ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិកផ្នែកអនាម័យម្នាក់ ជួបគ្រោះអកុសលយ៉ាង​រន្ធ.ត់ នៅ​ខាងត្បូងអង់តែនទូរទស្សន៍ជាតិ

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​ស្ត្រី​ម្នាក់ ត្រូវរថយន្តក្រឡុក​ស៊ីម៉ង់តិ៍​មួយគ្រឿងបើកបុកនិងកិនចំដងខ្លួនបណ្តាល

រាជធានីភ្នំពេញ ៖ ​ស្ត្រី​ម្នាក់ ត្រូវរថយន្តក្រឡុក​ស៊ីម៉ង់តិ៍​មួយគ្រឿងបើកបុកនិងកិនចំដងខ្លួនបណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលជិះម៉ូតូម៉ាកគុប១គ្រឿង ។

​ហេតុការណ៍ខាងលើ​នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៣​រសៀលថ្ងៃទី១០ខែ មិថុនា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវលេខ​៥១៦ កែងផ្លូវ ២៨៣ ខាងត្បូងអង់តែន ទូរទស្សន៍ជាតិ ក្នុង សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះឈ្មោះឡឹក ចាន់រា ជាបុគ្គលិកផ្នែក​អនាម័យនៅសាលាឯកជនមួយកន្លែង ជិះម៉ូតូ​មួយគ្រឿង​ម៉ាក​គុបមូល ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ ១BI-៤២៧០ ។ ចំណែក​រថយន្ត​បង្កជារថយន្ត​ក្រឡុក ស៊ីម៉ង់តិ៍ ម៉ាកហ៊ី​យ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៥A-១០៤៧ បើកបរ​ដោយបុរសម្នាក់ ត្រូវបានសមត្ថកិច្ច​ឃាត់ខ្លួន ។

តាមប្រភពពីសាក្សី​បានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញ​រថយន្ត​បានធ្វើដំណើរ​តាមផ្លូវលេខ​៥១៦ ក្នុងទិសដៅពីកើតទៅលិច ។ នៅពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ មានម៉ូតូ ម៉ាកគុប ១គ្រឿង បើកបរ​ដោយ​ស្ត្រីរងគ្រោះធ្វើដំណើរតាមផ្លូវលេខ ២៨៣ ក្នុងទិសដៅពីត្បូងមកជើង បត់ឡើង​មកតាមផ្លូវលេខ ៥១៦ ក៍ត្រូវ​រថយន្ត​កិនចំពេញទំហឹងតែម្តង។

តាមប្រភពពី​សាក្សីបានអោយដឹងថា ស្ត្រី​រងគ្រោះនិងម៉ូតូ ត្រូវបានរថយន្តកិនចំដងខ្លួនបែកខ្ទេច ហើយ​អូស​ជាប់ម៉ូតូជាច្រើនម៉ែត្រ បណ្តាលអោយស្លាប់យ៉ាងអាណោចអធ័មនៅលើដងផ្លូវ ។ បន្ទាប់ពី បង្កគ្រោះថ្នាក់រួច​ អ្នកបើកបរ​រថយន្ត​ត្រូវបានសមត្ថកិច្ច​ឃាត់ខ្លួន ដើម្បី​ចាត់ការតាមច្បាប់ ។ ចំណែកសពស្ត្រីរងគ្រោះ ត្រូវបាន​សមត្ថកិច្ច កំពុងតែស្រាវជ្រាវរកសាច់ញាតិ ដើម្បីឱ្យមកទទួលយកទៅធ្វើបុណ្យាតាមប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ