ខេត្តកំពត ៖ ឯកឧត្តមម៉ៅ ធនិន អភិបាលខេត្តកំពតបានមានប្រសាសន៍ថា កូនត្នោតដាំនៅតាមព្រំដែនងាប់ទាំងអស់ លោកចៅហ្វាយស្រុកកំពង់ត្រាចជួយពិនិត្យ និងដាំឡើងវិញផង ជាពិសេស ខាងនគរបាលការពារព្រំដែន ឯកឧត្តមបានប្រសាសន៍បែបនេះ កាលពីព្រឹកថ្ងៃទី១២ មិថុនា ឆ្នាំ២០២៤ ខណៈឯកឧត្តមអញ្ជើញចូលរួមប្រកាសចូលកាន់តំណែងសមាជិកក្រុមប្រឹក្សាស្រុកកំពង់ត្រាចចំនួន១៩នាក់ ។
ឯកឧត្តមអភិបាលបានមានប្រសាសន៍បន្តថា លោកខន អភិបាលស្រុកនិងលោកមេឃុំនគរបាលការពារព្រំដែន បើមេវរចូលនិវត្តន៍ក៏ដោយ អ្នកចូលក្រោយៗត្រូវតែមានឆន្ទះ និងមនសិការជួយថែមើល ព្រោះដើមត្នោតយើងបានដាំកន្លងមក ស្រាប់តែងាប់ទាំងអស់បែបនេះ ។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ដើមត្នោតជាអត្តសញ្ញាណរបស់ខ្មែរ ។ ឯកឧត្តមបានឱ្យលោកចាន់ រិទ្ធ ប្រធានមន្ទីរកសិកម្ម គិតដាំកូនត្នោតនេះជាការចាំបាច់ ។ លោកបានប្រាប់ទៅលោកប្រធានស្ដីទីរៀបចំដែនដីខេត្តកំពត និងលោកអភិបាលស្រុកកំពង់ត្រាច ត្រូវពិនិត្យរឿងដីនៅតាមព្រំដែនឡើងវិញ មិនចាំថាអាណត្តិមុន អាណត្តក្រោយទេ ហេតុអ្វីដីរបស់រដ្ឋសោះ ស្រាប់តែមានប្លង់ជាកម្មសិទ្ធិ។
ឯកឧត្តមអភិបាលថា ត្រូវតែយកដីរបស់រដ្ឋនោះមកវិញ មិនថាដីព្រែកដី បឹងអូរអីទេ។ ឯកឧត្តមបានលើកហែតុផលបែបនេះ ព្រោះមានមនុស្សមួយចំនួនបានយកគ្រឿងចក្រលួចចុះកាយដីព្រែកកំពង់ត្រាចយកជិត2ហិកតា កាលពីពេលថ្មីៗនេះ។
ឯកឧត្តមម៉ៅ ធនិន មានប្រសាសន៍ថា តើអ្នកយកដីរបស់រដ្ឋនោះមកពីណា ហើយកុំសំអាងថា ដីធ្លាប់អាស្រាយផល ។ ទោះជាបែបណា គេមិនទាន់ដឹងគម្រោងព្រែកជីកហ្វូណនតេជោជីកឆ្លងកាត់តាមព្រែកកំពង់ត្រាចពិតប្រាកដនៅឡើយទេ ប៉ុន្តែប្រជាពលរដ្ឋឯណ្ណោះវិញនាំគ្នាទៅបោះបង្គោលព្រំដីក្នុងព្រែកកំពង់ត្រាចយ៉ាងផុលផុស។
ចែករំលែកព័តមាននេះ