ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​អប់រំ សិស្ស​វិទ្យាល័យ​ត្រើយ​ស្លា ១៧​នាក់ គេច​សាលា មក​លេង​បុក​ប៊ី​យ៉ែ​រ និង​អង្គុយ​លេង​ជុំ​ៗ​គ្នា

2 ខែ មុន

ខេត្តកណ្តាល ៖ អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល នៅ​វេលា​ម៉ោង​០៩​និង​៣០​នាទី​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៤ កម្លាំង​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង…

ខេត្តកណ្តាល ៖ អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល នៅ​វេលា​ម៉ោង​០៩​និង​៣០​នាទី​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៤ កម្លាំង​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ត្រើយ​ស្លា រួម​នឹង​កម្លាំង​ប្រជា​ការពារ បាន​ចេញ​ល្បាត​ក្នុងភូមិ​សាស្ត្រ ដល់ទី​តាំង ទី​១.​កន្លែង​លក់​ទឹកដូង ក្នុងភូមិ​ទួល​ក្ដី ឃុំ​ត្រើយ​ស្លា និង​ទី​២.​ហាង​កាហ្វេ​កុង​ទរ័ន​រ័ បុក​ប៊ីយែរ ក្នុងភូមិ​បាឡាត់​ឆឹង ឃុំ​ត្រើយ​ស្លា ក៏​បាន​ប្រទះ​ឃើញ​ក្រុម​សិស្សសាលា​នៅ​ជុំ​ៗ​គ្នា​អង្គុយ​លេង ខ្លះ​លេង​បុក​ប៊ី​យ៉ែ​រ (​ក្នុង​ពេល​ម៉ោង​សិក្សា​) និង​បាន​នាំ​យក​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ត្រើយ​ស្លា ដើម្បី​សួរនាំ សរុប​ចំនួន​១៧​នាក់ ។

បើ​តាម​ផេ​ក​ផ្លូវការ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បានអោយ​ដឹង​ថា សិស្ស​ទាំង​១៧​នាក់ មានឈ្មោះ ដូច​ខាងក្រោម ៖
១. ឈ្មោះ យឿ​ន លី​យៀន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រៀន​ថ្នា​ទី​១០(F)
២. ឈ្មោះ ហួ​ន វ៉ា​ន់​និ​ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រៀន​ថ្នាក់​ទី​១០(F)
៣. ឈ្មោះ ស្រ៊ុ​ន រក្សា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រៀន​ថ្នាក់​ទី​១០(E)
៤. ឈ្មោះ ធី គឹ​ម​ហ៊​ត ភេទ​ប្រុស អាយុ​១៤​ឆ្នាំ រៀន​ថ្នាក់​ទ​៧(G)
៥. ឈ្មោះ ខេ​ង ឈាង​លី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ថ្នាក់​ទី​១០(F)
៦. ឈ្មោះ ហេង គី​ម​ហ័​ង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ថ្នាក់​ទី​១០(D)
៧. ឈ្មោះ​ពៅ ម៉េ​ង​ផា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ថ្នាក់​ទី​១០(D)
៨. ឈ្មោះ សយ ប៊ុ​ន​ឡា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ថ្នាក់​១០(F)
៩. ឈ្មោះ រ៉ា​ឌី សុ​ភាវ​ណ្ណាស​ក្កិ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ថ្នាក់​ទី​៧((F)
១០. ឈ្មោះ ផា​ន សុភា​លី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ថ្នាក់​ទី​១០(G)
១១. ឈ្មោះ ផ​ល្លី ម៉េ​ង​ឡុ​ង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ថ្នាក់​ទី​១០(F)
១២. ឈ្មោះ ភ​ក្កី ប៊ុ​ន​ឆាយ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ថ្នាក់​ទី​៨(C)
១៣. ឈ្មោះ សេង ប៉េង​ឡុ​ង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ថ្នាក់​ទី​៧(H)
១៤. ឈ្មោះ ឌិន វ​ណ្ណះ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ថ្នាក់​ទី​១០(G)
១៥. ឈ្មោះ ឈឿ​ន តិច​គី​ម ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ថ្នាក់​ទី​១០(G)
១៦. ឈ្មោះ វុ​ទ្ធី សុធា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ថ្នាក់​ទី​៨(F)
១៧. ឈួ​ន សុខ​ភ្ត្រា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ថ្នាល់​ទី​៩(E) ។

តាម​ការ​បញ្ជាក់​របស់​លោកនាយក​សាលា​វិទ្យាល័យ ត្រើយ​ស្លា បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ចន្ទ ទី​១០ ខែមិថុនា ឆ្នាំ​២០២៤ ចាប់ពី​ម៉ោង​០៧:០០​នាទី​ដល់​ម៉ោង​១១:០០​នាទី ពុំ​មាន​ម៉ោង​លី​ប​(​សម្រាក​ទេ​) ។

តាម​ការ​បំភ្លឺ​របស់​សិស្ស​ទាំងនោះ​ថា ខ្លួន​ពិតជា​បាន​គេច មិន​ព្រម​ចូល​រៀន ពិតប្រាកដ​មែន ។ ដោយ​មានការ​ចូលរួម​ពី​លោកនាយក​សាលា​, ក្រុមប្រឹក្សា​ឃុំ អាណាព្យាបាល​សិស្ស បាន​ធ្វើការ​អប់រំ ដូច​ខាងក្រោម ៖
១.​ធ្វើ​អនាម័យ
២.​កាត់សក់
៣.​សំពះសុំទោស​អាណាព្យាបាល
៤.​ធ្វើ​កិច្ចសន្យា ឲ្យ​អាណាព្យាបាល​ធានា​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ