ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វៀតណាម​ចង់​ដោះ​ស្រាយ​វិវាទ​ដែន​សមុទ្រ​ជា​មួយ​ចិន​ដោយ​គោរព​ផល​ប្រយោជន៍​គ្នា​ទៅ​វិញ​ទៅ​មក

1 អាទិត្យ មុន

ទី​ក្រុង​ហាណូយ៖ ប្រធានា​ធិបតី​វៀតណាម​ដែល​ទើប​តែ​ស្បថ​ចូល​កាន់​តំណែង​ថ្មី​ៗ​ចាប់​ផ្ដើម​បញ្ចេញ​សារ​នយោបាយ​ជា​បណ្ដើរ​ៗ​ហើយ​ពាក់​ព័ន្ធ​នឹង​ការ​ដោះ​ស្រាយ​បញ្ហា​ជម្លោះ​បូរណ​ភាពទឹក​ដី​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​។ ក្នុង​នាម​ជា​អ្នក​ជំនាញ​ផ្នែក​នគរបាល និង​សន្តិ​សុខ​ជាតិ លោក​តូឡាម​សង្ឃឹម​ថា​បញ្ហា​ជម្លោះ​ដែន​សមុទ្រ​រវាង​វៀតណាម និង​ចិន​អាច​ដោះ​ស្រាយ​បាន​​ល្អ​។ នៅថ្ងៃ​អង្គារ​​នេះ លោក​តូឡាម​ប្រាប់​​​​ឯក​អគ្គ​រដ្ឋ​ទូត​ចិន​ប្រចាំ​ទី​ក្រុង​ហាណូយ​ថាវា​​​ជា​រឿង​សំខាន់​ណាស់​ដែល​ប្រទេស​ទាំង​២​ត្រូវ​តែ​គ្រប់​គ្រង​​ជម្លោះ​នេះ​ឱ្យ​បាន​ល្អ​។ ប្រទេស​ទាំង​២​ត្រូវ​តែ​គោរ​ព​ និង​ឱ្យ​តម្លៃ​ផល​ប្រយោជន៍​ជាតិ​របស់​គ្នា​ទៅ​វិញ​ទៅ​មក​ទើប​អាច​រស់​នៅ​បាន​សុខ​សាន្ត​ជា​មួយ​គ្នា​។…

ទី​ក្រុង​ហាណូយ៖ ប្រធានា​ធិបតី​វៀតណាម​ដែល​ទើប​តែ​ស្បថ​ចូល​កាន់​តំណែង​ថ្មី​ៗ​ចាប់​ផ្ដើម​បញ្ចេញ​សារ​នយោបាយ​ជា​បណ្ដើរ​ៗ​ហើយ​ពាក់​ព័ន្ធ​នឹង​ការ​ដោះ​ស្រាយ​បញ្ហា​ជម្លោះ​បូរណ​ភាពទឹក​ដី​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​។ ក្នុង​នាម​ជា​អ្នក​ជំនាញ​ផ្នែក​នគរបាល និង​សន្តិ​សុខ​ជាតិ លោក​តូឡាម​សង្ឃឹម​ថា​បញ្ហា​ជម្លោះ​ដែន​សមុទ្រ​រវាង​វៀតណាម និង​ចិន​អាច​ដោះ​ស្រាយ​បាន​​ល្អ​។

នៅថ្ងៃ​អង្គារ​​នេះ លោក​តូឡាម​ប្រាប់​​​​ឯក​អគ្គ​រដ្ឋ​ទូត​ចិន​ប្រចាំ​ទី​ក្រុង​ហាណូយ​ថាវា​​​ជា​រឿង​សំខាន់​ណាស់​ដែល​ប្រទេស​ទាំង​២​ត្រូវ​តែ​គ្រប់​គ្រង​​ជម្លោះ​នេះ​ឱ្យ​បាន​ល្អ​។ ប្រទេស​ទាំង​២​ត្រូវ​តែ​គោរ​ព​ និង​ឱ្យ​តម្លៃ​ផល​ប្រយោជន៍​ជាតិ​របស់​គ្នា​ទៅ​វិញ​ទៅ​មក​ទើប​អាច​រស់​នៅ​បាន​សុខ​សាន្ត​ជា​មួយ​គ្នា​។ ខាង​លើ​នេះ​ជា​សេចក្ដី​ថ្លែង​ការណ៍​របស់​ខុទ្ទ​កាល័យ​ប្រធានា​ធិបតី​វៀតណាម​។​

​ប្រទេស​ចិន​ជា​ដៃ​គូ​ពាណិជ្ជ​កម្មដែល​ធំ​ជាង​គេ​របស់​វៀតណាម​។ ​ប៉ុន្តែ​ប្រទេស​​​ទាំង​២​​ក៏​​​មាន​ជម្លោះ​រ៉ាំ​រ៉ៃ​ជា​មួយ​គ្នា​នៅ​ក្នុង​បញ្ហា​ដែន​សមុទ្រ​តាំង​ពី​យូរ​មក​ហើយ​ផង​ដែរ​​។ លោក​តូឡាម​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា​ប្រទេស​ទាំង​២​ចាំ​បាច់​ណាស់​ត្រូវ​គោរព​ផល​ប្រយោជន៍​ស្រប​ច្បាប់​របស់​គ្នា​ទៅ​វិញ​ទៅ​មក​។ ប្រទេស​ទាំង​២​​ត្រូវ​តែ​ស្វះ​ស្វែង​រក​ដំណោះ​ស្រាយ​​​ដែល​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា និង​ពេញ​ចិត្ត​ពេញ​ថ្លើម​ទាំង​អស់​គ្នា​ ហើយ​​ក៏​ត្រូវ​​ស្រប​ទៅ​តាម​ច្បាប់​អន្តរ​ជាតិ​​ផង​ដែរ​។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន ក្រសួង​ការ​បរទេស​វៀតណាម​សម្ដែ​ង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​នៅ​ពេល​នាវា​ឃ្លាំ​​របស់​ចិន​​​បង្ហាញ​ខ្លួន​នៅ​តំបន់​សេដ្ឋ​កិច្ច​ផ្ដាច់​មុខ​របស់​វៀតណាម​ (មាន​ន័យ​ថា​បើក​ចូល​តំបន់​ដែល​វៀតណាម​ចាត់​ទុក​ថា​ជា​សមុទ្រ​របស់​ខ្លួន ខណៈ​ដែល​ចិន​ក៏ចាត់​ទុក​ជា​ដែន​សមុទ្រ​របស់​ខ្លួន​ដែរ​។ ដូច្នេះ នៅ​ពេល​ជួប​ឯក​អគ្គ​រដ្ឋ​ទូត​ចិន​នៅ​ថ្ងៃ​នេះ លោក​តូឡាម​ក៏​ឆ្លៀត​និយាយ​អំពី​បញ្ហា​នេះ​។ លោក​ថ្លែង​ថា​ចំណង​​មិត្ត​ភាព​-​សហ​ការ​រវាង​ចិន និង​វៀតណាម​ដែល​កំពុង​តែ​វិវត្ត​ទៅ​មុខ​​នេះ​ត្រូវ​វៀតណាម​ចាត់​ទុក​ជា​មាគ៌ា​នយោបាយ​ជា​យុទ្ធ​សាស្ត្រ​ និង​ជា​កន្សោម​អាទិភាព​នៃ​នយោបាយ​ការ​បរ​ទេស​របស់​ខ្លួន​។

សូម​រំលឹក​ថា​កាល​ពី​ពេល​​លោក​ស៊ី​ជីន​ពីង​បំពេញ​ទស្សន​កិច្ច​នៅ​ទី​ក្រុង​ហាណូយ​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២៣​ ប្រទេស​ទាំង​ពីរ​បាន​ចុះ​​កិច្ច​ព្រមព្រៀង​ជា​ច្រើន​​។ ក្នុង​នោះ​​ក៏​មាន​គម្រោង​សាង​សង់​ផ្លូវ​រថ​ភ្លើង​ល្បឿន​លឿន​ផង​ដែរ​ដើម្បី​ងាយ​ស្រួល​ដឹក​ជញ្ជូន​ទំនិញ​ពី​វៀតណាម​ទៅ​ចិន​។ ជា​ពិសេស​ទុរេន​របស់​វៀត​ណាម​ឥឡូវ​នេះ​កំពុង​តែ​មាន​ប្រជា​ប្រិយ​ភាព និង​វាយ​លុក​ទី​ផ្សារ​ខ្លាំង​ណាស់​។​។​

លោក​តូឡាម​នៅ​ក្នុង​ឱកាស​ជួប​ជា​មួយ​ឯក​អគ្គ​រដ្ឋ​ទូត​ចិន​នោះ លោក​សង្កត់​ធ្ងន់​​ថា​វៀតណាម​ចាំ​បាច់​ណាស់​ត្រូវ​តែ​​សាង​សង់​ផ្លូវ​រថ​ភ្លើង​ល្បឿន​លឿន​ដើម្បី​ត​ភ្ជាប់​ប្រទេស​ទាំង​២​។ លោក​ក៏​បាន​ស្នើ​សុំ​ឱ្យ​ប្រទេស​ចិន​បើក​ទូលាយ​បន្ថែម​ទៀត​ដើម្បី​អនុញ្ញាត​ឱ្យ​ទំនិញ​របស់​វៀតណាម​អាច​ដឹក​ទៅ​លក់​​នៅ​លើ​ទី​ផ្សារ​​ចិន​កាន់​តែ​​ងាយ​ស្រួល។ ជាសេស​ ទំនិញ​ប្រភេទ​កសិផល​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ