រាជធានីភ្នំពេញ ៖ ក្មេងស្រីជាសិស្សសាលាម្នាក់ បានបាត់បង់ជីវិតនៅនឹងកន្លែង និងម្នាក់ទៀតបានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ ខណៈពេល ដែលជិះម៉ូតូ១គ្រឿង ជ្រុលទៅបុកពីក្រោយរថយន្តហ្វដ មួយគ្រឿង ដែលបង្អង់ល្បឿនបត់ ហើយក៏ជ្រុលទៅបុកផ្ទប់នឹងរថយន្តតូយូតាព្រូស ១គ្រឿងទៀត ។
គ្រោះថ្នាក់ដ៍រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង០៤និង៣០នាទីរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវ លេខ១០០៣ មុខផ្សារអ៊ីអន២ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ក្មេងស្រីរងគ្រោះ ដែលស្លា.ប់បាត់បង់ជីវិតមានឈ្មោះ អ៊ួន ចាន់ត្តី (អ្នកឌុប) អាយុ១៣ឆ្នាំ ជាសិស្សថ្នាក់ទី៧A1 នៃអនុវិទ្យាល័យ ទួលសុវណ្ណារាម ។ ចំណែកក្មេងស្រីរងរបួស ឈ្មោះ រតនា សុគន្ធលីសា អាយុ១៤ឆ្នាំ រៀននៅថ្នាក់ជាមួយគ្នា (អ្នកអង្គុយក្រោយ) ។
តាមព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញក្មេងស្រីជាសិស្សទាំង២នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1GX-7610 បានធ្វើដំណើរពីត្បូងទៅជើងក្នុងល្បឿនលឿន ។ ពេលមកដល់កន្លែងកើតហេតុ ក៍បានបុកពីក្រោយរថយន្តម៉ាកហ្វដ មួយគ្រឿង ដែលកំពុងតែបង្អង់ល្បឿន បត់ចូលផ្សារអ៊ីអន២ ហើយម៉ូតូក្មេងស្រីរងគ្រោះ ក៏បានជ្រុលទៅបុករថយន្តម៉ាក តូយូតាព្រូស ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ 2C-3641បើកបរ ក្នុងទិសដៅបញ្ច្រាស់គ្នា ជាហេតុបណ្តាលអោយសិស្សស្រីជាអ្នកឌុប បានស្លា.ប់ភ្លាមៗ នៅកន្លែងកើតហេតុ ។ ចំណែកក្មេងស្រីម្នាក់ទៀត ជិះក្រោយរងរបួសធ្ងន់ ។ បន្ទាប់ពីគ្រោះថ្នាក់រថយន្តហ្វដ បានបើកគេចខ្លួនទៅបាត់ ។
តាមកាមេរ៉ាសុវត្ថិភាព រថយន្តហ្វដនោះ ពាក់ស្លាកលេខ កណ្តាល 2-C6066 ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ រួចបន្តទាក់ទងទៅនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីមកវាស់វែងស្ទូចរថយន្ត និងម៉ូតូ យកទៅរក្សទុករងចាំដោះស្រាយពេលក្រោយ ៕
ចែករំលែកព័តមាននេះ