ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱកាស​ចូល​បម្រើ​ការងារ​ក្នុង​កងរាជអាវុធហត្ថ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១០ ដល់ទី​២១ ខែមិថុនា

6 ខែ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៤​នេះ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាប់ផ្តើម​ចែក​ពាក្យ​ដល់​បេក្ខជន ដែល​ចង់​ចុះ​ឈ្មោះ​ចូល​បម្រើ​ការងារ​ក្នុង​កងរាជអាវុធហត្ថ បាន​មួយ​ចំនួន​ហើយ ។…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៤​នេះ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាប់ផ្តើម​ចែក​ពាក្យ​ដល់​បេក្ខជន ដែល​ចង់​ចុះ​ឈ្មោះ​ចូល​បម្រើ​ការងារ​ក្នុង​កងរាជអាវុធហត្ថ បាន​មួយ​ចំនួន​ហើយ ។

ដូច​ច្នេះ​សូម​ជូនដំណឹង​ដល់​បងប្អូន ដែល​មានកូន​ក្មួយ ចង់​ចូល​ក្របខ័ណ្ឌ កងរាជអាវុធហត្ថ សូម​រួសរាន់ មក​ទទួលយក​ឯកសារ ដាក់​ពាក្យ (​ដោយ​ឥត​គិត​ប្រាក់​) នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២៤ រៀង​រាល់​ម៉ោង​ធ្វើការ សម្រាប់​សាមីខ្លួន ដែល​មាន​អាសយដ្ឋាន​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ ។

លក្ខ​ណ្ឌ ៖
១- មាន​សញ្ជាតិ​ខ្មែរ ភេទ​ប្រុស (​នៅ​លីវ​)
២- មាន​អាយុ​ពី ១៨ ដល់ ២៥​ឆ្នាំ (​គិត​ត្រឹម​ថ្ងៃ​ដាក់​ពាក្យ​)
៣- មាន​កាយសម្បទា​គ្រប់គ្រាន់ និង​មាន​សុខភាព​ល្អ តាម​តម្រូវការ​ដើម្បី​បំពេញ​មុខងារ
៤- មាន​ភក្ដីភាព​ចំពោះ​ជាតិ មាតុភូមិ និង​គ្មាន​ជាប់ពិរុទ្ធ អំពី​បទល្មើស​ផ្សេង​ៗ
៥- មាន​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឡើង​ទៅ ឬ​លិខិតបញ្ជាក់​ការ​សិក្សា ឬ​សម​មូល​សញ្ញាបត្រ
៦- មាន​កម្ពស់​ចាប់ពី ១,៧០​ម៉ែត្រ​ចិតសិប​ឡើង​ទៅ
៧- បេក្ខជន​ត្រូវ​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​លក្ខណសម្បត្តិ និង​ធ្វើតេស្ត​ប្រឡង​សមត្ថភាព
៨- បេក្ខជន​ត្រូវ​មាន​សុខភាព និង​កាយសម្បទា​ល្អ​(​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​ឈាម កាយសម្បទា និង ទឹកមូត្រ​) ។

សូមបញ្ជាក់ថា កាលពី​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០២៤ យោង​តាម​ការ​ចុះ​ផ្សាយ​របស់កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ចេញ​សេចក្ដី​ប្រកាសព័ត៌មាន ​ស្តី​ពី​ការ​ជ្រើសរើស​ពល​ទាហាន​ថ្មី ចំនួន ១,០០០​នាក់ (​មួយ​ពាន់​នាក់​) ដើម្បី​បំពេញ​ក្រប​ខណ្ឌ​ឱ្យ​កងរាជអាវុធហត្ថ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ