រាជធានីភ្នំពេញ ៖ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនបានជនបង្កហេតុភេទទី៣ ចំនួន០៥នាក់ កាលពីយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ពេលចុះអនុវត្តបង្ការទប់ស្កាត់និងបង្ក្រាប ក្រុមក្មេងទំនើងបង្កអសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ។
ហេតុការនេះបង្កឡើង ដោយក្រុមក្មេងៗប្រុសភេទទី៣ ចំនួន០២ក្រុម ម្ខាងមានគ្នាចំនួន០៣នាក់ និងម្ខាងទៀតមានគ្នា០២នាក់ បានធ្វើសកម្មភាពវាយតប់គ្នា នៅលើសួនច្បារវត្តបទុមវតី ផ្លូវសុធារស ភូមិ២ សង្កាត់ចតុមុខខណ្ឌដូនពេញ ។
ស្របពេល ដែលកម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍ បាននិងកំពុងបង្កើនការត្រួតពិនិត្យសមាសភាពក្មេងទំនើង ក្នុងមូលដ្ឋាន និងក្រៅមូលដ្ឋាន ពិនិត្យមធ្យោបាយសង្ស័យ កន្លែងប្រមូលម្តុំផ្សេងៗ និងជាសប្បាយភាពដូចជា គោលដៅសួនវត្តបទុមវត្តី បឹងកក់។ល។ ក្នុងអំឡុងពេលចុះល្បាត ក៏បានឃើញក្មេងទំនើងជាភេទទី៣ មាន០២ក្រុម មានគ្នាសរុប ចំនួន៥នាក់ មានជម្លោះវាយគ្នា ទៅវិញ ទៅមក ដោយសារដណ្តើមប្រុសស្នេហ៍ រវាងក្មេងៗ ភេទទី៣ (មិនមានរបួសស្នាម) វេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ។
ភ្លាមនោះកម្លាំងជំនាញ ដែលមានភារកិច្ចឈរជើងត្រួតពិនិត្យសភាពការណ៍ក្មេងទំនើង និងបទល្មើសព្រហ្មទណ្ឌផ្សេងៗ នៅគោលដៅសួនមុខវត្តបទុម គោលដៅ(ស្តុប)ខាងលើ ក៏បានចេញអន្តរាគមន៍ ឃាត់ខ្លួនបានជនបង្កហេតុភេទទី៣ ចំនួន០៥នាក់ នេះយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ដើម្បីធ្វើការសាកសួរ ។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បាននិងកំពុងអនុវត្តន៍បន្តនីតិវិធីច្បាប់ ៕

ចែករំលែកព័តមាននេះ