយឡែក ស្ត្រី​ជា​ប្រពន្ធចុង ដែល​បាន​ចូល​ទៅ​ដេក​នៅ​ក្នុងផ្ទះ​សំណាក់​ជាមួយ​គាត់​នោះ​ឈ្មោះ អេ​ម ស្រី​លី​ន អាយុ​៤៣​ឆ្នាំ រស់នៅ​ផ្ទះ​ផ្សេង​នៅ​ក្នុង​បុរី​ពិភព​ថ្មី ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល ។

ប្រពន្ធចុង​រូប​នោះ បាន​ប្រាប់​ឲ្យ​នគរបាល​ដឹង​ថា រូប​គាត់ និង​ប្ដី មាន​ទំនាក់ទំនង​យក​គ្នា​ជា​ប្ដី​ប្រពន្ធចុង​នេះ​ច្រើន​ឆ្នាំ​មក​ហើយ និង​បង្កើត​បានកូន​ស្រី​ម្នាក់ អាយុ​០៥​ឆ្នាំ​ហើយ កន្លង​មក​ពួក​គាត់​តែងតែ​ណាត់ជួប​គ្នា​នៅផ្ទះ​សំណាក់​មួយ​នេះ រហូត​មក​ជា​ប្រចាំ ។ ដោយឡែក​នៅ​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​កើតហេតុ ប្ដី​គាត់​បាន​បើករថយន្ត​ម៉ាក Lexus RX-330 ព​ណ៍​ផ្សែង​បារី ១​គ្រឿង ចេញពីផ្ទះ​នៅ​ភូមិ​សន្សំ​កុសល សង្កាត់​បឹង​ទំពន់ ខណ្ឌមានជ័យ ដើម្បី​ទៅ​ដឹក​គាត់​ចូល​ផ្ទះសំណាក់​ពិភព​សួគ៌ ។

ស្ត្រី​ជា​ប្រពន្ធចុង បាន​ប្រាប់​ទៀត​ថា ប្ដី​គាត់​បាន​ទៅ​ដល់​ផ្ទះ​គាត់​នៅផ្ទះ​នៅ​បុរី​ពិភព​ថ្មី ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ដដែល បន្ទាប់​មក​ទើប​នាំ​គ្នា​កាន់​ផ្ទះសំណាក់​នោះ ។ លុះ​ពេល​ចូល​ដល់​ក្នុង​បន្ទប់ដេក​ក្នុងផ្ទះ​សំណាក់ ក៏​ស្រាប់តែ​ប្ដី​គាត់​មាន​អាកា​រៈ​មិន​ស្រួលខ្លួន តឹង​ណែន​ទ្រូង ថប់​ៗ​ដង្ហើម ហើយ​គាត់​ក៏​បាន​ជួយ​គក់​ច្របាច់​ធ្វើ​ចលនា​បេះដូង​ឲ្យ​រហូត​បាន​ធូរស្រាល​បន្តិច​វិញ ។

គាត់​បាន​បញ្ជាក់​ប្រាប់​នគរបាល​បន្ថែម​ទៀត​ថា បន្ទាប់​មក​ប្ដី​គាត់​បាន​សម្រាក​រហូត​ដល់​វេលា​ម៉ោង​កើតហេតុ​ខាងលើ ទើប​ក្រោក​ដើរទៅ​កាន់​បន្ទប់ទឹក ដើម្បី​ងូតទឹក ហើយ​ក៏​ស្រាប់តែ​ដួល​ផ្ងាក​ក្រោយ បណ្ដាល​ឲ្យ​សន្លប់​បាត់​មាត់​បាត់​ក តែ​ម្ដង ។ ខណៈនោះ​គាត់​ក៏​រត់​ទៅ​ប្រាប់​ម្ចាស់ផ្ទះ​សំណាក់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​ម្ចាស់ផ្ទះ​សំណាក់​បាន​ហៅ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង ដើម្បី​ទៅ​ជួយ​សង្គ្រោះ​ប្ដី ។ លុះ​ពេល​ទៅ​ដល់​ក្រុម​គ្រូពេទ្យ​បាន​ប្រាប់​ថា ប្ដី​គាត់​បាន​ស្លា​.​ប់​បាត់​ទៅ​ហើយ ទើប​រាយការណ៍​ជូន​សមត្ថកិច្ច អាជ្ញាធរ​ចុះ​ទៅ​ពិនិត្យ​កោសល្យវិច័យ តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ