បង្ហាញមុខជនសង្ស័យ២៧នាក់ពាក់ព័ន្ធករណីបង្កហិ.ង្សា កាន់កា.ប់អាវុ.ធគ្មានច្បាប់ និងទទួលផលចោរកម្ម
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២៤ ស្នងការនគរបាលរាជធានីភ្នំពេញ
រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២៤ ស្នងការនគរបាលរាជធានីភ្នំពេញ
រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២៤ ស្នងការនគរបាលរាជធានីភ្នំពេញធ្វើសន្និសិទសាព័ត៌មានបង្ហាញមុខ ជនសង្ស័យចំនួន២៧នាក់ ដែលជាក្រុមក្មេងទំនើង បង្កហឹង្សាដោយចេតនា ,កាប់កាប់អាវុធខុសច្បាប់មានរហស្សនាមដូចជា ធីម ភូមិ ធីម ប្លុកតាន់ និង ធីម ធីអឹម (ហៅធីម ធូបមូស) និងជនសង្ស័យទទួលផលចោរកម្មបន្ទាប់ពី សមត្ថកិច្ច នៅតាមបណ្តាខណ្ឌចំនួន៣ រួមមានខណ្ឌ កំបូល ខណ្ឌដូនពេញន និង ខណ្ឌសែនសុខ ធ្វេីការស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអោយដឹងថា ដោយមានការអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក បានធ្វើសន្និសីទសារព័ត៌មាន បង្ហាញមុខសញ្ញាជនសង្ស័យសរុប២៧នាក់ ដែលសមត្ថកិច្ច តាមលខណ្ឌ ធ្វើការបង្ក្រាបបានជាបន្តបន្ទាប់ ។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានអោយដឹងទៀតថា ជនសង្ស័យទាំងនោះបានប្រព្រឹត្តបទល្មើសរួមមាន៖
ទី១-ករណីក្រុមក្មេងទំនើង បង្កហឹង្សាដោយចេតនា ត្រូវបានកម្លាំងនគរបាលខណ្ឌកំបូលឃាត់ខ្លួនបានចំនួន២១នាក់ ពាក់ព័ន្ធបទល្មើសបង្កហិង្សា កាន់កាប់អាវុធខុសច្បាប់ និង កាប់ប្លន់យកស្លាកលេខម៉ូតូ ។
ទី២-ពាក់ពន្ធទទួលផលចោរកម្ម ត្រូវបានកម្លាំងនគរបាលអធិការដ្ឋាន ខណ្ឌសែនសុខ ស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យចំនួន ១នាក់ ដកហូតបានម៉ូតូចំនួន ១៣គ្រឿង និង ស្លាក់លេខម៉ូតូ ចំនួន១៥បន្ទះ ។
ទី៣-ជាក្រុមក្មេងទំនើង បង្កហិង្សាតាមសួនច្បារសាធារណៈ ត្រូវបានត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញឃាត់ខ្លួនបានចំនួន ៥នាក់ជាភេទទីបី(ប្រុសក្លែងភេទជាស្រី) ។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអោយដឹងទៀតថា ដោយមានបទបញ្ជារពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា, ឯកឧត្តមឧត្តមសេនីយ៍ ឯកជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលលោកបានដាក់បទបញ្ជា និងវិធានការណ៍យ៉ាងម៉ឺងម៉ាត់ក្នុងការបង្ការទប់ស្កាត់ក្រុមក្មេងទំនើងនិងចាត់វិធានការក្នុងការបង្ក្រាបបទល្មើសផ្សេងទៀតដូចជាបទល្មើសលួច ឆក់ ប្លន់ក្នុងកំឡុង ដែល បង្ការទប់ស្កាត់បង្ក្របក្មេងទំនើង ដើម្បីការពារ ថែរក្សាសន្តិសុខ សុវត្តិភាពជួនប្រជាពលរដ្ឋ៕
ចែករំលែកព័តមាននេះ