ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បើក​ជើងហោះហើរ​ទៅ​គោលដៅ​ថ្មី​បី ​ចាប់ពី​ពាក់កណ្តាល​ដល់​ចុងខែ​មិថុនា

7 ខែ មុន

ចាប់ពី​ពាក់កណ្តាល​ ដល់​ចុងខែ​មិថុនា ក្រុមហ៊ុន ឃែ​ម​បូ​ឌៀ អ៊ែ​ផត (Cambodia Airports) កម្ពុជា​បាន​ទាក់ទាញ​ និង​ត​ភ្ជាប់​ការ​ដឹក​ជញ្ជូន​ថ្មី​បី​គោលដៅ ដែល​រួម​មាននៅ​ឥណ្ឌា​មួយ​គោលដៅ…

ចាប់ពី​ពាក់កណ្តាល​ ដល់​ចុងខែ​មិថុនា ក្រុមហ៊ុន ឃែ​ម​បូ​ឌៀ អ៊ែ​ផត (Cambodia Airports) កម្ពុជា​បាន​ទាក់ទាញ​ និង​ត​ភ្ជាប់​ការ​ដឹក​ជញ្ជូន​ថ្មី​បី​គោលដៅ ដែល​រួម​មាននៅ​ឥណ្ឌា​មួយ​គោលដៅ និងចិន​ពីរ​គោលដៅ ។

ប្រភព​ដដែល​បាន​អះអាង ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា អង្គរ អ៊ែ​រ នឹង​ចាប់ផ្តើម​ដំណើរការ​ជើងហោះហើរ​ត្រង់​ពី​ទីក្រុងដេ​លី (Delhi ) មក​កាន់​ទីក្រុង​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី១៦ ខែមិថុនា ដោយមាន​ជើងហោះហើរ​ចំនួន៤ជើង​ក្នុង​មួ​យស​ប្តា​ហ៍ និងមានការ​ផ្តល់​ជូន​តម្លៃ​សំបុត្រ​ពិសេស​ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ដោយឡែក​ក្រុមហ៊ុន​អាកាសចរណ៍​ខេ​ម​បូ​ឌា អ៊ែ​រ​វ៉េ វិញនឹង​ចាប់ផ្តើម​ដំណើរការ​ជើងហោះហើរ​ថ្មី​ទៅ​កាន់​ទីក្រុង​ណា​ន​ថុ​ង ប្រទេស​ចិន ចាប់ពី​ថ្ងៃ​ទី១៥ ខែមិថុនា​នេះ​តទៅ​ ។

គោលដៅ ណា​ថុ​ង នេះ​ គឺក្រុមហ៊ុន​នឹង​ប្រតិបត្តិការ​ហោះហើរ​បី​ជើង ​ក្នុង​មួ​យស​ប្តា​ហ៍ រៀងរាល់ថ្ងៃ​អង្គារ ព្រហស្បតិ៍ និងសៅរ៍​ ។
ហើយ​ក្រុមហ៊ុន​អាកាសចរណ៍ Xiamen Airlines វិញ​ក៏​ប្រកាស​ថា នឹង​ចាប់ផ្តើម​ដំណើរការ​ជើងហោះហើរ​ថ្មី​រវាង​ទីក្រុង​ភ្នំពេញ និងទីក្រុង​ឆុង​ឈី​ង ចាប់ពី​ថ្ងៃ​ទី២១ ខែមិថុនា​តទៅ​ផង​ដែរ​ ជាមួយ​ជើងហោះហើរ​បួន​ជើង​ក្នុង​មួ​យស​ប្តា​ហ៍រៀងរាល់ថ្ងៃ​ច័ន្ទ ពុធ សុក្រ និងអាទិត្យ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ