សម្តេចតេជោ ទម្លាយថា បានធ្វើការជាមួយថ្នាក់ដឹកនាំ CIA តាំងតែពីឆ្នាំ១៩៩៧ មកម្ល៉េះ
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានទម្លាយថា សម្តេចបានធ្វើការជាមួយថ្នាក់ដឹកនាំ CIA…
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានទម្លាយថា សម្តេចបានធ្វើការជាមួយថ្នាក់ដឹកនាំ CIA…
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានទម្លាយថា សម្តេចបានធ្វើការជាមួយថ្នាក់ដឹកនាំ CIA តាំងតែពីឆ្នាំ១៩៩៧ មកម្ល៉េះ ។
ការទម្លាយរឿងសម្ងាត់ជាចំហរនេះ បន្ទាប់ពីកាសែត The Diplomat បានចេញផ្សាយ ថា លោក Bill Burns នាយក CIA មិនបានជួបជាមួយ លោក ហ៊ុន សែន ទេ ដូចដែលសម្តេចបានលើកឡើងកាលពីប៉ុន្មានថ្ងៃមុន ។
យោងតាមបណ្តាញសង្គមរបស់សម្តេច នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ សម្តេចតេជោ បានសរសេយ៉ាងដូច្នេះថា ៖ ” បើស្គាល់ ហ៊ុន សែន មិនច្បាស់ទេ សូមកុំលេងជាមួយ ហ៊ុន សែន” ។
សម្តេចតេជោ បានលើកឡើងថា ថ្ងៃ១២ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ដេវីត ហួត (David Hutt) សរសេរផ្សាយនៅលើកាសែត The Diplomat ថា លោក Bill Burns នាយក CIA មិនបានជួបជាមួយ លោក ហ៊ុន សែន ទេ ដូចដែលខ្ញុំបានលើកឡើងកាលពីប៉ុន្មានថ្ងៃមុន ដែលខ្ញុំបាននិយាយទៅកាន់អគ្គនាយក CIA កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ។
ដើម្បីអស់ចម្ងល់ សម្តេចតេជោបានគូសបញ្ជាក់ថា ៖ “តាមអ្វីដែលលោក Hutt លើកឡើងសំដៅថា ខ្ញុំភ័ន្តច្រឡំ ។ ខ្ញុំគួរតែនិយាយដោយចំហរថា ខ្ញុំបានធ្វើការជាមួយថ្នាក់ដឹកនាំ CIA តាំងតែពី ឆ្នាំ១៩៩៧ មកម្ល៉េះ” ។
ជាមួយគ្នានោះដែរ សម្តេចតេជោ បានរៀបរាប់ថា ជំនួបដែលសំខាន់គឺនាយកចារកម្មជាតិ (National Intelligence) លោក James Clapper ជួបឆ្នាំ២០១១ នៅផ្ទះរាជធានីភ្នំពេញ ។
ឆ្នាំ២០១២ ជួបជាមួយ នាយក CIA លោក David Patraeus នៅផ្ទះរាជធានីភ្នំពេញ និងជំនួបចុងក្រោយជាមួយនាយក CIA លោក Bill Burns ឆ្នាំ២០២៤ នៅផ្ទះទីក្រុងតាខ្មៅ ។
ជាមួយគ្នានោះដែរ សម្តេចតេជោបានក៏បានឲ្យដឹងថា ករណីមិនមានការជួបគ្នាផ្ទាល់ ខ្ញុំក៏បញ្ជូនតំណាងរបស់ខ្ញុំទៅជួបថ្នាក់ដឹកនាំ CIA នៅទីក្រុងវ៉ាស៊ីនតោន រាប់ទាំងលោក Mike Pompeo ដែលក្រោយមកក្លាយជារដ្ឋមន្ត្រីការបរទេសរបស់អាមេរិក ជំនាន់ប្រធានាធិបតី ដូណាល់ ត្រាំ ។
សម្តេចតេជោ ក៏បានគូសបញ្ជាក់ទៀតថា ៖ “កិច្ចសហការសំខាន់របស់យើង គឺប្រឆាំងភេវរកម្ម ដែលមិនមែនជាកិច្ចសហការប្រឆាំងប្រទេសមួយណាឡើយ ។ កម្ពុជាក៏មានកិច្ចសហការផ្នែកចារកម្មជាមួយប្រទេសផ្សេងទៀត ព្រោះនេះជាដំណើរធម្មតា នៃរដ្ឋមួយ ដែលមានអធិបតេយ្យភាព ។
អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលប៉ិនប្រសព្វស្ទើរគ្រប់យុទ្ធសាស្ត្រ ក៏បានគូសបញ្ជាក់បន្ថែមថា ៖ “ឃើញទឹកស្ងប់កុំគិតថា ក្នុងទឹកគ្មានត្រី។ ពេល ហ៊ុន សែន មិននិយាយកុំគិតថា ហ៊ុន សែន មិនចេះនិយាយ” ៕
ចែករំលែកព័តមាននេះ