រាជធានីភ្នំពេញ ៖ ភ្លៀងមួយមេធំ លាយឡំខ្យល់កន្ត្រាក់ បណ្តាលអោយដើមក្ងោក ពុកផុយមួយដើមធំ បាក់សង្កត់ត្រូវលើរថយន្តស៊េរីទំនើបមួយគ្រឿង រងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៤នឹង៤០នាទីរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅនៅចំណុចក្លឹប NINE9 ផ្លូវសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីសន្តិសុខយាមនៅចំណុចក្លឹបខាងលើ បានប្រាប់អោយដឹងថា ដើមក្ងោកនោះ មានសភាពពុកផុយយូរណាស់មកហើយ ។
ប្រភពដដែលបន្តទៀតថា មុនកើតហេតុមានភ្លៀងមួយមេធំ លាយឡំនិងខ្យល់កន្ត្រាក់ ក៏បណ្ដាលឲ្យដើមក្ងោកនោះ បាក់រលំសង្កត់ត្រូវរថយន្តស៊េរីទំនើបម៉ាក Alphard ពណ៌ខ្មៅ របស់ម្ចាស់ទីតាំង បណ្តាលអោយរងការខូចខាតផ្នែកដំបូលរថយន្ដយ៉ាងដំណុំ។ ទោះជាយ៉ាងណា នៅក្នុងហេតុការណ៍នោះ មិនបង្កឲ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋឡើយ ។
ក្រោយកើតហេតុ អាជ្ញាធរខណ្ឌដូនពេញ រាយការណ៍ជូនក្រសួងសាធារណៈការ និងដឹកជញ្ជូន ដាក់កម្លាំងចុះកាត់ដើមឈើចេញភ្លាមៗ និងសល់តែរថយន្តខូចខាត ប្រគល់ម្ចាស់យកទៅជួសជុលដោយខ្លួនឯង ៕




ចែករំលែកព័តមាននេះ