ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ដាណឺម៉ាក ​ដកផលិតផលមីកញ្ចប់ Buldak របស់កូរ៉េចេញពីទីផ្សារ ព្រោះតែមាន​រសជាតិ​ហិរ​ពេក

1 អាទិត្យ មុន

 (អន្តរជាតិ)៖ ទីភ្នាក់ងារចំណីអាហាររបស់ប្រទេសដាណឺម៉ាក បានប្រកាសបញ្ជារឱ្យដកផលិតផលមីកញ្ចប់ Buldak របស់កូរ៉េ ដែលជាផលិតផលល្បី ក្រោមមូលហេតុថា មីបញ្ចប់នេះ ហិរខ្លាំងពេក អាចមានបញ្ហាសុខភាពសម្រាប់អ្នកទទួលទាន។…

 (អន្តរជាតិ)៖ ទីភ្នាក់ងារចំណីអាហាររបស់ប្រទេសដាណឺម៉ាក បានប្រកាសបញ្ជារឱ្យដកផលិតផលមីកញ្ចប់ Buldak របស់កូរ៉េ ដែលជាផលិតផលល្បី ក្រោមមូលហេតុថា មីបញ្ចប់នេះ ហិរខ្លាំងពេក អាចមានបញ្ហាសុខភាពសម្រាប់អ្នកទទួលទាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Korea Times

រដ្ឋបាលចំណីអាហាររបស់ដាណឺម៉ាកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា ផលិតផលរបស់មីកញ្ចប់ Buldak នៃក្រុមហ៊ុន Samyang Foods ចំនួនបីត្រូវបានគេវាយតម្លៃថាលើសកម្រិតនៃសារធាតុ capsaicin ដែលជាសមាសធាតុសកម្មនៃម្ទេស វាអាចមានគ្រោះថ្នាក់ក្នុងបរិមាណខ្ពស់អាចនាំឱ្យប៉ះពាល់ដល់សុខភាពដូចជាចង្អោរ ក្អួត ឈឺពោះ និងរាគ។

ផលិតផលទាំងបីរបស់ក្រុមហ៊ុនមាន  Samyang Buldak Hot Chicken Ramen 3x Spicy, Samyang Buldak Hot Chicken Ramen 2x Spicy និង Samyang Hot Chicken Flavor Ramen Stew Type កំពុងត្រូវបានដកចេញពីការលក់នៅក្នុងប្រទេសដាណឺម៉ាក។ សេចក្តីថ្លែងការណ៍បានបន្ថែមថា «ប្រសិនបើប្រជាជនខ្លួនមានផលិតផល គួរតែបោះចោល ឬប្រគល់វាទៅហាងដែលពួកគេទិញ»។

ផលិតផល Samyang មានការពេញនិយមយ៉ាងខ្លាំងនៅក្រៅប្រទេស ដោយប្រាក់ចំណេញប្រតិបត្តិការរបស់ក្រុមហ៊ុនបានកើនឡើងខ្ពស់បំផុតដល់ទៅជាង១១០ដុល្លារក្នុងឆ្នាំ២០២៣។ Samyang Foods បាននិយាយថា វាជាលើកទីមួយហើយដែលផលិតផលរបស់ក្រុមហ៊ុនត្រូវបានប្រមូលមកវិញ ដោយសារតែមូលហេតុថារសជាតិហិរខ្លាំងពេក។ ក្រុមហ៊ុនក៏បាននិយាយថា ខ្លួនកំពុងពិនិត្យយ៉ាងដិតដល់នូវបទប្បញ្ញត្តិរបស់ដាណឺម៉ាក។

សូមរំលឹកថា Samyang Foods បានឃើញតម្លៃភាគហ៊ុនរបស់ខ្លួនកើនឡើង ៧០ភាគរយក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពី buldak carbonara ramen កំពុងល្បីល្បាញនៅលើ TikTok ហើយផលិតផលនេះកំពុងពេញនិយមខ្លាំងនៅសហរដ្ឋអាមេរិក៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ