ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅ​ដល់​បាត់ដំបង ឈាង​ទៅ​សារមន្ទីរ​ប្រវត្តិសាស្ត្រ​ខេត្ត​បន្តិច​ផង

4 ខែ មុន
  • បាត់ដំបង

អ្នកទេសចរ​ដែល​បាន​ទៅ​ដល់​សារមន្ទីរ​ប្រវត្តិសាស្ត្រ​បាត់ដំបង បាន​អះអាង​ថា បាន​ចូល​សារមន្ទីរ​នេះ អាច​មានការ​យល់​ដឹង​ច្រើន​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ ជា​ពិសេស​ជាមួយនឹង

អ្នកទេសចរ​ដែល​បាន​ទៅ​ដល់​សារមន្ទីរ​ប្រវត្តិសាស្ត្រ​បាត់ដំបង បាន​អះអាង​ថា បាន​ចូល​សារមន្ទីរ​នេះ អាច​មានការ​យល់​ដឹង​ច្រើន​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ ជា​ពិសេស​ជាមួយនឹង​ថៃ ។

លោក រិ​ន ទេ​វិ​ន អ្នកទេសចរ​ម្នាក់ បាន​អះអាង​កាលពី​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២៤ ថា សារមន្ទីរ​ប្រវត្តិសាស្ត្រ​បាត់ដំបង ប្លែក​យ៉ាង ពីព្រោះ​ទីនោះ គឺជា​តឹកតាង​ប្រវត្តិសាស្ត្រ​មួយ រវាង​កម្ពុជា និង​ថៃ​។

លោក​បញ្ជាក់​ថា «​មានអី​ប្លែក​ដែរ យើង​បាន​យល់​ដឹង​ច្រើន​» ។

តាម​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹង​ថា សារមន្ទីរ​ប្រវត្តិសាស្ត្រ​បាត់ដំបង មាន​អាយុកាល​១១៨​ឆ្នាំ​ហើយ​។

ទីនោះ​ជា​អតីត​សាលាខេត្ត​បាត់ដំបង ហើយ​គេ​ដឹង​ថា រចនា​ដោយ​ស្ថាបត្យករ​ជនជាតិ​អ៊ី​តា​លី​។ អគារ​បេតិកភណ្ឌ​នេះ ត្រូវ​បាន​សាងសង់​ឡើង​ក្នុង​ឆ្នាំ​១៩០៥ ជា​កន្លែង​ស្នាក់​នៅ​របស់​អតីត​អភិបាលខេត្ត លោក​ជំទាវ កថា ថន ឈុំ ពេល​ដែល​ខេត្តបាត់ដំបង ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​សៀម​។

កថា ថន ឈុំ គឺជា​សមាជិក​នៃ​គ្រួសា​របៀន (​ផ្ទះ​អ​បៃ​វង្ស​) ដែល​គ្រួសារ​នោះ​គ្រប់គ្រង​ខេត្តបាត់ដំបង អស់​៦​ជំនាន់​។

បន្ទាប់​ពី​ការ​ប្រគល់​ខេត្តបាត់ដំបង​មក​កម្ពុជា​វិញ តាម​រយៈ​សន្ធិសញ្ញា​បារាំង​-​សៀម ឆ្នាំ​១៩០៧ អគារ​នេះ បាន​ក្លាយជា​សាលាខេត្ត​សម្រាប់​ខេត្តបាត់ដំបង រហូត​ដល់​ឆ្នាំ​២០០៥​។

បច្ចុប្បន្ន​នេះ អគារ​បេតិកភណ្ឌ​នេះ គឺជា​សារមន្ទីរ​ប្រវត្តិសាស្ត្រ​បាត់ដំបង ដែល​ភ្ញៀវ​ទេសចរ​អាច​ដឹងគុណ​ចំពោះ​អគារ​ប្រវត្តិសាស្ត្រ​នេះ ឧបករណ៍​ភ្លេងបុរាណ ប្រវត្តិ​របស់​អភិបាលខេត្ត​បាត់ដំបង និង​រូបគំនូរ​សិល្បករ​ល្បី​ៗ ដែល​មានកំណើត​នៅ​ខេត្តបាត់ដំបង​។

សម្រាប់​អ្នក​ដែល​ចូល​ទីនោះ ពលរដ្ឋ​ខ្មែរ គឺ​ត្រូវ​ចំណាយ​១០០០​រៀល ហើយ​បរទេស​គឺ ១២.០០០ រៀល ។

ដោយ ៖ ស ផា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ