ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ការ​ចាប់អារម្មណ៍ ខណៈប្រទះឃើញថ្មអណ្តែត ៣ដុំនៅក្រោមសាលាឆាន់ នៅ​វត្ត​កូន​ត្មាត​

6 ខែ មុន

ផ្ទុះ​ការ​ចាប់អារម្មណ៍ ថ្មអណ្តែត តើ​ជា​រឿង​ពិត ឬ​យ៉ាងណា? កាលពី​ពេល​ថ្មី​ៗ​នេះ ផ្ទុះ​ការ​ចាប់ពី​បងប្អូន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម បាន​នាំ​គ្នា​ធ្វើការ​ចែកចាយ​ថ្មអណ្តែត​ទឹក​ព្រោង​ព្រោ​ត ខណៈ​អ្នកខ្លះ​ក៏​ជឿ ខ្លះ​ក៏​ពុំ​ជឿ «…

ផ្ទុះ​ការ​ចាប់អារម្មណ៍ ថ្មអណ្តែត តើ​ជា​រឿង​ពិត ឬ​យ៉ាងណា? កាលពី​ពេល​ថ្មី​ៗ​នេះ ផ្ទុះ​ការ​ចាប់ពី​បងប្អូន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម បាន​នាំ​គ្នា​ធ្វើការ​ចែកចាយ​ថ្មអណ្តែត​ទឹក​ព្រោង​ព្រោ​ត ខណៈ​អ្នកខ្លះ​ក៏​ជឿ ខ្លះ​ក៏​ពុំ​ជឿ « ពោល​បើ​មិន​ជឿ​កុំ​ប្រមាថ » ។

ជា​ការ​ពិត ថ្ម​អណ្តែង ត្រូវ​បាន​ចែកចាយ​ដោយ​បុរស​ម្នាក់​ឈ្មោះ ឆាយ សុខ​លាប ជា​ភាសាបរទេស ដោយ​បាន​បង្ហោះ​ពី​ថ្ម​ដ៏​ចម្លែក​មួយ​នេះ​ថា « រៀប​កន្លែង​ចាក់​បេតុង​ក៏​បានឃើញ​ថ្មអណ្តែត ៣​ដុំ នៅ​ក្រោម​សាលាឆាន់ នៅ​វត្ត​កូន​ត្មាត​បងប្អូន​» ។

ក្រោយ​មានការ​បង្ហោះ​រួច​ឃើញ​ថា មានការ​ចែកចាយ​ព្រោង​ព្រោ​ត​ពេញ​បណ្តាញ​សង្គម ដោយ​មានការ​លើក​ឡើង​វែកញែក​ខុស​ៗ​គ្នា ។ តាម​រយៈ​រូបភាព​ដែល​បាន​ធ្វើការ​ចែកចាយ​ឃើញ​ថា មាន​បងប្អូន​យើង​បាន​នាំ​គ្នា​ទៅ​បន់ស្រន់ សុំ​សេចក្តីសុខ ខ្លះ​ក៏​បាន​យក​ដប​ទឹក​សុទ្ធ​ទៅ​ច្រក​ទឹក បន្ទាប់​ពី​ត្រាំ​ដុំ​ថ្ម​នោះ​ផង​ដែរ ។ និយាយ​ដល់​ចំណុច​នេះ គ្រាន់តែ​ជា​ជំនឿ​តែ​ប៉ុណ្ណោះ ពោល​មនុស្ស​ម្នាក់​មាន​ជំនឿ​ខុស​ៗ​គ្នា​នោះ ។

គួរ​ជម្រាប​ដែរ​ថា ថ្ម​ដែល​អណ្តែត​មិនមែន​ទើបតែ​មាន​នោះ​ទេ បើ​យោង​តាម​វិទ្យាសាស្ត្រ ថ្ម​ដែល​អណ្តែត​ទឹក មក​ពី​មូលហេតុ​ទាំងនេះ ។ តោះ​មក​ស្តាប់​ពី​មូលហេតុ​ដែល​ថ្ម​អាច​អណ្តែត​ទឹកបាន ។

បើ​យោង​តាម​គេហទំព័រ ( MINERALS EDUCATION COALITION ) ហៅ​កាត់ MEC បកស្រាយ​ថា Pumice គឺជា​ប្រភេទ​ថ្មភ្នំ​ភ្លើង​ដែល​បំផ្លិចបំផ្លាញ ដែល​ផលិត​នៅ​ពេល​ដែល​កំ​អ៊ែ​រ​ភ្នំភ្លើង ដែល​មាន​ចំហាយ​ទឹក និង​ឧស្ម័ន​ច្រើន​ត្រូវ​បាន​បញ្ចេញ​ចេញពី​ភ្នំភ្លើង ។ នៅ​ពេល​ដែល​ពពុះ​ឧស្ម័ន​សាយភាយ កំ​អ៊ែ​រ​នឹង​ក្លាយទៅជា​ពពុះ ។ នៅ​ពេល​ដែល​កំ​អ៊ែ​រ​នេះ​ចុះ​ត្រជាក់ និង​រឹង លទ្ធផល គឺ​វត្ថុ​ធាតុ​ថ្ម​ស្រាល​ខ្លាំង​ដែល​ពោរពេញ​ទៅ​ដោយ​ពពុះ​ឧស្ម័ន​តូច​ៗ ។ ដូច​ច្នេះ​ហើយ​ទើប​បានជា​ថ្ម​អាច​អណ្តែត​ទឹកបាន​នោះ ។

ជា​ទូទៅ វា​មាន​ពណ៌​ស្រាល ដែល​បង្ហាញ​ថា វា​ជា​ថ្មភ្នំ​ភ្លើង​ខ្ពស់ នៅ​ក្នុង​សារធាតុ​ស៊ី​លី​កា និង​មាន​ជាតិ​ដែក និង​ម៉ាញេស្យូម​ទាប ដែល​ជា​ប្រភេទ​ធម្មតា​ត្រូវ​បាន​ចាត់​ថ្នាក់​ជា rhyolite ។ Pumice ត្រូវ​បាន​ជីក​យក​តាម​រយៈ​រណ្តៅ​ចំហ និង​វិធី​យក​ថ្ម ។ វិធីសាស្ត្រ​ស្រង់​ចេញ និង​ដំណើរការ​ប្រែប្រួល អាស្រ័យ​លើ​ការ​ប្រើប្រាស់​ចុង​ក្រោយ ។ វា​អាច​ត្រូវ​បាន​កាត់​ចូល​ទៅ​ក្នុង​ប្លុក ឬ​កម្ទេច ។ ការ​ប្រើប្រាស់ Pumice ត្រូវ​បាន​ប្រើ ដើម្បី​ធ្វើ​សម្ភារៈ​សំណង់​ទម្ងន់​ស្រាល​ដូច​ជា​ប្លុក​បេតុង និង​បេតុង ។ សំណល់​នៃ​សារធាតុ​រ៉ែ​ដែល​ជីក​យក​រ៉ែ ត្រូវ​បាន​ប្រើ​ក្នុង​សារធាតុ​សំណឹក ។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព លោក ឆាយ សុខ​លាប និយាយ​ថា ដើមទង​ដំបូង គឺ​ថ្ម​នេះ នៅ​ក្រោម​សាលាឆាន់ ដោយ​គា​.​ស់​ទៅ​ឃើញ​ថ្មី​៣​ដុំ​នេះ​ដោយ​ត្រៀម​ចង់​ចាក់​បេតុង រួច​ក៏​យក​ថ្ម​នេះ​ទៅ​ត្រាំ​ទឹក រួច​ក៏​អណ្តែត ។ ដូច្នេះ​ព្រះសង្ឃ​ក៏​ដូច​ជា ប្រជាពលរដ្ឋ​នាំ​គ្នា​ចូល​ផង និង​សុំ​សេចក្តី​ផង​ដែរ ។ តើ​បងប្អូន​យល់​យ៉ាងណា​ដែរ? ក្រោយ​ថ្ម​អាច​អណ្តែត​ទឹកបាន​ដោយ​មូលហេតុ​នេះ ៕ ដោយ​៖​លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ