ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​មនុស្ស​២​នាក់ជាមួយ​ថ្នាំ.​ញៀ.ន.​ជិត​១​គីឡូក្រាម

1 អាទិត្យ មុន
  • កំពង់ឆ្នាំង

ខេត្ត​កំពង់ឆ្នាំង ​៖ កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពង់ឆ្នាំង បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​២​នាក់​ជាមួយ​វត្ថុ​តាង​ថ្នាំ​ញៀន​ជិត​១​គីឡូក្រាម បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៤ ​នេះ ដើម្បី​ចាត់ការ​បន្ត​តាម​នី​​តិ​វិធី​ច្បាប់​ ។…

ខេត្ត​កំពង់ឆ្នាំង ​៖ កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពង់ឆ្នាំង បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​២​នាក់​ជាមួយ​វត្ថុ​តាង​ថ្នាំ​ញៀន​ជិត​១​គីឡូក្រាម បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៤ ​នេះ ដើម្បី​ចាត់ការ​បន្ត​តាម​នី​​តិ​វិធី​ច្បាប់​ ។

លោក ហ៊ុ​ល វាសនា ស្នងការ​រង​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា ក្រោម​ការ​ដឹកនាំ​បញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ តេ​ង ច័ន្ទ​ណាត ជា​ស្នងការ​ដោយ​មានការ​សម្របសម្រួល​និ​តិ​វិធី ពី​លោក​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​ដា​លា​ដំបូង​ខេត្ត នៅ​វេលា​ម៉ោង​១២ និង​៤០​នាទី ថ្ងៃ​ទី​១០ ខែ
មិថុនា ឆ្នាំ​២០២៤ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​ចុះ​បង្ក្រាប​គ្រឿងញៀន ១​ករណី ឃាត់ខ្លួន​ជនសង្ស័យចំនួន​២​នាក់​។

១-​ឈ្មោះថេ​ង ធី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ​ជា​កសិករ រស់នៅ​ក្នុងភូមិ​ច្រក​ស្តេច ឃុំ​ពាម ស្រុក​សាមគ្គី​មាន​ជ័យ​ និង២-​ឈ្មោះ សុខ សា​រ៉​ន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ​​ជា​កសិករ រស់នៅ​ភូមិ​ដើម​ពពេល ឃុំ​ថ្ម​ឥដ្ឋ ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​ ។

លោកស្នងការ​រងបាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន នា​ពេល​នោះ​សមត្ថកិច្ច​រក​ឃើញ​វត្ថុ​តាង​ថ្នាំ​ញៀនចំនួន​១៤​កញ្ចប់ ធំ៣​កញ្ចប់ ទម្ងន់​ជិត​១​គីឡូក្រាម ទូរ​សព្ទ​ដៃ​២​គ្រឿង ម៉ូតូ​១​គ្រឿង និង​សម្ភារវេច​ខ្ចប់​មួយ​ចំនួន​ទៀត​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ