ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«កូនអ្នកមានជីវភាពធូរធារ មិនប្រាកដថា ជោគជ័យនោះទេ បើមិនខិតខំប្រឹងសិក្សារៀន»

4 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ពាក្យ​មួយ​សម្រាប់​ដាស់តឿន ដល់​សិស្សានុសិស្ស​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖«​កូន​អ្នកមាន ជីវភាព​ធូរធារ មិន​ប្រាកដ​ថា…

រាជធានី​ភ្នំពេញ ៖ ជា​ពាក្យ​មួយ​សម្រាប់​ដាស់តឿន ដល់​សិស្សានុសិស្ស​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖«​កូន​អ្នកមាន ជីវភាព​ធូរធារ មិន​ប្រាកដ​ថា ជោគជ័យ​នោះ​ទេ បើ​ពួក​គេ​មិន​ខិតខំ​ប្រឹង​សិក្សា​រៀនសូត្រ និង​ពង្រឹងសមត្ថភាព​ខ្លួនឯង​»​។

ថ្លែង​នា​ឱកាស​អញ្ជើញ​ជា​អធិបតី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ លី​ម​កុង​វី​ង នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២៤ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ឲ្យ​ដឹង​ថា កូន​អ្នកមាន​ជីវភាព​ខ្វះខាត ឬ​កូន​កសិករ បើ​មានការ​ខិតខំ​រៀនសូត្រ មាន​សមត្ថភាព​ក៏​អាច​ក្លាយជា​ធនធានមនុស្ស​ដ៏​សំខាន់ សម្រាប់​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ដែរ ។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​ធិ​បតី នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា ៖ «​អ្នកខ្លះ​កើត​នៅ​គ្រួសារ​ក្រីក្រ​នៅ​ខេត្ត​ឆ្ងាយ អ្នកខ្លះ​កើតមក​ជា​កូន​អ្នក​ធូរធា​នៅ​ក្រុង ប៉ុន្ដែ​មានឱកាស​រៀនសូត្រ គឺ​អាច​ឲ្យ​បិទ​គម្លាត ភាព​ជោគជ័យ​របស់​ឪពុក​-​ម្ដាយ មិន​ធានា​ជោគជ័យ​របស់​កូន​ទេ មិនមែន​កើតមក​យើង​នៅ​ក្នុង​គ្រួសារ​ក្រីក្រ បើ​គ្មាន​ឱកាស អាហ្នឹង​អាច​លំបាក ប៉ុន្ដែ​បើ​មានឱកាស​រៀនសូត្រ​ដូច​គ្នា គាត់​អាច​មាន​សមត្ថភាព​មក​សិក្សា​បាន​តស៊ូ​បាន​រៀនសូត្រ បាន​អាហារូបករណ៍ ហើយ​កូន​អ្នកមាន​ជីវភាព​ធូរធា មិន​ប្រាកដ​ថា ជោគជ័យ​ទេ បើ​មិន​ខំប្រឹង​ប្រឹងរៀន​)» ។ សម្ដេច​ធិ​បតី នាយក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា នៅ​តាម​បណ្ដាញ​សង្គម អ្នកមាន​ប្រវត្តិ​លំបាក ឬ​កូនកំព្រា ឥឡូវ​មាន​សមត្ថភាព​ដឹកនាំ​អ្វីមួយ អ្នក​ដែល​ធ្លាប់​ជា​កូនចៅ​ធូរធារ ក៏​ធ្លាក់ខ្លួន​ដែរ រឿង​នេះ​មិន​ថា នៅ​កម្ពុជា ឬ​ប្រទេស​ក្រៅ​នោះ​ទេ ។

បើ​តាម​សម្ដេច​នាយក​រដ្ឋមន្ដ្រី បាន​អះអាង​ថា រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​នេះ បន្ត​ដាក់​អាទិភាព​ធំ​ណាស់​ទៅ​លើ​ការ​អភិវឌ្ឍ​ធនធានមនុស្ស ដោយ​ផ្ដោត​សំខាន់​ទៅ​លើ​សុខភាព និង​ការ​អប់រំ ។ រាជរដ្ឋាភិបាល ក៏​ដូច​ជា ក្រសួង​អប់រំ​ត្រឹមតែ​ជា​អ្នក​ដាក់​ចេញ​នូវ​គោលនយោបាយ គោលការណ៍ និង​ការ​ផ្ដល់​ការ​អនុគ្រោះ​ដល់​ការ​អប់រំ ប៉ុន្ដែ​អ្នក​ដែល​ចូលរួម​ដោយ​ផ្ទាល់ ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ឱ្យ​មានការ​រីក​ចម្រើន​ទៅ​បាន គឺជា​គ្រឹះស្ថានសិក្សា ជា​ពិសេស​គ្រឹះស្ថានឧត្តមសិក្សា​ដោយ​ផ្ទាល់​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ