ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាមបុគ្គល​៣​ប្រភេទ​នេះ ​ទទួលទានកាហ្វេ​

4 ខែ មុន

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីបុគ្គល៣ប្រភេទដែលមិនគួរពិសាកាហ្វេ។ តើមានអ្វីខ្លះទៅ?

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីបុគ្គល៣ប្រភេទដែលមិនគួរពិសាកាហ្វេ។ តើមានអ្វីខ្លះទៅ?

កូនក្មេងដែលកំពុងធំលូតលាស់មិនគួរញ៉ាំកាហ្វេនោះទេ ព្រោះវាអាចប៉ះពាល់ដល់ការធំលូតលាស់ ដោយបង្អាក់មិនឱ្យរាងកាយលូតលាស់បានល្អនោះឡើយ។ ជាពិសេស ក្រោយពេលដែលផឹករួច វានឹងធ្វើឱ្យអ្នកវិលមុខ ងងុយតែគេង ដោយពិបាកផ្តោតអារម្មណ៍ក្នុងការសិក្សាខ្លាំងណាស់។

អ្នកដែលមានជំងឺបេះដូងមិនគួរញ៉ាំកាហ្វេឡើយ ព្រោះសារធាតុកាហ្វេអ៊ីនដែលមានក្នុងនោះនឹងធ្វើឱ្យប៉ះពាល់ដល់បេះដូងជាខ្លាំង ដោយធ្វើឱ្យបេះដូងរងសម្ពាធខ្លាំងណាស់។ ដូច្នេះ អ្នកគួរតែកែទម្លាប់ពិសាកាហ្វេនេះចេញដើម្បីសុខភាពបេះដូងរបស់អ្នក។

អ្នកដែលមានជំងឺពុកឆ្អឹង ក៏មិនគួរញ៉ាំកាហ្វេដែរ ព្រោះវាអាចធ្វើឱ្យអាការៈពុកឆ្អឹងរបស់អ្នកកាន់តែធ្ងន់ធ្ងរបាន។ ដូច្នេះ អ្នកគួរតែកាត់បន្ថយក្នុងការពិសា ដើម្បីសុខភាពឆ្អឹងរបស់អ្នក។

បុគ្គលដែលកំពុងប្រើថ្នាំ ក៏មិនគួរផឹកកាហ្វេដែរ ព្រោះសារធាតុកាហ្វេអ៊ីនអាចបង្អាក់មិនឱ្យថ្នាំនោះមានប្រសិទ្ធភាព ដោយធ្វើឱ្យសុខភាពរបស់អ្នកប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់។ ដូច្នេះ អ្នកគួរតែប្រយ័ត្នឱ្យបានខ្ពស់ជាទីបំផុត ទើបសុខភាពមិនទ្រុឌទ្រោមទៅៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ