ខេត្តព្រះសីហនុ ៖ ជនជាតិវៀតណាមចំនួន៣នាក់ ដែលត្រូវជនសង្ស័យចាប់បង្ខាំង និងធ្វើទា
រុណកម្មនៅផ្លូវជាតិលេខ៤ ក្នុងភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សិលា ត្រូវសមត្ថកិច្ចរំដោះបានហើយ ។

យោងតាមប្រភពពីសមត្ថកិច្ចស្រុកកំពង់សិលា បានឲ្យដឹងថា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១០ព្រឹក កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សិលា បានទទួលព័ត៌មានពីលោកនាយប៉ុស្តិ៍ចំការហ្លួងថា មានជនជាតិវៀតណាមម្នាក់បានវាយបំបែកកញ្ចក់រថយន្តម៉ាកអាល់ហ្វាដ ពណ៌ស ពាក់ផ្លាកលេខ ២AZ-២៤៦៥ ខាងស្តាំផ្នែកខាងក្រោយ លោតចេញមកក្រៅនៅចំណុចស្ថានីយប្រេង លីម ឡុង ស្ថិតក្នុងភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សិលា ។
ក្រោយកើតហេតុ ក្រុមជនសង្ស័យបានជិះរថយន្តខាងលើឆ្ពោះមកក្រុងព្រះសីហនុ លុះមក
ដល់ជិតប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងឆាយ ជនសង្ស័យបានប្លុងរថយន្តចោល រួចនាំគ្នារត់គេចខ្លួនចូលទៅក្នុងព្រៃ ដោយទុកជនរងគ្រោះ២នាក់ទៀតជាជនជាតិវៀតណាមនៅក្នុងរថយន្ត ។
ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សិលា បានសហការជាមួយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី កួច ធារិទ្ធ ស្នងការរង និងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ចុះធ្វើការស្រាវជ្រាវ និងរុករកពេញក្នុងព្រៃតែពុំទាន់រកឃើញ ។
ជនរងគ្រោះជាជនជាតិវៀតណាមទាំង៣នាក់ សុទ្ធតែពុំមានលិខិតឆ្លងដែនទេ និងជាបុគ្គលិកកុំព្យូទ័រ ដែលមាន ៖
១-ឈ្មោះ Nguyen Van Viet ភេទប្រុស
អាយុ២២ឆ្នាំ ។
២-ឈ្មោះ Nguyen Thanh Hung ភេទប្រុស អាយុ២៦ឆ្នាំ ។
៣-ឈ្មោះ Hi Xuan Hieu ភេទប្រុស អាយុ
២០ឆ្នាំ ។
ជនរងគ្រោះជាជនជាតិវៀតណាមទាំង៣នាក់ និងរថយន្ត១គ្រឿងខាងលើ ត្រូវបានខាងការិយា ល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ចាត់ការបន្តតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ